ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសដាក់ឲ្យប្រើប្រាស់ កម្មវិធីព័ត៌មានក្រសួងពាណិជ្ជកម្មសម្រាប់ទូរស័ព្ទចល័ត ក្នុងគោលបំណងជំរុញលំហូរព័តមានរបស់ក្រសួងទៅដល់ដៃសាធារណជគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូស័ក្តិមានប្រសាសន៍ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ឋ App ប្រចាំក្រសួងនាព្រឹកថ្ងៃទី២៦ ធ្នូនេះថា កម្មវិធីព័តមាន សម្រាប់ទូរស័ព្ទចល័តរបស់ក្រសួង នឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការចែកចាយព័តមានកាន់តែ ទូលំទូលាយស្តីពីសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុងក្រសួង ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាននាពេលកន្លងមកជូនដល់ សាធារណជនគ្រប់មជ្ឈដ្ឋានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង ដូចជា ការចរចារនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ការកសាងសមត្ថភាព ស្ថាប័ន ការធ្វើពិពិធកម្មទីផ្សារថ្មីៗ ដើម្បីធ្វើសមារហកម្មទំនិញកម្ពុជាចូលទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោកជាដើម។ល។