អាមេរិក​ទ្រោម​ខ្លួន​ខ្លាំង​ធៀប​ជាមួយ​ចិន​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្លុក​ពាណិជ្ជកម្ម​តំបន់​អាស៊ាន​ បាន​ចាត់ទុក​អាមេរិក​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី២​ បន្ទាប់​ចិន​ក្លាយជា​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ទី១​ ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង២៩០ពាន់​លាន​ដុល្លារ​ នៅ​ឆមាស​ទី១​ឆ្នាំ​២០១៩​។

ទិន្នន័យ​សេដ្ឋកិច្ច​នៅក្នុង​ឆមាស​ទី១ឆ្នាំនេះ​បាន​បង្ហាញថា​ ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​គឺជា​សហភាព​អឺ​រ៉ុ​ បន្ទាប់មក​គឺ​អាស៊ាន​ និង​អាមេរិក​។ ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​អាស៊ាន​បាន​កើនឡើង៤ភាគរយ​ ស្មើនឹង២៩០ពាន់​លាន​ដុល្លារ​ ហើយ​កំពុង​ឈានមុខ​លើ​អាមេរិក​សម្រាប់​រយៈពេល​វេលា​សេសសល់​នៃ​ឆ្នាំនេះ​។

ការ​កើនឡើង​នៃ​ភាព​លេចធ្លោ​របស់​អាស៊ាន​នៅ​ឆ្នាំនេះ​ ដោយសារ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​កើតឡើង​។ សេដ្ឋកិច្ច​ចិន​បាន​ស្ថិតនៅ​លើកំពូល​លើ​អាមេរិក​ បន្ទាប់ពី​ឆ្នាំ​ដំបូង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​។ ខណៈ​ពេល​ដែល​ការនាំចេញ​របស់​ចិន​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ១៤ភាគរយ​ ដែល​មាន​ទឹកប្រាក់​រហូតដល់១៨ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​សេដ្ឋកិច្ច​អាមេរិក​មានការ​លំបាក​បំផុត​ ដោយ​ការខាតបង់​កើនឡើង​ ៣៨ភាគរយ​ ដែល​មាន​ទំហំ​ទឹកប្រាក់២៣ពាន់​លាន​ដុល្លារ​ ដោយសារ​បង្ក​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​។

ទំហំ​ពាណិជ្ជកម្ម​ត្រូវ​បាន​រំពឹង​ថា​ នឹង​បន្ត​ធ្លាក់ចុះ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​នេះ​។ ការនាំចេញ​របស់​សហរដ្ឋអាមេរិក​ ទៅកាន់​ប្រទេស​ចិន​ កាលពី​ខែមុន​បាន​បន្ត​ធ្លាក់ចុះ​ជាង៣០ភាគរយ​ ហើយ​ការនាំចេញ​ពី​អាមេរិក​ទៅ​ចិន​មានតម្លៃ៩​,៣ពាន់​លាន​ដុល្លារ​។ ការនាំចេញ​របស់​ចិន​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ​ ៨ ភាគរយ​ ហើយ​ការនាំចេញ​របស់​ចិន​ទៅ​អាមេរិក​មានតម្លៃ៣៩​,២ពាន់​លាន​ដុល្លារ​។

ទន្ទឹម​នឹង​នេះ​ដែរ​ អាស៊ាន​បាន​ទទួល​អត្ថ​ប្រយោជន៍​ ពី​ការ​កើតឡើង​នៃជ​ម្លោះ​ពាណិជ្ជកម្ម​នេះ​។

ឧទាហរណ៍​ពី​ខែមករា​ដល់​ខែឧសភា​ គ្រឿង​អេឡិចត្រូនិក​របស់​ចិន​ដែល​នាំចេញ​ទៅ​អាមេរិក​ត្រូវ​បាន​ថយ​ចុះ​ជិត៣០ភាគរយ​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បាន​បង្កើន​ពន្ធ​ដល់​ ២៥​ ភាគរយ​។

ក្នុងអំឡុងពេល​ដូចគ្នា​នោះ​ ការនាំចេញ​គ្រឿង​អេឡិចត្រូនិក​របស់​ចិន​ ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​បាន​កើនឡើង​ជិត​ ៤០​ ភាគរយ​។

និន្នាការ​គួរ​ឱ្យ​កត់សម្គាល់​មួយផ្សេងទៀត​ អាច​ត្រូវ​បាន​មើលឃើញ​នៅក្នុង​ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​របស់​ប្រទេស​ចិន​។ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បង្កើន​ពន្ធ​លើ​ផ្នែក​ផលិតកម្ម​របស់​ចិន​រហូតដល់២៥ភាគរយ​ កាលពី​ខែកញ្ញា​ឆ្នាំមុន​។

ការនាំចេញ​ទៅកាន់​អាមេរិក​បាន​ធ្លាក់ចុះ១១ភាគរយ​ ស្មើនឹង៣​,៧ពាន់​លាន​ដុល្លារ​ នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ២០១៩​ ។ ក្នុងអំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំនេះ​ ការនាំចេញ​ទៅកាន់​បណ្តា​ប្រទេស​ អាស៊ាន​បាន​កើនឡើង៣០ភាគ​រយ​សើ្ម​ នឹង១ពាន់​លាន​ដុល្លារ​។

គួរ​កត់សំគាល់​បំផុត​គឺ​ប្រទេស​វៀតណាម​ បាន​កើនឡើង​យ៉ាង​គំហុក​នៃ​ការនាំចេញ​ពី​ប្រទេស​ចិន​ដោយ​កើនឡើង​១៤​ភាគរយ​។ ក្រុមហ៊ុន​ផលិត​របស់​ចិន​កំពុង​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម​ពន្ធ​ពី​អាមេរិក​។

អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺថា​ ប្រទេស​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​ពី​ការ​កើនឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ពី​សហរដ្ឋអាមេរិក​និង​ចិន​ក្នុង​ឆ្នាំ​កន្លងមក​។

ប៉ុន្តែ​មិនមែន​សមាជិក​អាស៊ាន​ទាំងអស់​ សុទ្ធតែ​ទទួល​បានផល​ប្រយោជន៍​ពី​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នោះ​ទេ​។

តួលេខ​សេដ្ឋកិច្ច​ចុងក្រោយ​របស់​អាជ្ញាធរ​សឹង្ហ​បូរី​ បាន​បង្ហាញ​ពី​កំណើន​ទាប​នៃ​កំណើន​សេដ្ឋកិច្ច​ ដោយ​អត្រា​ការដែល​នឹង​នាំ​ឱ្យ​ប្រទេស​ធ្លាក់ចុះ​ទៅជា​វិបត្តិសេដ្ឋកិច្ច​។ យោង​តាម​ក្រុម​អ្នកវិភាគ​បានឱ្យ​ដឹង​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​បាន​កំណត់​ថា​ជា​ការ​ធ្លាក់ចុះ​ពីរ​ត្រី​មាស​ជាប់​ៗគ្នា​ បើ​ធៀប​នឹង​ត្រីមាស​មុន​។

សេដ្ឋកិច្ច​សឹង្ហ​បូរី​បាន​ធ្លាក់ចុះ​ជាង៣ភាគរយ​ ដែល​ជា​សញ្ញា​មួយ​ប្រមា​នទៅកាន់​ប្រទេស​បណ្តា​ប្រទេស​ដទៃ​ ខណៈ​ប្រទេស​នេះ​ អាច​ក្លាយទៅជា​ជនរងគ្រោះ​ដំបូង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here