ដោយ វុត្ថា
មីយ៉ាន់ម៉ាៈ ប្រទេសមីយ៉ាន់ម៉ានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត និងពិព័រណ៍បណ្តាញអចលនទ្រព្យអាស៊ាន (ARENA) នៅទីក្រុងរ៉ង់ហ្គូនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៤ ខែសីហានេះ។
បើយោងតាមសមាគមសេវាកម្មអចលនទ្រព្យមីយ៉ាន់ម៉ា (MRESA) ដែលជាអ្នករៀបចំសន្និបាតនេះបានឱ្យដឹងថា ពិពរណ៍ARENA-២០១៩ នេះ មានការចូលរួមពីប្រទេសជាសមាជិកចំនួន៨នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹងក្លាយជាព្រឹត្តិការណ៍ទី៤ ដែលមានការចូលរួមពីសំណាក់សហគ្រិនរកស៊ី ក្នុងវិស័យអចលនទ្រព្យចំនួន ៤០០នាក់មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ីហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម។
លោកU Khin Maung Than ប្រធាន MRESA មានប្រសាសន៍ថា ព្រឹត្តិការណ៍ ARENA នេះនឹងផ្តល់អត្ថប្រយោជន៍ ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យដ៏រឹងមាំ នៅក្នុងតំបន់សេដ្ឋកិច្ចអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងអ្នកម៉ៅការសំណង់។
ប្រទេសហ្វីលីពីន សិង្ហបុរី និងម៉ាឡេស៊ីជាសមាជិកស្ថាបនិក ARENA ហើយបានបង្កើតឡើងនៅខែមីនា ឆ្នាំ ២០១២ ដោយឈរឈ្មោះជាសមាគមអចលនទ្រព្យជាតិចំនួន ៨ នៃក្រុមតំបន់ហើយធម្មនុញ្ញរបស់ ARENA ត្រូវបានផ្តល់សច្ចាប័នដោយប្រធានអចលនទ្រព្យទាំង៨នៃសមាគមជាតិនីមួយៗ នៅទីក្រុងបាងកកប្រទេសថៃ កាលពីឆ្នាំ ២០១៦។
សមាជិក ARENA ដែលមានសមាជិក ២០.០០០ នាក់ ដែលនៅតែប្រទេសឡាវ និងប្រ៊ុយណេ មិនទាន់សម្រេចចិត្តចូលរួមជាមួយ ARENA នៅឡើយទេ។
ARENA ជាក្រុមប្រចាំតំបន់ដែលត្រូវបានឧទ្ទិស ដល់ការជួយសមាជិករបស់ខ្លួននៅក្នុងផ្នែកច្បាប់ និងការកែលម្អទីផ្សារការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការ៕