ដោយ ៖ នៅ ស៊ីវុត្ថា
ភ្នំពេញ ៖ ទំហំសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ានត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រមាណ ២៤០ ពាន់លានដុល្លារនៅឆ្នាំ២០២៥ ខណៈវិស័យមួយនេះបាននឹងកំពុងរីកចំនរើនគួឱ្យកត់សម្គាល់។ នេះបើយោងតាមគេហទំព័រ ReportLinker ដែលបានចេញរបាយការណ៍កាលពីមិថុនា ឆ្នាំពី២០១៩ កន្លងមកនេះ។
នៅក្នុងរបាយការណ៍របស់ខ្លួនកម្រាស់៤០០ទំព័រស្តីពី ទីផ្សារភស្តុភារនិងឃ្លាំងស្តុកទំនិញអាស៊ានឆ្នាំ ២០១៩ -២០២៤ បានឱ្យដឹងថា មានអ្នកប្រើប្រាស់អ៊ិនធើណេតចំនួន ៣៣០លាននាក់នៅក្នុងតំបន់អាស៊ាន ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុងតំបន់ត្រូវបានប៉ាន់ប្រមាណថា នឹងក្លាយជាឧស្សាហកម្មដ៏សំខាន់មួយនៅក្នុងឆ្នាំខាងមុខ។






