​ប្រធានាធិបតី​អាមេរិក​៖​ ​សេដ្ឋកិច្ច​​ចិន​បាន​ជួប​រឿង​អាក្រក់​បំផុត​ក្នុង​រយៈពេល​ ​២៧ឆ្នាំ​មកនេះ​

0
សេដ្ឋកិច្ចចិន

ដោយ​ ​Donald​ ​Lee​

​សៀង​ហៃៈ​ ​ប្រធានាធិបតី​អាមេរិក​លោក​ ​Donald​ ​Trump​ ​មានការ​រំពឹង​ទុក​ថា​ ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​អាច​ត្រូវ​បាន​ចរចា​អំឡុង​កិច្ចចរចា​ពាណិជ្ជកម្ម​ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអង្គារ​ ប៉ុន្តែជាមួយគ្នា​នេះដែរ Trump បាននិយាយថា សេដ្ឋកចិ្ចចិនជួបរឿងអាក្រក់។​

​នៅ​ថ្ងៃ​នោះ​ដែរ​ ​អ្នកចរចា​អាមេរិក​ ​បាន​ត្រៀម​បើក​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ជាមួយ​សម​ភាគី​ចិន​នៅ​ប្រទេស​ចិន​។​ ​នេះ​បើ​តាម​លោក​ ​Trump​ ​បាន​បង្ហោះ​សារ​ធ្វី​ត​ធ័រ​នៅ​លើ​គណនី​បណ្តាញ​សង្គម​របស់​គាត់​។​

​លោក​ ​Trump​ ​បាន​សរសេរ​អត្ថា​ធិប្បាយ​អំ​ពី​កំនើន​សេដ្ឋកិច្ច​យឺត​របស់​ចិន​ថា​ ​“​សេដ្ឋកិច្ចចិន​កំពុង​ជួប​រឿង​អាក្រក់​ណាស់​ ​ដែល​ជា​ឆ្នាំ​អាក្រក់​បំផុត​ក្នុងរយៈពេល២៧ឆ្នាំ​កន្លងមក​នេះ​”​។​

​លោក​ ​Trump​ ​បាន​អត្ថា​ធិប្បាយ​អំពី​ការសន្យា​របស់​ប្រទេស​ចិន​ ​ក្នុង​ការនាំចូល​សណ្តែកសៀង​ពី​អាមេរិក​ថា​ ​ជា​វិធានការ​សុឆន្ទៈ​ ​មុន​ពេល​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ ​ដោយ​បាន​និយាយ​ថា​ ​“​ចិន​គួរ​ចាប់ផ្តើម​ទិញ​ផលិតផល​កសិកម្ម​របស់​យើង​ ​ប៉ុន្តែ​វា​មិនកើត​ឡើង​”​។​

​ការនាំចេញ​សណ្តែកសៀង​របស់​អាមេរិក​ ​បាន​ធ្លាក់ចុះ​ដល់​កំរិត​ទាប​បំផុត​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ​ ​២០១៩​ ​ដែល​មិនធ្លាប់​មាន​ក្នុងរយៈពេល១០ឆ្នាំ​។​

​លោក Trump​ ​បាន​បន្ថែម​ថា ​“​នោះ​គឺជា​បញ្ហា​ជាមួយ​ប្រទេស​ចិន​ ​ដោយ​ពួក​មិនបាន​សហការ​ទេ​។​ ​សេដ្ឋកិច្ច​របស់​យើង​មាន​ទំហំ​ធំជាងសេដ្ឋកិច្ចចិន​ ​ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ​”​។​

​អ្នកវិភាគ​ខ្លះ​យល់ឃើញ​ថា​ ​ការ​អត្ថា​ធិប្បាយ​របស់​លោក​ ​Trump​ ​គឺជា​វិធីសាស្ត្រ​ចរចា​មួយ​ ​ដែល​នឹង​ធ្វើ​ឱ្យ​វា​ហាក់ដូចជា​ ​អ្នកចរចា​អាមេរិក​សុខចិត្ត​ដើរចេញ​ ​ពី​ពាណិជ្ជកម្ម​ ​ប្រសិនបើ​សម្បទាន​មិន​ត្រូវ​បាន​បំពេញ​។​

​លើស​ពីនេះ​ទៀត​ ​ការ​អត្ថា​ធិប្បាយ​តាម​បណ្តាញ​សង្គម​បាន​បង្ហាញថា​ ​លោក​ ​Trump​ ​ជឿជាក់​ថា​ ​លោក​ជា​អ្នកទទួល​ខុសត្រូវ​ ​ចំពោះ​កាត​ធ្លាក់ចុះ​សេដ្ឋកិច្ចចិន​ ​បន្ទាប់ពី​បាន​ដាក់​ពន្ធ​លើ​ការនាំចូល​របស់​ចិន​ ​ដែល​មានតម្លៃ ២០០ពាន់​លាន​ដុល្លារ​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Huawei​ ​ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​។​

​ការនាំចេញ​របស់​ចិន​ ​ទៅកាន់​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ជិត ៩ភាគរយ​ ​នៅ​ឆ្នាំនេះ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោក​ ​Trump​ ​បាន​និយាយ​ថា​ ​“​ប្រទេស​ចិន​កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ ​ដើម្បី​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ ​ប៉ុន្តែ​ថា​តើ​ខ្ញុំ​នឹង​ធ្វើ​វា​ ​ឬ​អត់​នោះ​ ​វា​អាស្រ័យ​លើ​ខ្ញុំ​ ​វា​មិនមែន​អាស្រ័យ​លើ​ពួកគេ​ទេ​”​។​ ​លោក​ ​Trump​ ​បាន​បន្ថែម​ថា​ ​“​ខ្ញុំ​គិតថា​ ​ចិន​សុខចិត្ត​លះបង់​ច្រើនណាស់​ ​ប៉ុន្តែ​មិនមែន​មានន័យថា​ ​ខ្ញុំ​សុខចិត្ត​ទទួលយក​ទេ​”​។​ ​ ​ ​

​របាយការណ៍​សេដ្ឋកិច្ច​របស់​ ​Bloomberg​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ខែមុន​បាន​ប៉ាន់ប្រមាណ​ថា​ ​ការ​ចំណាយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​អាច​ឈាន​ដល់​ ​១,២​ ​ពាន់​ពាន់​លាន​ដុល្លារ​ ​និង​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ ​ឱ្យ​ខិត​ទៅ​រក​វិបត្តិសេដ្ឋកិច្ច​ជាសាកល​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here