ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួន ២២មកពីខេត្តហ្វូចៀននៃសាធារណរដ្ឋប្រជាមានិតចិនមានបំណងមកធ្វើការវិនិយោគ ក្នុងវិស័យទេសចរណ៍ និង ផលិតថាមពលអគ្គិសនីដោយកែច្នៃចេញពីសំរាម ។

ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុនចិនចំនួន ២២មកពីខេត្តហ្វូចៀននៃសាធារណរដ្ឋប្រជាមានិតចិនមានបំណងមកធ្វើការវិនិយោគ ក្នុងវិស័យទេសចរណ៍ និង ផលិតថាមពលអគ្គិសនីដោយកែច្នៃចេញពីសំរាម ។

លោកស្រី Huang Danqing ប្រធានសភាពាណិជ្ជកម្ម និង ជាប្រធានក្រុមហ៊ុន Ronghui Fujian Group Co.,Ltd នៅក្នុងជំនួបពិភាក្សាជាមួយអភិបាលខេត្តសៀមរាប លោក ទៀ សីហា កាលពីថ្ងៃទី ៣០ ម្សិលមិញនេះ បានឱ្យដឹងថា គោលបំណងរបស់ប្រតិភូជាស្រ្តី និងជាប្រធានក្រុមហ៊ុនចិន ចំនួន ២២ក្រុមហ៊ុនមកកាន់ខេត្តសៀមរាប ក្នុងការសិក្សាស្វែងយល់ អំពីស្ថាភាព ភូមិសាស្ត្រ និង សក្តានុពលរបស់ខេត្តសៀមរាប ក្នុងគោលដៅធ្វើជាដៃគូរ ក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយបានផ្តោតសំខាន់ទៅ លើវិស័យទេសចរណ៍ និង ការផលិតថាមពលអគ្គិសនី ដោយយកសំរាមធ្វើជាថាមពលផលិត ។

លោកស្រីបន្ត វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប មានការរីកចម្រើនច្រើន តែនៅមិនទាន់មានការអភិវឌ្ឍន៍ឥតខ្ចោះនៅឡើយ ដែលទាមទាឱ្យមានការចូលរួមអភិវឌ្ឍន៍បន្ថែមពីវិស័យឯកជន ។ ក្នុងនោះដែរក្រុមហ៊ុនជំនាញបច្ចេកទេស ក្នុងការកែច្នៃសម្រាមធ្វើជាថាមពលអគ្គិសនីមានលទ្ធភាពផលិតក្នុងមួយថ្ងៃប្រើប្រាស់សម្រាម ៨០០តោន ហើយក្នុង ១តោនសម្រាមផលិតថាមពលបាន ១៥០គីឡូវ៉ាត។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុនចិន ទាំង ២០ ដែលមានបំណឱ្យបំណងមកវិនិយោគនៅខេត្តសៀមរាប ដែលខេត្តគោលដៅទេសចរណ៍របស់កម្ពុជា និង បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ក្រុមហ៊ុនចិន ដែលចំណាយពេលមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តសៀមរាប អាជ្ញាធរខេត្តរង់ចាំបន្តកិច្ចសហប្រតិបត្តិការ ជាមួយសហគ្រីនដែលនឹងមកវិនិយោគទាំងឡាយ ដែលមានបំណងមកវិនិយោគទុននៅខេត្តប្រវត្តិសាស្ត្រមួយនេះ។ លោក ទៀ សីហាបន្តថាខេត្តសៀមរាបមានសក្តានុពលលើវិស័យទេសចរណ៍ និង កសិកម្ម ។
ម៉្យាងទៀតក្រៅពីតំបន់ប្រាសាទ ខេត្តក៏មានតំបន់រមណីយដ្ឋានធម្មជាតិ ព្រមទាំងមានរៀបចំនូវគម្រោង ក្នុងការពង្រីកតំបន់អេកូទេសចរណ៍នៅតាមបណ្តាស្រុកមួយចំនួន ជាអេកូទេសចរណ៍ធម្មជាតិ និង កសិទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវចូលមកទស្សនា និង ស្នាក់នៅបានយូរថ្ងៃផងដែរ ហើយខេត្ត ក៏មានតម្រូវចំពោះអ្នកវិនិយោគលើវិស័យទេសចរណ៍ទោះបីហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍មានការរីកចម្រើនក៏ពិតមែននៅក្នុងក្រុងសៀមរាប តែនៅមិនទាន់បានបំពេញនូវតម្រូវការចាំបាច់របស់ភ្ញៀវនៅឡើយ នៅពេលមានបុណ្យទានម្តងៗ ។
ក្រៅពីការទស្សនានៅតាមប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ នៅពេលរាត្រីភ្ញៀវបានដើរកម្សាន្តក្នុងក្រុង នៅ តំបន់ផាប់ស្ត្រី និង ផ្សាររាត្រី រួមទាំងតំបន់ឃ្យុងយូរតែប៉ុណ្ណោះ ។ ដោយកត្តាទាំងនេះហើយ ដែលអាជ្ញាធរទាមទាស្វែង រកដៃគូ អ្នកវិនិយោគ ចូលមកបណ្តាក់ទុនក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយពីមួយឆ្នាំទៅមួយឆ្នាំ កំណើនភ្ញៀវ ទេសចរណ៍ចូលមកខេត្តសៀមរាបមានការកើនឡើង ក្នុងនោះភ្ញៀវទេសចរណ៍ចិនស្ថិតក្នុងលំដាប់លេខ១ ។

លោក ទៀ សីហា សងឹ្ឃមជឿជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការ ជាដៃគូនឹងគ្នានោះ និង ធ្វើឲ្យខេត្តសៀមរាប មានការអភិវឌ្ឍន៍រីកចម្រើន ក្នុងវិស័យទេសចរណ៍ជឿនលឿនដូចបណ្តាប្រទេសនៅ លើពិភពលោក ដោយខេត្តសៀមរាបមានប្រាង្គប្រាសាទអង្គរ អច្ឆរយៈដ៏ល្បីល្បាញ និង ជាគោលដៅរបស់ភ្ញៀវទេសចរណ៍នៅលើ ពិភពលោក ចូលមកទស្សនាកម្សាន្ត ក្រៅពីប្រាសាទក៏មានរមណីដ្ឋានធម្មជាតិភ្នំគូលែន និង បឹងទន្លេសាប ដែលយើងអាចបង្កើត បានថ្មីទៀត នូវតំបន់អេកូទេសចរណ៍ផ្សេងៗទៀត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ដំណើរការសិក្សាលើគម្រោងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប គឺផ្ដោតសំខាន់លើការងារទាំងក្នុងខេត្ត ក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសគឺការសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើងល្បឿងលឿន៕