ដោយ វុត្ថា
សេអ៊ូល៖ វិនិយោគិនអចលនទ្រព្យរបស់កូរ៉េខាងត្បូង ជាច្រើនបានស្ថិតនៅក្នុងចំណោមវិនិគិនអចលនទ្រព្យ មកពីបណ្តាប្រទសផ្សេងទៀត បាននឹងកំពុងផ្តោតលើទីផ្សារអចលនទ្រព្យ នៅក្នុងទីផ្សារហសភាពអឺរ៉ុប ខណៈទីផ្សារអលចនទ្រព្យនៅក្នុងតំបន់ត្រូវបានគេរាយការណ៍ថាកំពុងតែមានស្ថេរភាព។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Lexology ដែលសារព័ត៌មាន Bussiness Time ចុះផ្សាយនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ នេះថា និន្នាការនេះត្រូវបានគេរំពឹងថានឹងកើនឡើងជាង៧៥% នៃការវិនិយោគរបស់វិនិគិនកូរ៉េ ដែលមានទិសដៅឆ្ពោះទៅរកប្រជាជាតិអឺរ៉ុបជំនួសឱ្យប្រទេសអាមេរិក។
-->
សារព័ត៌មាននេះបន្តថា អ្នកវិនិយោគិនកូរ៉េ កំពុងស្វែងរកការវិនិយោគលើអចលនទ្រព្យមួយប្រកបដោយសុវត្ថិភាព និងស្ថេរភាព។ ដូចក្រុមហ៊ុនសឹង្ហបូរីមួយចំនួនក៏កំពុងសម្លឹងរកមើលឪកាសវិនិយោគផ្សេងៗទៀតដែរ នៅក្នុងប្រទេសអឺរ៉ុបនេះ ចាប់តាំងពីការវិនិយោគអចលនទ្រព្យ ក្នុងតំបន់របស់ពួកគេបានផ្តល់តិចតួចដល់ពួកគេ។
ចាប់តាំងពីពេលនោះ មកប្រទេសសិង្ហបុរីបានវ៉ាដាច់ប្រទេសចិន ដែលជាប្រភពដើម នៃការវិនិយោគអចលនទ្រព្យនៅក្រៅប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈវិនិយោគិនកូរ៉េខាងត្បូង បានក្លាយជាអ្នកវិនិយោគទុនដ៏សកម្ម នៅក្នុងអចលនទ្រព្យនៅអឺរ៉ុប។
ការវិនិយោគរបស់កូរ៉េខាងត្បូង បានកើនឡើងទៅក្នុងទីផ្សារអចលនទ្រព្យនៅអ៊ឺរ៉ុបយ៉ាងកំហុក ខណៈរដ្ឋាភិបាលចិនកំពុងទាញវិនិយោគទុនរបស់ខ្លួនមកវិញ ដោយសារតែការលើកទឹកចិត្តលើការវិនិយោគក្នុងស្រុក និងការចំណាយដើមទុនរបស់ពួកគេបានធ្លាក់ចុះដល់ ៨០% នៃបរិមាណវិនិយោគគិតចាប់ពីខែមីនាឆ្នាំ ២០១៩នេះ ។
សារព័ត៌មានAsia Times បានចុះផ្សាយថា ប្រទេសមួយចំនួននៅក្នុងសហភាពអ៊ឺរ៉ុបកំពុងទទួលបានការវិនិយោគពីដៃគូថ្មីៗជាច្រើន ដែលរួមមានមកពពីមជ្ឈិមបូព៌ា និងអាស៊ី។ សំខាន់ជាងនេះទៅទៀតវិនិយោគិនថ្មីទាំងនេះ គឺជាអ្នកដែលមានចំណេះដឹងអំពីអចលនទ្រព្យ និងទេសចរណ៍យ៉ាងច្បាស់លាស់៕