ដោយ វុត្ថា
ភ្នំពេញៈ មហាសេដ្ឋីដែលមានលុយលំដាប់ពិភពលោក លោក Warren Buffet ដែលជាអគ្គនាយកក្រុមហ៊ុនBerkshire Hathaway បានលើកកទឹកចិត្តអោយអ្នកវិយោគអចលនទ្រព្យទាំងអស់ទិញអចលនទ្រព្យណា ដែលមានហានីភ័យតិចតួច នឹងទទួលបានផលច្រើននាពេលអនាគត។
លោកនិយាយថា “អ្នកដែលអង្គុយក្រោមម្លប់ដើមឈើនៅថ្ងៃនេះ ដោយសារតែពួកគេបានដាំដើមឈើអស់រយៈពេលយូណាស់មកហើយ” “Someone is sitting in the shade today because someone planted a tree a long time ago”។
-->
លោកមហាសេដ្ឋីរូបនេះ បានពន្យល់ថា ការដាំដើមឈើថ្ងៃនេះ មិនប្រាកដថាបានផលនៅថ្ងៃនេះទេ។ ក្នុងន័យនេះ វានឹងទទួលបានផលបណ្តើរៗ តាមរយៈមានម្លប់ជ្រកបន្តិចម្តងៗ។ យ៉ាងណានៅពេលដែលអ្នកវិនិយោគអចលនទ្រព្យនៅថ្ងៃនេះ ហាក់ដូចជាអ្នកសន្សំទ្រព្យបន្តិចម្តងៗ នៅពេលនោះអ្នកនឹងទទួលផលច្រើននាពេលអនាគត។
លោកពន្យល់ថា អចលនទ្រព្យដែលបានគ្រោងទុក និងបានទិញទុក គឺស្ថិតនៅក្នុងចំណោមការវិនិយោគ ដែលមានហានិភ័យទាបបំផុត នៅពេលដែលយើងទុកក្នុងរយៈពេលវែងតាមដែលអាចធ្វើទៅបាន អ្នកនឹងទទួលបានផលកាន់តែខ្ពស់។
ក្នុងន័យនេះ បើអ្នកទិញលំនៅដ្ឋានទុក តម្លៃលំនៅដ្ឋាននោះនឹងបន្តឡើងថ្លៃតាមពេលវេលានាពេលខាងមុខ។
មហាសេដ្ឋី Warran Buffet គឺជាអ្នកជំនួញជនជាតិអាមេរិក និងជាអ្នកដែលមានលុយប្រមាណ ៤,៤ពាន់លានដុល្លារអាមេរិក ជាប់ជាមហាសេដ្ឋីលំដាប់ទី៣នៅក្នុងពិភព លោកនាឆ្នាំ២០១៩នេះ។

លោក កើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៣០ ដែលត្រូវបានគេចាត់ទុកថា ជាអ្នកជោគជ័យក្នុងជំនួញនានានៅក្នុងពិភពលោកផងដែរ៕