ធនាគារ​ AIIB​ ផ្តល់​កម្ចី​ ៧៥លាន​ដុល្លារ​ជំរុញ​វិ​ស័យ​អ៉ីន​ធើ​ណែ​តល្បឿន​លឿន​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ (Asian​ Infrastructure​ Investment​ Bank​-AIIB​) ហៅ​កាត់​ AIIB​ បានសម្រេច​ផ្តល់​ជូន​នូវ​ប្រាក់កម្ចី​ចំនួន៧៥លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដល់​ក្រុមហ៊ុន​ CFOCN​ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​រីក​ចំរើន​វិស័យ​អិន​ធី​ណែ​តល្បឿន​លឿន​នៅ​ប្រទេស​កម្ពុជា​។

នៅក្នុង​សេចក្ដីប្រកាស​ដដែល​នេះ​បាន​បង្ហាញ​ទៀត​ថា​ ទំហំ​ទឹកប្រាក់​កម្ចី​ចំនួន៧៥លាន​ដុល្លារ​ខាងលើ​នេះ​ ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​អនុវត្ត​គម្រោង​វិនិយោគ​ លើ​បណ្តាញ​ខ្សែ​អុបទិក​អូស​តាម​ក្រោម​ដី​ ដើម្បី​ផ្គត់ផ្គង់​លើ​សេ​វា​អ៊ី​នធើ​ណែ​ត ដែល​គ្រប់​ដណ្តប់​នៅ​គ្រប់​រាជធានី​ ខេត្ត​ និង​តំបន់​ទី​ជនបទ​មួយចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដែល​មាន​ចម្ងាយ​សរុប​ប្រមាណ​២០០០​គីឡូម៉ែត្រ​ របស់​ក្រុមហ៊ុន​អភិវឌ្ឍ​សេ​វា​អ៊ី​នធើ​ណែ​តល្បឿ​លឿន​នៅ​កម្ពុជា​ Cambodia​ Fiber​ Optic​ Communication​ Network​ Co​., Ltd​ (CFOCN​)។

តាមរយៈ​ការ​បង្កើន​ទុន​វិនិយោគ​មួយ​នេះ​គេ​រំពឹង​ថា​ នឹងអាច​ជួយ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ព័ត៌មាន​វិទ្យា​ និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​នៅ​កម្ពុជា​ (ICT​) បាន​យ៉ាង​ល្អ​ប្រសើរ​ ជាពិសេស​នៅ​តាម​គោលដៅ​សំ​ខាន់​ៗ នៅក្នុង​រាជធានី​ ក្រុង​ ទីប្រជុំ​តាម​ខេត្ត​បាន១០០ភាគរយ​ ហើយ​នៅ​តាម​ទី​ជនបទ​ អាច​បាន​ក្នុងរង្វង់​ប្រមាណ៧០ភាគ​ រយ​។

នៅ​កម្ពុជា​មាន​ក្រុមហ៊ុន​ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​បណ្តាញ​ខ្សែ​កាប្លិ៍​អុបទិក​ លើគោក​ក្នុង​ប្រទេស​ រួមមាន​ ទូរគមនាគមន៍​កម្ពុជា​, ក្រុមហ៊ុន​ CFOCN​ និង​ ក្រុមហ៊ុន​ Viettel​ សរុប​ចំនួន៤​,២៦៩៣គីឡូម៉ែត្រ​។

ដោយឡែក​ ចំពោះ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​ បណ្តាញ​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាទ​សមុទ្រ​ ពី​រាជរដ្ឋាភិបាល​ រួមមាន​៖ ក្រុមហ៊ុន​ Telco​ Tech​ បាន​តភ្ជាប់​បណ្តាញ​ខ្សែ​កាប្លិ៍​ក្រោម​បាតសមុទ្រ​ Malaysia​-Cambodia​-Thailand​ ដាក់ឲ្យ​ដំណើរការ​តាំងពី​ចុងឆ្នាំ២០១៧​) ក្រុមហ៊ុន​ CFOCN​ ដោយ​បាន​តភ្ជាប់​បណ្តាញ​ខ្សែ​កាប្លិ៍​ក្រោម​បាតសមុទ្រ​ AAE​-1: Asia​-Africa​-Europe​ 1 និង​បាន​ដាក់ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០១៧​)។ ក្រៅពី​នេះ​ក្រុមហ៊ុន២ទៀត​ គឺ​ទូរគមនាគមន៍​កម្ពុជា​ និង​ក្រុមហ៊ុន​ ឈួន​ វៃ​ ខេម​បូ​ឌា​ មិនទាន់​ដំណើរការ​នៅឡើយ​ទេ​។

ប្រធាន​ការិយាល័យ​វិនិយោគ​របស់​ AIIB​ លោក​ D.J​. Pandian​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ “ការ​អភិវឌ្ឍ​ការ​ភ្ជាប់​ទំនាក់ទំនង​ គឺជា​ស្នូល​ដ៏​សំខាន់​របស់​ AIIB​ ហើយដែល​គម្រោង​នេះ​នឹង​ចែករំលែក​ដល់​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ដំណ​ភ្ជាប់​ឌីជីថល​ ព្រមទាំង​វិស័យ​ ICT​ ជាមួយ​រំពឹង​ថា​ ផ្ដល់​ចំណេញ​ដល់​អ្នកផ្គត់ផ្គង់​ និង​អ្នកប្រើ​ប្រាស់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here