រូបភាព Bloomberg
ដោយ Donald Lee
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន និងជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំនៅកម្ពុជា R&F Group នឹងបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គីសនី (EV) ដើម្បីពង្រីកទំហំវិនិយោគរបស់ខ្លួន ខណៈរដ្ឋាភិបាលចិនបានបន្ថែមការរឹតត្បិតលើវិស័យអចលនទ្រព្យ ដើម្បីបន្ធូរបន្ថយស្ថានភាពទីផ្សារ។
ជាលទ្ធផលនៃកំណើនយឺត ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន អ្នកអភិវឌ្ឍន៍ R&F បានទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្ត EV Hawtai Motor។ អ្នកផលិតរថយន្តអគ្គីសនី បានផលិតរថយន្តអេឡិចត្រូនិក៨ប្រភេទផ្សេងគ្នារួចទៅ ហើយប៉ុន្តែត្រូវការដើមទុនបន្ថែមទៀត ដើម្បីបន្តប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀត។
-->
ការរីកចម្រើនរបស់ក្រុមហ៊ុន R&F ទៅក្នុងឧស្សាហកម្មរថយន្តអេឡិចត្រូនិក ក្នុងអំឡុងនៅពេលដែលអាជីវកម្មស្នូលរបស់ខ្លួនកំពុងធ្លាក់ចុះ។
កាលពីឆ្នាំមុនក្រុមហ៊ុន R&F បានបង្កើតចំណូលបានពីការលក់១៩ពាន់លានដុល្លារកើនឡើង៦០ភាគរយធៀបនឹងឆ្នាំមុនមួយទៀត។ ប៉ុន្តែនៅឆ្នាំ២០១៩ ការលក់បានធ្លាក់ចុះនៅក្នុងពាក់កណ្តាលឆ្នាំនេះ សើ្មនឹង ៨,៧ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាកំណើននៃអាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុន R&F Groupមានតម្លៃ៥៣ពាន់លានដុល្លារ និងជាក្រុមហ៊ុនអចលនទ្រព្យមួយ ក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យធំជាងគេនៅប្រទេសចិន។ ក្រុមហ៊ុនបាននិងកំពុ ងវាយលុកយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ក្នុងចំណោមខុនដូ២,០០០ យូនីត ដែលបានដាក់លក់នៅត្រីមាសចុងក្រោយនៃឆ្នាំ២០១៨ ពោលគឺពាក់កណ្តាលនៃចំនួនខុនដូយូនីត ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន R&F រួមមាន R&F Glory (៤៤០ យូនីត) និងទីក្រុង R&F (៧៩២ យូនីត)។ការអភិវឌ្ឍថ្មីនេះ ត្រូវបានផ្តួចផ្តើមឡើងបន្ទាប់ពីគម្រោងភ្នំពេញ R&F និងគម្រោង Prosperous R &F ទទួលបានជោគជ័យយ៉ាងខ្លាំង។
រដ្ឋាភិបាលចិនបានបន្ថែមបទបញ្ជា យ៉ាងតឹងតែងលើទីផ្សារអចលនទ្រព្យដីគោកដើម្បីបន្ធូរបន្ថយដល់អត្រាកំណើនដែលមានភាពផុយស្រួយ។ អ្នកអភិវឌ្ឍន៍ជាច្រើនដូចជា R&;Fបានទទួលបានផលចំណេញច្រើន ក្នុងរយៈពេល២០ឆ្នាំមុន ក្នុងអំឡុងពេលដែលក្រុមអ្នកវិភាគចាត់ទុកថា ជាយុគមាសនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន។

ក្រុមហ៊ុន R&F កំពុងដើរតាមគំនិតនាំមុខនៃអ្នកអភិវឌ្ឍដទៃទៀត ដែលបានពង្រីកអាជីវកម្មរបស់ខ្លួន ទៅក្នុងវិស័យដែលត្រូវបានគាំទ្រដោយទីក្រុងប៉េកាំង។ រដ្ឋាភិបាលចិនបានផ្តល់ការឧបត្ថម្ភធនជាង៧,០០០ដុល្លារ ទៅឲ្យអ្នកទិញរថយន្ត EV ដើម្បីជំរុញឧស្សាហកម្មផលិតកម្មអេឡិចត្រូនិច ដែលរីកចំរើននៅលើទឹកចិនដីគោក និងដើម្បីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈ៕
[…] ប្រភព៖ Property Area […]