ដោយ ម៉ៃ វីរៈ
ភ្នំពេញៈ ក្រសួងការបរទេស និងព្រឹទ្ឋសភាអាមេរិកបានអនុម័តនូវបេក្ខភាព ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជារួចហើយ។
យោងតាមវេបសាយ Congress.gov បានប្រកាសជាផ្លូវកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩កន្លងមកថា លោក Patrick Murphy ក្លាយជាឯអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសខ្លួន ប្រចាំនៅប្រទេសកម្ពុជា។
លោក Patrick Murphy គឺជាឧបការីរងទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហើយក៏ធ្លាប់ធ្វើការនៅស្ថានទូតអាមេរិកប្រចាំទីក្រុងបាងកក និងប្រទេសមីយ៉ាន់ម៉ា ផងដែរ។
ទោះជាយ៉ាងណាគេហទំព័រនេះ មិនបញ្ជាក់ពីការមកដល់របស់ឯកអគ្គរដ្ឋទូតអាមេរិកថ្មីរូបនេះ នឹងអញ្ជើញមកបំពេញការងារនៅកម្ពុជា នៅពេលណាជាក់លាក់នៅឡើយទេ៕






