ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ទុនវិនិយោគក្នុងវិស័យសំណង់ និងអចលនវត្ថុមានទំហំទឹកប្រាក់ ជិត៤០ពាន់លានដុល្លារ ក្នុងរយៈពេល១៧ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០០០ដល់ដំណាច់ឆ្នាំ២០១៧នេះ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំ ណង់ដែលបានបង្ហាញនាថ្ងៃនេះបានឲ្យដឹងថា ក្រសួងបានអនុញ្ញាត្តិផ្តល់លិខិតសាងសង់ វិស័យសំណង់នៅទូទាំងប្រទេសចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧ចំនួន៣៩៩០៣គម្រោង មានផ្ទៃក្រឡាសរុបជាង១០២លានម៉ែត្រក្រឡា និងមានទំហំទុនវិនិយោគជាង៣៧,៧៧១លានដុល្លារអាមេរិក។






