ដោយ Donald lee
ប្រទេសចិន៖ រដ្ឋាភិបាលចិនបានបង្ហាញនូវចេតនារបស់ខ្លួនថា ជម្លោះពាណិជ្ជកម្មអាមេរិក-ចិនអាចត្រូវបានដោះស្រាយដោយឈរលើមូលដ្ឋានសមភាព និងការគោរពគ្នាទៅវិញទៅមក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃនេះនៅក្នុងសន្និសីទសារព៌តមាននានៅថ្ងៃទី១១ កក្កដានេះថា ជម្លោះចាស់ៗអាចត្រូវបានដោះស្រាយ តាមរយៈការចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ ដោយផ្អែកលើការជឿជាក់ និងការចរចាដោយយុត្តិធម៌។
-->
លោក Gao អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយថា “ក្រុមការងារពាណិជ្ជកម្មមកពីភាគីទាំងពីរ យោងតាមការយល់ស្របគ្នាដែលបានធ្វើឡើង នៅឯអូសាកា ដោយមេដឹកនាំនៃប្រទេសទាំងពីរ នឹងចាប់ផ្តើមការចរចារសេដ្ឋកិច្ច និងពាណិជ្ជកម្មឡើងវិញ ដោយឈរលើមូលដ្ឋានសមភាព និងគោរពគ្នាទៅវិញទៅមក។
អ្នកនាំពាក្យរូបនេះបាននិយាយថា “ប្រទេសចិនជឿថា ភាគីទាំងពីរអាចស្វែងរកវិធីដើម្បីដោះស្រាយបញ្ហានេះបាន ប្រសិនបើមានដំណោះស្រាយសមហេតុផល សម្រាប់គ្នាទៅវិញទៅមក ហើយត្រូវបានគេពិចារណាតាមរយៈការសន្ទនាគ្នា”។
ភាពតានតឹងពាណិជ្ជកម្ម បានកើនឡើងជាផ្លូវការនៅថ្ងៃទី៦ ខែកក្កដាឆ្នាំមុន នៅពេលដែលប្រធានាធិបតីអាមេរិក Donald Trump បានបង្កើនការកើនឡើង២៥ភាគរយលើទំនិញរបស់ចិនចំនួន ៨១៨មុខទំនិញ និងបានបន្ថែមការកើនឡើងភាពតានតឹងរវាងប្រទេសទាំងពីរដែលបានកើតឡើងកាលពីខែមុន។
កាលពីខែមុនលោកប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងថា លោកនឹងមិនបន្ថែមពន្ធបន្ថែមទៀត លើទំនិញនាំចូលដែលនៅសេសសល់ពីប្រទេសចិន បន្ទាប់ពីបានជួបជាមួយលោកស៊ី ជីនភីង ប្រធានាធិបតីចិនក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុនដែលបង្ហាញពីការផ្អាកបណ្ដោះអាសន្ន រវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីរ នៅលើពិភពលោក។
របាយការណ៍សេដ្ឋកិច្ចរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានចេញផ្សាយកាលពីខែមុនថា ការខាតបង់នៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនអាចមានទំហំគិតជាទឹកប្រាក់ប្រមាណ ១,២ពាន់ពាន់លានដុល្លារ ដែលប៉ះពាល់ដល់ផលិតផលសរុបក្នុងរបស់ពិភពលោក។
សេដ្ឋកិច្ចរបស់ប្រទេសចិន បានស្ថិតនៅលើកំពូលលើអាមេរិក បន្ទាប់ពីឆ្នាំដំបូងនៃសង្គ្រាមពាណិជ្ជកម្ម។ ខណៈពេលដែលការនាំចេញរបស់ចិន ទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១៤ភាគរយ ដែលមានតម្លៃ ១៨ពាន់លានដុល្លារ អាមេរិកសេដ្ឋកិច្ចអាមេរិកមានការលំបាកបំផុត ដោយការខាតបង់កើនឡើង៣៨ភាគរយ ដែលស្មើនឹងទំហំទឹកប្រាក់ប្រមាណ ២៣ពាន់លានដុល្លារ។
លើសពីនេះ តួលេខត្រីមាសដំបូងបានរកឃើញ ការនាំចេញខ្ពស់ពីប្រទេសចិនទៅកាន់ពិភពលោក ដោយមានអត្រាកំណើន ៦,៤ភាគរយគួរឱ្យភ្ញាក់ផ្អើល។
ប៉ុន្តែក្រុមអ្នកវិភាគសេដ្ឋកិច្ច នៅក្រុមហ៊ុនឈ្មួញជើងសាធំបំផុតរបស់ជប៉ុន Normura បាននិយាយថា អត្រាកំណើនត្រីមាសទី១គឺជាការយល់ច្រឡំ ពីព្រោះក្រុមហ៊ុនចិន បានរក្សាទំនិញធំៗទុកនៅក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ដើម្បីជៀសវាងការយកពន្ធកាន់តែខ្ពស់ ដោយសារជម្លោះពាណិជ្ជកម្មបានកើតឡើង៕