ADB​ ថា​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​ករក្សា​បាន​កំណើនថេរ​អំឡុង​ពេល​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​

0

ប្រែ​សម្រួល​ដល់​ ប៊ី​

ភ្នំ​ពេញៈ​ ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​នឹង​រក្សា​បាន​នូវ​ភាព​រ៉ឹង​មាំ​ ហើយ​កំណើន​សេដ្ឋកិច្ច​មាន​ភាព​ស្ថិតស្ថេរ​នេះ​នៅ​ឆ្នាំ​ ២០១៩​ និង​ឆ្នាំ២០២០​ ខណៈ​តម្រូវការ​ក្នុង​ស្រុក​មានការ​គាំទ្រ​ ក្នុង​ការទប់ស្កាត់​បរិយាកាស​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​។ នេះ​បើ​យោង​តាម​របាយការណ៍​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ចេញផ្សាយ​នៅ​ថ្ងៃនេះ​។

នៅក្នុង​របាយការណ៍​ស្តី​ពី​ ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​របស់​ធនាគារ​អភវិ​ឌ្ឍ​ន៍​អាស៊ី (ADB​) បាន​ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​អាស៊ី​នឹង​កើនឡើង ៥​,៧ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​ និង ៥​,៦ភាគរយ​នៅ​ឆ្នាំ២០២០​ ដែល​មិន​មានការ​ប្រែប្រួល​ពី​ការព្យាករណ៍​កាលពី​ខែ​ មេសា​។ អត្រាកំណើន​ទាំងនេះ​មានការ​ធ្លាក់ចុះ​តិចតួច​ធៀប​នឹង​ឆ្នាំមុន​ ដែល​តំបន់​នេះ​សម្រេច​បានការ​រីកចម្រើន​សេដ្ឋកិច្ច ៥​,៩ភាគរយ​នៅ​អាស៊ី​ក្នុង​ឆ្នាំ២០១៨​។

ដោយ​មិនរាប់​បញ្ចូល​សេដ្ឋកិច្ច​ នៃ​បណ្តា​ប្រទេស​ឧស្សាហកម្ម​ដូចជា​ក្រុង​ហុងកុង​ សាធារណរដ្ឋ​កូរ៉េ​ សិង្ហបុរី​ និង​តៃប៉ិ​ កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ ត្រូវ​បាន​កែតម្រូវ​ឡើងវិញ​ដែល​មាន​ចាប់ពី ៦​,២ភាគរយ​ ដល់ ៦​,១ភាគរយ​ក្នុង​ឆ្នាំ២០១៩​ និង​រក្សា​បាន​កម្រិត​ដដែល​នៅ​ឆ្នាំ​ ២០២០​។

ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ នៅតែ​ជា​ហានិភ័យ​អវិជ្ជមាន​ធំ​បំផុត​ចំពោះ​ទស្សនវិស័យ​នេះ​ បើ​ទោះបីជា​មានការ​ឈប់​ផ្អាក​សង្រ្គាម​ពាណិជ្ជកម្ម​ នៅ​ចុងខែ​ មិថុនា​ ដែល​អាច​អនុញ្ញាត​ឱ្យ​មានការ​ចរចា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

លោក​ Yasuyuki​ Sawada​ ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​មានប្រសាសន៍​ថា​ “ទោះបីជា​ជម្លោះ​ពាណិជ្ជកម្ម​នៅតែ​បន្ត​ក៏ដោយ​ ក៏​តំបន់​នេះ​បាន​រក្សា​កំនើ​នបា​នរឹង​មាំ​ ប៉ុន្តែ​មានកម្រិត​មធ្យម​”។ ទោះជាយ៉ាងណា​រហូត​លោក​ថ្លែង​ថា​ ភាព​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​តំបន់​នេះ​ អាស្រ័យ​លើ​ប្រទេស​សេដ្ឋកិច្ច​ធំជាង​គេ​ពីរ​ នៅ​លើ​ពិភពលោក​ឈាន​ដល់​កិច្ច​ព្រមព្រៀង​”។

ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​ សម្រាប់​តំបន់​អាស៊ី​បូព៌ា​ក្នុង​ឆ្នាំ២០១៩​ ត្រូវ​បាន​កែតម្រូវ​មក​នៅ​ត្រឹម៥​,៦ភាគរយ​ ដោយសារតែ​សកម្មភាព​យឺត​ជាង​ការ​រំពឹង​ទុក​នៅក្នុង​សាធារណរដ្ឋ​កូរ៉េ​។

ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​នៃ​អនុ​តំបន់​ មា​នកំនើន៥​,៥ភាគរយ​សម្រាប់​ឆ្នាំ​ ២០២០ដែល​មិន​ផ្លាស់​ប្តូរ​ទេ​ចាប់ពី​ខែ​ មេសា​។ ការ​រីកចម្រើន​សម្រាប់​ប្រទេស​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅក្នុង​តំបន់​ គឺ​មិន​មានការ​ផ្លាស់​ប្តូរ​ឡើយ​ ដោយ​ការព្យាករណ៍​ថា​សេដ្ឋកិច្ច​ចិន​នឹង​សម្រេច​បា​នកំនើន៦​,៣ភាគរយ​នៅ​ឆ្នាំ​ ២០១៩​ និង៦​,១ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ដោយសារតែ​គោលនយោបាយ​គាំទ្រ​ដល់​ កំណើន​តម្រូវការ​ក្នុង​ស្រុក​ និង​ខាងក្រៅ​។

សម្រាប់​ទស្សនវិស័យ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​ខាងត្បូង​ ក៏​បង្ហាញ​ពី​ភាពរឹងមាំ​ ជាមួយនឹង​កំណើន៦​,៦ភាគរយ​នៅ​ឆ្នាំ២០១៩​ និង៦​,៧ភាគរយ​នៅ​ឆ្នាំ២០២០​ ថ្វីបើ​មានការ​ធ្លាក់ចុះ​ទាប​ជាង​ការព្យាករណ៍​នៅក្នុង​ខែមេសា​ក៏ដោយ​។ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​ ត្រូវ​បាន​កាត់បន្ថយ​មក​ត្រឹម៧​,០ភាគរយ​ក្នុង​ឆ្នាំ២០១៩​ និង៧​,២ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ព្រោះ​នៅ​ឆ្នាំ២០១៨បាន​ធ្លាក់ចុះ​។

ទស្សនវិស័យ​សម្រាប់​អាស៊ី​អាគ្នេយ៍​ ត្រូវ​បាន​ធ្លាក់ចុះ​បន្តិចបន្តួច​ដល់ ៤​,៨ ភាគរយ​ក្នុង​ឆ្នាំ២០១៩​ និង៤​,៩ ភាគរយ​នៅ​ឆ្នាំ២០២០​ ដោយសារតែ​ភាព​ជាប់​គាំង​ផ្នែក​ពាណិជ្ជកម្ម​ និង​ការ​ធ្លាក់ចុះ​នៅក្នុង​វដ្ត​អេ​ឡិច​ត្រូ​និច​។ នៅ​អាស៊ី​កណ្តាល​ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ២០១៩​ ត្រូវ​បាន​កែ​ឡើងវិញ​ ដែល​តំបន់​នេះ​មា​នកំនើ​នដល់៤​,៣ ភាគរយ​ ដោយសារ​ទស្សនវិស័យ​ប្រសើរ​ឡើង​សម្រាប់​ប្រទេស​កាហ្សាក់ស្ថាន​។ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​អាស៊ី​កណ្តាល​ គឺ៤​,២ភាគរយ​ សម្រាប់​ឆ្នាំ២០២០​ ដែល​មិន​ផ្លាស់​ប្តូរ​ទេ​ចាប់ពី​ខែ​ មេសា​។

ជាមួយគ្នា​នេះ​ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​ប៉ាស៊ីហ្វិក​ មាន​ក្នុងរង្វង់៣​,៥ ភាគរយ​ក្នុង​ឆ្នាំ២០១៩​ និង៣​,២​ភាគរយ​ក្នុង​ឆ្នាំ២០២០​។ ទិន្ន​ន័យ​កំនើ​ននេះ​មិន​ផ្លាស់​ប្តូរ​ទេ​ ខណៈ​ដែល​តំបន់​នេះ​នៅតែ​បន្ត​រើប​ឡើងវិញ​ ពី​ផល​ប៉ះពាល់​នៃ​ព្យុះ​ Cyclone​ Gita​ និង​ការរញ្ជួយដី​នៅ​ប៉ា​ពួ​ញូ​ហ្គីណេ​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​របស់​តំបន់​នេះ​។

សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​សំ​ខាន់​ៗ មានការ​ប្រែប្រួល​បន្តិចបន្តួច​ចំពោះ​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ ជាមួយ​សហរដ្ឋអាមេរិក​ បាន​កែតម្រូវ​ឡើងវិញ​រហូតដល់២​,៦ភាគរយ​សម្រាប់​ឆ្នាំ២០១៩​ ហើយ​តំបន់​អឺរ៉ុប​បាន​កែតម្រូវ​វិញ​មក​ត្រឹម​ ១,៣ភាគរយ​។ ទស្សនវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ ក៏​មិន​មានការ​ផ្លាស់​ប្តូរ​ទេ​ត្រឹម ០​,៨ ភាគរយ​ក្នុង​ឆ្នាំ២០១៩​ និង ០​,៦ ភាគរយ​នៅ​ឆ្នាំ២០២០​។

ការព្យាករណ៍​កំណើន​អតិផរណា​នៅ​អាស៊ី​ ត្រូវ​បាន​គេ​កែតម្រូវ​ឡើងវិញ​ពី ២​,៥ ភាគរយ​ ទៅ២​,៦ភាគរយ​សម្រាប់​ឆ្នាំ​២០១៩​ និង​ឆ្នាំ២០២០​ ដែល​ឆ្លុះបញ្ចាំង​ពី​តម្លៃ​ប្រេង​ខ្ពស់​ និង​កត្តា​ក្នុង​ស្រុក​ជាច្រើន​ ដូចជា​ ការ​បន្ត​ផ្ទុះឡើង​នៃ​ជំងឺ​គ្រុន​ជ្រូក​អាហ្រ្វិក​នៅក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី​ជាច្រើន​ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​តម្លៃ​សាច់​ជ្រូក​នៅ​ចិន​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប្តេជ្ញា​ ក្នុង​ការ​សំរេច​បាន​នូវ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ប្រកបដោយ​ភាពរឹងមាំ​ គ្រប់ជ្រុងជ្រោយ​ និង​មាន​និរន្ត​ភាព​ ខណៈ​ដែល​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​លុបបំបាត់​ភាព​ក្រីក្រ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here