ដោយ ៖ Donald Lee
ភ្នំពេញ ៖ តម្លៃមាសបានបន្តសន្ទុះកើនឡើង ខណៈដែលកំណើនសេដ្ឋកិច្ចសកលបានស្ថានភាពនៅទ្រឹង ដោយសារតែភាពតានតឹងផ្នែកប្រេងនៅតំបន់មជ្ឈឹមបូព៌ា និងការបន្តធ្លាក់ចុះដោយសង្រ្គាមពាណិជ្ជកម្មអាម៉េរិក-ចិន។
យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា តម្លៃមាសនៅទីផ្សារបានកើនឡើងដល់ ១,៤០៦ ដុល្លារលើពិភពលោកក្នុងមួយអោន បន្ទាប់ពីតម្លៃមាសធ្លាប់បានកើនឡើងខ្ពស់បំផុតរហូតដល់១,៤០០ដុល្លារកាលពីឆ្នាំ២០១៣។ តម្លៃមាសអាចនឹងឡើងដល់ ១,៥០០ដុល្លារក្នុងមួយអោន (ឬប្រហែល ៣១ ក្រាម) នៅចុងឆ្នាំនេះ។
-->
មាសត្រូវបានចាត់ទុកថា ជាការវិនិយោគប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលនៃភាពចលាចលសេដ្ឋកិច្ច និងនយោបាយលើពិភពលោក។
ក្តីបារម្ភយ៉ាងខ្លាំងត្រូវបានកើតឡើង ដោយស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ខណៈដែលប្រទេសសឹង្ហបុរី បានប្រកាសពីការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ច ត្រីមាសទី២ ដល់០,១ភាគរយ ដែលជាការធ្លាក់ចុះដែលមិនធ្លាប់មាន ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩។
យោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរីបានឱ្យដឹងថា មូលហេតុគឺដោយសារការធ្លាក់ចុះ នៅក្នុងការនាំចេញគ្រឿងអេឡិចត្រូនិកសំខាន់ៗ និងគ្រឿងបរិក្ខារវិស្វកម្ម។
ក្រុមអ្នកវិភាគនិយាយថា ការធ្លាក់ចុះសេដ្ឋកិច្ចសឹង្ហបុរី ជាសញ្ញាព្រមានដល់ប្រជាជាតិដទៃទៀត ដោយសារផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនខ្លាំងជាងការព្យាករណ៍ ហើយនឹងនាំមកនូវវិបត្តិសេដ្ឋកិច្ចសកលលោក។
ភាពតានតឹងនៅក្នុងទីផ្សារសាកល គឺជាការវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាដឹកប្រេងរបស់លោកខាងលិចនៅមជ្ឈឹមបូព៌ាដោយអ៊ីរ៉ង់។ បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលហោះហើរនៅក្បែរទឹកដីអ៊ីរ៉ង់នៅខែមិថុនា។ មនុស្សជាច្រើនភ័យខ្លាចថា តំបន់នេះកំពុងធ្វើដំណើរឆ្ពោះទៅរកជម្លោះប្រដាប់អាវុធមួយទៀត ដែលធ្វើឱ្យអស្ថិរភាពសេដ្ឋកិច្ចពិភពលោក ដែលងាយរងគ្រោះ។
ខណៈវិនិយោគិនស្វែងរកការវិនិយោគដែលមានសុវត្ថិភាព ដូចជា មាសជាដើម ដើម្បីបង្កើនការវិនិយោគរបស់ពួកកេ កណ្តាលសហរដ្ឋអាមេរិកបានបង្ហាញថា ខ្លួនអាចនឹងកាត់បន្ថយអត្រាការប្រាក់ឆាប់ៗនេះ ដែលធ្វើឱ្យមានប្រើប្រាស់ប្រាក់ដុល្លារបន្ថែមទៀតក្នុងសេដ្ឋកិច្ច។ ប្រសិនបើអត្រាការប្រាក់ត្រូវបានកាត់បន្ថយ ហើយប្រាក់ដុល្លារអាមេរិកធ្លាក់ អ្នកកាន់កាប់រូបិយប័ណ្ណបរទេសផ្សេងទៀត នឹងអាចទិញមាសបានក្នុងតម្លៃទាប៕