ការចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បរាជ័យ​បន្ទាប់ពី​មានការ​រិះគន់​របស់​ប្រធានាធិបតី​អាមេរិក​

0
ចរចាពាណិជ្ជកម្ម

ដោយ​ Donald​ lee​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ បាន​បញ្ចប់​កិច្ចចរចា​ចរចា​ពាណិជ្ជកម្ម​ ជាមួយ​ភាគី​ចិន​នៅ​ទីក្រុង​សៀងហៃ​នៅ​ថ្ងៃនេះ​ ហើយ​បច្ចុប្បន្ន​កំពុង​ធ្វើដំណើរ​ត្រឡប់ទៅ​អាមេរិក​ ដោយ​គ្មាន​សញ្ញា​ណាមួយ​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ធ្វើឡើង​។

រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​អាមេរិក​ លោក​ Steven​ Mnuchin​ និង​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​ Robert​ Lighthizer​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី​ Liu​ He​ នៅ​ថ្ងៃនេះ​នៅ​សណ្ឋាគារ​ Xijiao​។

ការ​រំពឹង​ទុក​នៃ​កិច្ច​ព្រមព្រៀង​មួយ​ដែល​រំពឹង​ថា​ នឹង​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃនេះ​ ត្រូវ​បាន​រារាំង​យ៉ាង​ខ្លាំង​ ដោយ​មតិ​អវិជ្ជមាន​របស់​ប្រធានាធិបតី​អាមេរិក​ លោក​ Donald​ Trump​ ស្តី​ពី​ការ​ឈាន​ទៅ​រក​កិច្ចប្រជុំ​។

កាលពី​ម្សិលមិញ​ លោក​ Trump​ បាន​សរសេរ​ក្នុង​ Twitter​ ថា​ “ក្រុមការងារ​របស់ខ្ញុំ​កំពុង​ចរចា​ជាមួយ​ [ប្រទេស​ចិន​] ឥឡូវនេះ​ ប៉ុន្តែ​ពួកគេ​តែងតែ​ផ្លាស់​ប្តូរ​កិច្ច​ព្រមព្រៀង​នៅ​ចុងបញ្ចប់​ដើម្បី​ផលប្រយោជន៍​របស់​ពួកគេ​”។

លោក​ Trump​ បាន​បន្ថែម​ទៀត​ថា​ ប្រហែលជា​ចិន​មានបំណង​រង់ចាំ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​លើកក្រោយ​នៅ​ឆ្នាំ២០២០​ ហើយ​មើល​ថា​តើ​ពួកគេ​អាច​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន​ដែរ​ឬទេ​ ប្រសិនបើ​លោក​Trump​ ចាញ់​ការបោះឆ្នោត​។

លោក​បាន​មានប្រសាសន៍​ថា​ “បន្ទាប់មក​ពួកគេ​អាច​ធ្វើ​បាន​ច្រើន​ ដូចជា​ ក្នុងរយៈពេល៣០ឆ្នាំ​កន្លងមក​ ហើយ​បន្ត​បំបែក​អាមេរិក​ខ្លាំង​ជាង​ពេលមុន​ទៅទៀត​”។

លោក​បាន​បន្ថែម​ថា​ “បញ្ហា​ជាមួយ​ចិន​នៅតែ​ជា​ការ​រង់ចាំ​មួយ​គឺថា​ ប្រសិនបើ​ខ្ញុំ​ឈ្នះ​ឆ្នោត​ជាថ្មី​ ហើយ​កិច្ច​ព្រមព្រៀង​ដែល​ពួកគេ​នឹង​ទទួល​បាន​ នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​យើង​កំពុង​ចរចា​ឥឡូវនេះ​ ឬគ្មាន​កិច្ច​ព្រមព្រៀង​អ្វី​ទាំងអស់​”។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ Hua​ Chunying​ មានប្រសាសន៍​ថា​ យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​របស់​អាមេរិក​ មិន​មាន​ឥទ្ធិពល​អ្វី​លើ​ការចរចា​ពាណិជ្ជកម្ម​ទេ​។

អ្នកនាំពាក្យ​រូប​នេះ​ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃនេះ​ថា​“មានតែ​នៅពេល​ដែល​មេ​រិក​ បង្ហាញ​ភាព​ស្មោះត្រង់​គ្រប់គ្រាន់​ និង​មាន​ជំនឿ​លើ​បាន​ប៉ុណ្ណោះ​ ទើប​យើង​អាច​ទទួល​បាន​វឌ្ឍនភាព​នៅក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​”។

ចរចាពាណិជ្ជកម្ម

លោកស្រី​បាន​បន្ថែម​ទៀត​ថា​ “ខ្ញុំ​ជឿ​ថា​ វា​មិន​សម​ហេតុផល​សម្រាប់​អាមេរិក​ ក្នុង​ការ​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​ ដើម្បី​ដាក់ចេញ​នូវ​សម្ពាធ​អតិបរិមា​នៅពេល​នេះ​ទេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here