ដោយ គង់ សូរិយា
ភ្នំពេញ៖ លោកឧកញ៉ា លី ហួរ អគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បានចាប់ផ្តើមបោះជំហ៊ានថ្មីមួយទៀត ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ មករានេះថា ក្រុមហ៊ុន Ly Hour insurance បានបើកដំណើរការនៅខែមករា និងបើកសម្ពោធនៅចុងខែនេះ ដោយផ្តោតលើការធានារ៉ាប់រងទូទៅ ព្រោះលោកឧកញ៉ាមើលឃើញថា ជីវភាពប្រជាពលរដ្ឋមានការកើនឡើង ប្រជាពលរដ្ឋទទួលបានផលពីវិស័យកសិកម្មកើនឡើង ដែលធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែធូរធារ។