ដោយ ម៉ាណេត
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវប្រជាពលរដ្ឋកម្ពុជា ឲ្យបរិភោគសាច់ជ្រូកឡើងវិញ និងកុំបារម្ភពីបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក។

ដោយ ម៉ាណេត
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវប្រជាពលរដ្ឋកម្ពុជា ឲ្យបរិភោគសាច់ជ្រូកឡើងវិញ និងកុំបារម្ភពីបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងការអញ្ជើញពិនិត្យការដ្ឋានកំពុងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ»នាពេលព្រឹកនេះថា “ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង។សូមទទួលទានសាច់ជ្រូក កុំបារម្ភ”។ សម្តេចបន្តថា “ក្រៅពីតំបន់ប៉ះពាល់ដែលគេបានហាមឃាត់ និងជ្រូកស្លាប់ដែលគេយកទៅកប់ចោល តំបន់ដ៏ទៃទៀតមិនមានផលប៉ះពាល់ទេ”។
សម្តេចតេជោ មានប្រសាន៍ថា “ខ្ញុំក៏ទទួលទានសាច់ជ្រូករាល់ថ្ងៃដែរ វាអត់មានការឆ្លងពីសត្វមកមនុស្សទេ។ ប៉ុន្មានអាទិត្យមកនេះ អ្នកលក់សាច់ជ្រូកត្អួញត្អែរខ្លាំងណាស់ ហើយឥឡូវជារដូវបិទទេសាទផង”។
សម្តេចតេជោ មានប្រសាសន៍បន្ថែមថា ប្រសិនបើយើង…ទី១ ត្រីខ្វះ ទី២ មិនព្រមទទួលទានសាច់ជ្រូក នឹងរុញទៅឲ្យសាច់គោឡើងថ្លៃ ឬសាច់ស្រីឡើងថ្លៃ ចឹងអាចនឹងធ្វើឲ្យទីផ្សារមានបញ្ញាដែរ ហើយជាពិសេសអាណិតដល់អ្នកចិញ្ចឹមជ្រូកដែលខំចិញ្ញឹម។ សូមទទួលទានទៅ។
សម្តេចតេជោ បានលើកឡើងថា ការពិនិត្យពិច្ច័យទៅលើបញ្ញាកើតឡើងតំបន់ដូចជា ខេត្តកណ្តាល តំបន់ក្រាំងយ៉ូវ ឥឡូវរាលដាលដល់ស្អាងភ្នំខ្លះ វាឋិតនៅកម្រិតតូចមួយ បើប្រៀបធៀបទៅនឹងតំបន់ទូទាំងប្រទេស។ …ចឹងសំណូមពរអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលថាខ្លាចឆ្លងជំងឺ។ ពេទ្យគេបញ្ជាក់ហើយ អត់មានឆ្លងពីសត្វមកមនុស្សទេ ហើយគេមិនដែលយកជ្រូកយកមកកាប់ទេ ព្រោះវានៅតំបន់ហាមឃាត់ គេមិនឲ្យយកចេញ”។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ FAO កាលពីខែមេសា បានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមែនជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែជំងឺនេះជាហានិភ័យដល់ជ្រូកស្រុក និងជ្រូកព្រៃ ដោយសារមេរោគអាចរស់បានរយៈពេលយូរក្នុងសាច់ជ្រូកកែច្នៃ សាច់ជ្រូកសម្ងួត និងសាច់ជ្រូកប្រឡាក់ ដែលសាច់ទាំងនោះត្រូវបាននាំទៅកាន់កសិដ្ឋានតាមរយៈការផ្តល់កាកសំណល់ផ្ទះបាយជាចំណីជ្រូក។

សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា បច្ចុប្បន្ន មិនមានវិធីព្យាបាលជំងឺនេះឲ្យជាសះស្បើយ និងមិនទាន់មានថ្នាំបង្ការ ឬការព្យាបាលណាមួយដែលមានប្រសិទ្ធិភាពនៅឡើយ ដូច្នេះនៅពេលដែលសត្វជ្រូកឆ្លងជំងឺនេះ វិធានការតែមួយគត់គឺកម្ទេចហ្វូងជ្រូកដែលទទួលរងផលប៉ះពាល់៕