ដោយ Donald Lee
អូស្រ្តាលីៈ ក្រុមហ៊ុន Rio Tinto នឹងបិទអណ្តូងរ៉ែពេជ្រពណ៌ផ្កាឈូករបស់ខ្លួន នៅក្នុង East Kimberley ប៉ែកខាងកើតប្រទេសអូស្រ្តាលីនៅឆ្នាំក្រោយ ដែលនឹងបញ្ចប់ការផ្គត់ផ្គង់៩០ភាគរយ ក្នុងតបន់អណ្តូងរ៉ែពេជ្រពណ៌ផ្កាឈូក នៃចំនួនត្បូងពេជ្រពណ៌ផ្កាឈូកសរុបលើពិភពលោក។
ពេជ្រពណ៌ផ្កាឈូកក្នុងតំបន់ គឺជាត្បូងពេជ្រមួយក្នុងចំណោមត្បូងពេជ្រថ្លៃៗ បំផុតក្នុងពិភពលោក។ ត្បូងដ៏មានតម្លៃនេះត្រូវបានរំពឹងថា នឹងមានកើនឡើងតម្លៃជាលំដាប់ បន្ទាប់ពីអណ្តូងរ៉ែនេះបានបិទ។
នាពេលថ្មីៗនេះ ក្រុមហ៊ុនRio Tinto បានបង្ហាញនូវត្បូងពេជ្រពណ៌ផ្កាឈូកចំនួន ៦៤ គ្រាប់ក្នុង២០១៩ និងនឹងដាក់តាំងនៅប្រទេសអូស្ត្រាលី ហុងកុង និងញូវយ៉ក។
តំបន់ Rio ដែលជាអណ្តូងពេជ្រធំបំផុតនៅលើពិភពលោក បានរុករកអស់រ៉ែពេជ្រពណ៌ផ្កាឈូក បន្ទាប់ពីរយៈពេល៤០ឆ្នាំ។ត្បូងពេជ្រពណ៌ផ្កាឈូក ស្ថិតនៅក្នុងចំណោមវត្ថុ ដែលគេចង់បានបំផុតនៅលើពិភពលោក។ ត្បូងពេជ្រដែលមានទំហំ៥៩,៦ ការ៉ាត់ ដែលហៅថា “Pink Star” ត្រូវបានដាក់ដេញថ្លៃក្នុងតម្លៃ៧១លានដុល្លារ (ឬ១,២ លានដុល្លារក្នុងមួយការ៉ាត់)ក្នុងឆ្នាំ ២០១៧៕






