ជំនាញ​ភាពជា​អ្នកដឹកនាំ​ទាក់ទាញ​ការចូលរួម​ច្រើន​ពី​អ្នក​ស្ថិត​ក្នុង​វិស័យ​ធុរកិច្ច​

0

ដោយ​ សារី​

ភ្នំ​ពេញៈ​ ជំនាញ​ភាពជា​អ្នកដឹកនាំ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​កម្រិត​កំពូល​ សម្រាប់​ម្ចាស់​អាជីវកម្ម​” បាន​ឆក់​យក​បេះដូង​សហគ្រិន​ និង​អ្នករក​ស៊ី​នៅ​កម្ពុជា​ដែល​ជាស​មា​ជិ​ក និង​មិនមែន​សមាជិក​បន្ត​សម្រុក​ចុះឈ្មោះ​កើន​ដល់​ ១៥០នាក់​កាលពី​ចុង​សប្តាហ៍​មុន​។

ជំនាញ​ដែល​ទទួល​បានការ​បង្វឹក​ផ្ទាល់​ពី​លោក​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ CEO​ Master​ Club​ មិន​ត្រឹមតែ​អាច​ជួយ​ឱ្យ​ម្ចាស់​អាជីវកម្ម​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការដឹកនាំ​ គ្រប់គ្រង​ ចាត់ចែង​អាជីវកម្ម​កាន់តែ​រីកចម្រើន​នោះ​ទេ​ សហគ្រិន​ដែល​បាន​ចូលរួម​ក៏អាច​ចាប់​យក​ឱកាស​វិនិយោគ​ លក់​ផលិតផល​សេវាកម្ម​ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ម្ចាស់​អាជីវកម្ម​មក​ពី​ទូទាំង​ប្រទេស​ ព្រមទាំង​អាច​ចាប់​យក​ឱកាស​លូតលាស់​រីកចម្រើន​ជោគជ័យ​បាន​លឿន​ជាង​អ្នករក​ស៊ី​ធម្មតា​ ចំណេញពេលវេលា​ មិន​ខាត​ជីវិត​រស់នៅ​ក្នុង​បញ្ហា​នៃ​ការ​រកស៊ី​ដែល​គ្មាន​ក្បួន​ច្បាស់លាស់​ផង​ដែរ​។

តួលេខ​នៃ​ចំនួន​ម្ចាស់​អាជីវកម្ម​ចូលរួម​លើក​នេះ​ បាន​កើនឡើង​កាន់តែ​ខ្ពស់​ បើ​ធៀប​នឹង​កម្មវិធី​បង្វឹក​ជំនាញ​ “ភាពជា​អ្នកដឹកនាំ​ ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​កម្រិត​កំពូល​” កាលពី​ថ្ងៃ១​-២ មិថុនា​កន្លងទៅ​ដែល​មាន​ម្ចាស់​អាជីវកម្ម​ចុះឈ្មោះ​ចូលរួម​ ១១០នាក់​។

ការ​ឆក់​យក​បេះដូង​អ្នករក​ស៊ី​នៅ​កម្ពុជា​ ឱ្យ​ចូល​មក​ពង្រឹង​សមត្ថភាព​កាន់តែ​ច្រើន​ឡើង​ៗនេះ​ ត្រូវ​បាន​ម្ចាស់​អាជីវកម្ម​ ដែល​ធ្លាប់​បាន​មក​ពង្រឹង​សមត្ថភាព​កន្លងមក​ និង​បន្ត​ចូលរួម​វគ្គ​នេះ​ បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​ការ​បង្វឹក​របស់​លោកគ្រូ​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ CEO​ Master​ Club​ នៃ​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ ហើយ​បាន​ណែនាំ​ម្ចាស់​អាជីវ​កម្ម​ផ្សេង​ៗទៀត​ចូលរួម​ជាមួយគ្នា​ដែរ​។

តាមរយៈ​ការ​មើលឃើញ​លទ្ធផល​ និង​គុណ​តម្លៃ​ របស់​ក្លឹប​ម្ចាស់​អាជីវកម្ម​ក្នុង​ស្រុក​មួយ​នេះ​ ដែល​បាន​ជួយ​ដល់​សហគ្រិន​កម្ពុជា​ និង​សមាជិក​ ៨៤១នាក់​ នៅ​ទូទាំង​ប្រទេស​ឱ្យ​រីកចម្រើន​ បាន​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​ បានសម្រេច​ចិត្ត​ចូល​ជាស​មា​ជិ​កដោយ​ឥត​សង្ស័​ យ ជាមួយនឹង​ការ​ទទួល​បាន​ប្រយោជន៍​ទាំង៧​ ដែល​ជួយ​ឱ្យ​ចំណេញ​ទាំង​ពេលវេលា​ និង​ថវិកា​ ហើយ​ថែមទាំង​បាន​ណែនាំ​មិត្ត​ភ័ក្ត​ជាបន្តបន្ទាប់​ ឱ្យមក​ចូលរួម​កម្មវិធី​បង្វឹក​ របស់​ CEO​ Master​ Club​ ជាមួយគ្នា​ ដើម្បី​ភ្លក្ស​រស​ជា​តិ​ថ្មី​ៗ សម្រាប់​ការ​អភិវឌ្ឍ​សមត្ថភាព​ក្លាយជា​អ្នកដឹកនាំ​អាជីវកម្ម​ពូកែ​ និង​អគ្គនាយក​អាជីព​ប្រកបដោយ​ភាព​ជោគជ័យ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here