កម្ពុជា​ជាប់​នៅក្នុង​កំពូល​តារាង​ទាំង​បី​ក្នុង​អាស៊ាន​ដែល​ទទួលផល​ប្រយោជន៍​ពី​គំរោង​ខ្សែ​ក្រ​វ៉ាត់១ផ្លូវ១របស់​ចិន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រទេស​កម្ពុជា​បាន​ជាប់​ក្នុង​កំពូល​តារាង​ទាំង​បី​ ក្នុង​តំបន់​អាស៊ាន​ដែល​ទទួល​បានផល​ប្រយោជន៍​ ពី​គំរោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ១របស់​ប្រទេស​ចិន​។

យោង​តាម​ទិ​ន្ន័​យបាន​ពី​ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា​ ប្រទេស​ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ របស់​ប្រទេស​កម្ពុជា​ ជា​អ្នកវិនិយោគទុន​ដ៏​ធំ​បំផុត​ ម្ចាស់​ជំនួយ​ទ្វេរ​ភាគី​ អ្នកនាំ​ចូល​អង្ករ​កម្ពុជា​ និង​ជា​ប្រភព​ដើម​នៃ​ភ្ញៀវ​ទេសចរ​បរទេស​។ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​លំដាប់​កំពូល​ទាំង​បី​ នៃ​បណ្តា​ប្រទេស​អាស៊ាន​ ដែល​ទទួល​បាន​លំហូរ​មូលធន​ទាក់ទង​ នឹង​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ផ្លូវ​មួយ​ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ១០៤ពាន់​លាន​ដុល្លារ​។

ក្រៅពី​ប្រទេស​កម្ពុជា​ដែល​បាន​ទទួលផល​ប្រយោជន៍​ច្រើន​ នៃ​លំហូរ​ទុន​វិនិយោគ​ក្រោម​គំរោង​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១របស់​ចិន​ ប្រទេស​ពីរ​ទៀត​គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ហ្វីលីពីន​។

រដ្ឋាភិបាល​កម្ពុជា​ ក៏បាន​ពន្លឿន​ច្បាប់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និច​ ដែល​ពន្យារពេល​ ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ដូចជា​ក្រុមហ៊ុន​ Alibaba​ Group​ បាន​សម្តែង​ការចាប់អារម្មណ៍​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រទេស​នេះ​ ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កណ្តាល​ក្នុងរយៈពេល៥ឆ្នាំខាងមុខ​នេះ​។

ជាមួយគ្នា​នេះ​ កម្ពុជា​ក៏​ទទួល​បានផល​ប្រយោជន៍​ ពី​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក​ផង​ដែរ​។

ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ ជាមួយ​កម្ពុជា​បាន​កើនឡើង​ដល់​ជាង១ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ​។ ប្រទេស​កម្ពុជា​បាន​នាំចេញ​ទំនិញ​តម្លៃ​ ១,១២ពាន់​លាន​ដុល្លារ​អាមេរិក​ទៅកាន់​អាមេរិក​ ចាប់ពី​ខែមករា​ ដល់​ខែមីនា​។ ការនាំចេញ​កាលពី​ឆ្នាំមុន​ ក្នុងអំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ការនាំចេញ​កម្ពុជា​ទៅកាន់​អាមេរិក​មានតម្លៃ​ប្រមាណ ៩០៣​,៦លាន​ដុល្លារ​។ ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​អាមេរិក​មានតម្លៃ​សរុប៣​,៨ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

ការ​កើនឡើង​នៃ​ភាព​លេចធ្លោ​របស់​អាស៊ាន​នៅ​ឆ្នាំនេះ​ ដោយសារ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​កើតឡើង​។

ទាក់ទង​នឹង​ការ​វិនិយោគ​ និង​ផលប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​គំរោង​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១របស់​ចិន​ លោក​បណ្ឌិត​ហុង​ វណ្ណៈ​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ការដែល​កម្ពុជា​ទទួលផល​ប្រយោជន៍​ និង​កំនើ​នវិ​និ​យោគ​របស់​ចិន​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​ទំនាក់ទំនង​ល្អ​របស់​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ ដែល​បាន​កសាង​ឡើង​តាំងពី​ជំនាន់​ អតីត​សម្តេច​ព្រះ​បរម​រតន​កោដិ​នរោត្តម​ សីហនុ​ និង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ បាន​ធ្វើឲ្យ​ប្រទេស​ចិន​កាន់តែ​មានទំនុក​ចិត្ត​លើ​កម្ពុជា​ និង​បាន​ចាត់ទុក​កម្ពុជា​ជា​មិត្ត​ដែកថែប​មួយ​។

លោក​បន្ត​ថា​ “ទំនាក់ទំនង​ល្អ​ ភូមិ​សាស្រ្ត​នយោបាយ​ កំណើន​សេដ្ឋកិច្ច​ និង​ស្ថេរ​ភាព​នយោបាយ​ ជា​កត្តា​សំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here