អគារ CDC មើលពីលើលំហ។ រូបថត៖ សហការី
ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគំរោងវិនិយោគទឹកប្រាក់ជិត ៤០លានដុល្លាររបស់ក្រុមហ៊ុនចំនួន៧ ដែលវិនិយោគទៅលើខេត្តចំនួនបី រួមមានខេត្តកណ្តាល តាកែវ និងខេត្តកំពង់ស្ពឺ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានប្រកាសលើបណ្តាញទំនាក់ទំនងសង្គម ដែលចេញផ្សាយកាលពីរសៀលថ្ងៃទី២៩ កក្កដានេះបានឲ្យដឹងថា គណកម្មាធិការវិនិយោគ នៃ CDC បានអនុម័តឲ្យក្រុមហ៊ុនទាំង៧វិនិយោគរួមមាន ទី១ ក្រុមហ៊ុន “ZHEJIANG HAINIX SOFA CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជីមានទុនវិនិយោគប្រមាណ១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣១៥កន្លែង។
-->
ទី២) “T-NICE INTERNATIONAL PACKING (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រ តម្លើងម៉ាស៊ីនវេចខ្ចប់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៦កន្លែង។ ទី៣) “JIANZHONGRUI ELECTRONICS TECHNOLOHGY (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអេឡិកត្រូនិច មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៧កន្លែង។
ទី៤) ក្រុមហ៊ុន “PU ER TE CABINET (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគប្រមាណ ៤,៥ លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៨ កន្លែង។ ទី៥)ក្រុមហ៊ុន “CAMBODIAN GOLDEN COAST WOOD PRODUCTS CO.,LTD.”: គម្រោងបង្កើតរោងចក្រ ផលិតទូដាក់ឥវ៉ាន់ ក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៦៥កន្លែង។
ទី៦) ក្រុមហ៊ុន “ECOTREND (CAMBODIA) NEW BUILDING MATERIALS DEVELOPMENT CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំសាងសង់ផ្ទះ និងសម្ភារៈសំណង់ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០ កន្លែង។ និងទី៧ក្រុមហ៊ុន “TB FLOORING (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ១៥លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤០៣កន្លែង៕