ដោយ Donald Lee
ប៉េកាំងៈ រដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តយុទ្ធសាស្រ្ត សង្រ្គាមត្រជាក់រយៈពេលយូរដើម្បីបំបែកសេដ្ឋកិច្ចអាមេរិកឲ្យដាច់ឆ្ងាយ និងធ្វើឲ្យសេដ្ឋកិច្ចខ្លួនក្លាយជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។

ដោយ Donald Lee
ប៉េកាំងៈ រដ្ឋាភិបាលក្រុងប៉េកាំងបានអនុម័តយុទ្ធសាស្រ្ត សង្រ្គាមត្រជាក់រយៈពេលយូរដើម្បីបំបែកសេដ្ឋកិច្ចអាមេរិកឲ្យដាច់ឆ្ងាយ និងធ្វើឲ្យសេដ្ឋកិច្ចខ្លួនក្លាយជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។

ខណៈជម្លោះពាណិជ្ជកម្មអាមេរិក និងចិននៅតែបន្តភាពតានតឹងតាន ក្រុងប៉េកាំងនៅតែដំណើរការយុទ្ធវិធីសង្រ្គាមត្រជាក់ ដើម្បីការពារខ្លួនពីការវាយប្រហារសេដ្ឋកិច្ចអាមេរិក។
ចិនកំពុងតែព្យាយាមរៀបចំសេដ្ឋកិច្ចសកលឡើងវិញ តាមរយៈការទាញយកនូវការវិនិយោគទុនបរទេសដ៏ច្រើននៅសហរដ្ឋអាមេរិក ដោយចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលនឹងញែកសេដ្ឋកិច្ចអាមេរិក និងជំរុញពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលមានគូប្រជែងរបស់អាមេរិកខ្លាំងដូចជា រុស្ស៊ី និងបណ្តាប្រទេសក្នុងតំបន់អាស៊ានជាដើម។
ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិន ចូលនៅក្នុងអាមេរិកបានធ្លាក់ចុះជិត៩០ ភាគរយ ចាប់តាំងពីការចាប់ផ្តើមអាណតិ្ត នៅក្នុងការកាន់តំណែងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។
យោងតាមក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ ចRhodium Group បានឲ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសចិន នៅអាមេរិកមានទឹកប្រាក់ចំនួន ៤៦,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៦ នៅពេលដែលប្រធានាធិបតីអាមេរិក លោក Trump បានឡើងកាន់តំណែង។ ប៉ុន្តែនៅឆ្នាំ ២០១៨ ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិន នៅអាមេរិកបានធ្លាក់ចុះត្រឹមតែ៥,៤ពាន់លានដុល្លារពោលគឺធ្លាក់ចុះជិត៩០ភាគរយ។
លោក Eswar Prasad អតីតប្រធាននៃមូលនិធិរូបិយវត្ថុអន្ដរជាតិ នៃប្រទេសចិន បានឆ្លើយតបទៅកាន់កាសែតញូវយ៉កថែមស៍ថា “ការពិតដែលថា ការវិនិយោគផ្ទាល់ពីបរទេសបានធ្លាក់ចុះយ៉ាងខ្លាំង គឺជាសញ្ញានៃទំនាក់ទំនងសេដ្ឋកិច្ចរវាងអាមេរិក និងប្រទេសចិនដែលកាន់តែយ៉ាប់យ៉ឺន”។
លោកបន្តថា “អាមេរិកមិនជឿទុកចិត្តលើជនជាតិចិនទេ ហើយប្រទេសចិនមិនទុកចិត្តអាមេរិកទេ”។
ការវិនិយោគបរទេសរបស់ចិន នៅក្នុងអចលនទ្រព្យអាមេរិក ក៏មានភាពស្មើគ្នានឹងការវិនិយោគបរទេសផ្ទាល់នៅក្នុងវិស័យដទៃទៀតដែរ។
របាយការណ៍វិភាគអចលនទ្រព្យ ដែលធ្វើឡើងនៅឆមាសទីមួយនៃឆ្នាំនេះ បានរកឃើញថា វិនិយោគិនចិនបានទិញអចលនទ្រព្យចំនួន៣៧កន្លែង ដែលមានតម្លៃ២,៣ ពាន់លានដុល្លារ ប៉ុន្តែបានលក់អចលនទ្រព្យចេញក្នុងតម្លៃជិត
៣,១ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។
របាយការណ៍អចលនទ្រព្យរបស់អាមេរិកដោយ Cushman & Wakefield បានឱ្យដឹងថា “វាមានភាពច្របូកច្របល់នៅក្នុងទីផ្សារអាមេរិក ក្នុងការបោះបង់ចោលការវិនិយោគរបស់វិនិយោគិនចិន”។
ឥទ្ធិពលនៃការវិនិយោគរបស់ចិន អាចត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុទីផ្សារឬសេដ្ឋកិច្ចនៅអាមេរិក។ ទោះបីជាមានការបង្រួបបង្រួមនៃវិស័យអចលនទ្រព្យដោយវិនិយោគិនក៏ដោយ ក៏ចិននៅតែជាអ្នកទិញបរទេសធំបំផុត ដែលបានវិនិយោគលើវិស័យអចលនទ្រព្យទ្រព្យនៅអាមេរិក។
ស្របពេលជាមួយគ្នានោះ ទីក្រុងប៉េកាំង និងមូស្គូកំពុងធ្វើយុទ្ធសាស្រ្ត ដើម្បីញែកសេដ្ឋកិច្ចអាមេរិក ដោយការស្វែងរកមធ្យោបាយ ដើម្បីបង្កើនពាណិជ្ជកម្មរវាងមហាអំណាចទី២ និងទី៣របស់ពិភពលោកនេះ។
យោងតាមរដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maxim Oreshkin បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានរំពឹងថា នឹងកើនឡើងទ្វេដងដល់២០០ពាន់លានដុល្លារ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកាលពីដើមខែនេះ។
លោក Oreshkin បានប្រាប់សារព័ត៌មានស៊ីនហួរ ថា “ប្រទេសទាំងពីរមិនត្រឹមតែត្រូវអនុវត្តគម្រោងធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវទំនិញប្រើប្រាស់ចុងក្រោយ និងការវិនិយោគផងដែរ។ បរិមាណទាំងនេះនឹងកើនឡើងយ៉ាងខ្លាំង”។
ប្រទេសចិន និងរុស្ស៊ីបានព្រមព្រៀងគ្នារួចហើយ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មសណ្ដែកសៀង ដែលជាទំនិញនាំចេញកសិផលសំខាន់មួយសម្រាប់អាមេរិក និងចំណុចរសើបសម្រាប់ប្រធានាធិបតីអាមេរិក Trump ខណៈ លោកព្យាយាមធានាការបោះឆ្នោតពីកសិករអាមេរិក ក្នុងការគាំទ្រដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ។
អាមេរិកគឺជាអ្នកផ្គត់ផ្គង់សណ្ដែកសៀងធំបំផុតរបស់ចិន។ ប៉ុន្តែចិនបានបញ្ឈប់ការនាំចូលសណ្តែកសៀងពីអាមេរិក បន្ទាប់ពីមានការបង្កើនពន្ធរហូតដល់២៥ភាគរយលើទំនិញរបស់អាមេរិក។
របាយការណ៍មួយចេញផ្សាយ ដោយនាយកដ្ឋានកសិកម្មអាមេរិក នៅក្នុងឆ្នាំនេះ បានបង្ហាញថា “ការលក់ និងការនាំចេញសណ្តែកសៀងរបស់អាមេរិក ទៅប្រទេសចិនមានកម្រិតទាបខ្លាំងដេលវាកំពុងតែកើតមាន”។

លើសពីនេះទៀត ប្រទេសចិនបានឧបត្ថម្ភដល់តំបន់ពាណិជ្ជកម្មសេរីអាស៊ីមួយដែលរួមមានរដ្ឋសមាជិកអាស៊ាន និងប្រទេសសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកសំខាន់ៗដូចជាប្រទេស ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងឥណ្ឌា។ តំបន់ពាណិជ្ជកម្មសេរីអាស៊ីមួយនេះត្រូវបានធ្វើឡើងដោយមិនរាប់បញ្ចូលអាមេរិក និងព្យាយាមញែកប្រទេសមហាអំណាចពិភពលោកនេះ ចេញពីតំបន់មួយនេះ ដែលមានប្រជាជន៣,៥ពាន់លាននាក់ណនិង ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបលើពិភពលោក។
ប្រសិនបើរដ្ឋជាសមាជិកបានចុះកិច្ចព្រមព្រៀង ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងត្រូវបានហៅថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) វានឹងស្រដៀងនឹងសហភាពអឺរ៉ុប (EU)។
តំណាងពាណិជ្ជកម្មមកពីរដ្ឋជាសមាជិកអាស៊ានទាំង១០ និងដៃគូរបស់ខ្លួនដែលមានប្រទេស ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ញូហ្សេឡែន និងឥណ្ឌា បានបើកកិច្ចប្រជុំជាច្រើន ដើម្បីស្វែងរកព័ត៌មានលំអិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់ដែលមានលក្ខណៈបែបសហភាពអឺរ៉ុប និងដែលនឹងធ្វើឱ្យប៉ះពាល់ដល់ឥទ្ធិពលរបស់អាមេរិកនៅក្នុងតំបន់។
ការសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងនេះ បានកើតមានឡើង នៅពេលដែលជម្លោះរវាងអាមេរិក និងចិនបានធ្វើឱ្យអស្ថិរភាពសេដ្ឋកិច្ចអាស៊ី និងពិភពលោក។
រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក Simon Birmingham បានហៅកិច្ចព្រមព្រៀង RCEP ថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗបំផុតនៅក្នុងពិភពលោក។
លោក Simon បានបន្ថែមថា អូស្ត្រាលីមិនអាចដោះស្រាយជម្លោះរវាងអាមេរិក និងចិនបានទេ ហើយអូស្ត្រាលីត្រូវតែស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប្រកបដោយគុណសម្បត្តិ បើទោះបីជាពួកគេមិនរាប់បញ្ចូលដៃគូប្រពៃណីដូចជា សហរដ្ឋអាមេរិក។
របាយការណ៍សេដ្ឋកិច្ច Bloomberg បានចេញផ្សាយកាលពីសប្តាហ៍មុនថា ការចំណាយការខាតបង់នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនអាចឈានដល់១,២ពាន់ពាន់លានដុល្លារ ដែលប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដែលមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៨។
លោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha នៅសន្និសីទកំពូលអាស៊ានលើកទី ៣៤ស្តីពី RCEP បាននិយាយថា “នៅពេលដែលបូកបញ្ចូលគ្នារវាងអាស៊ាន និងបណ្តាប្រទេសអាស៊ី នឹងបង្កើតប្លុកតំបន់ដ៏ធំបំផុតនៅក្នុងពិភពលោក”។
លោកបានបន្ថែមថា “ប្រសិនបើយើងអាចធ្វើដូច្នេះបាន យើងនឹងមានអំណាចចរចា និងមានមូលដ្ឋានសម្រាប់ចរចា”៕