ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា-ថៃ​ឈានដល់​ប្រមាណ ២៦០០​លាន​ដុល្លារ

0
ពាណិជ្ជកម្មកម្ពុជា-ថៃ

ដោយ ប៊ី

ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​កម្ពុជា-​ថៃ​បាន​ឈានដល់​ប្រមាណ ២,៦០០លាន​ដុល្លារ (៨០,២២ ពាន់​លាន​បាត) នៅក្នុង​ឆមាស​ទីមួយ​ឆ្នាំនេះ។ នេះ​យោងតាម​របាយការណ៍​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​ដែល​បានចេញ​ផ្សាយ​កាលពីពេលថ្មីៗនេះ។

លោក Adul Chotinisakorn អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​បាន បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៅតែមាន​កំណើន បើទោះជា​ប្រាក់​បាត​ឡើងថ្លៃ រូបិយប័ណ្ណ​ងាយ​នឹង​បង្ក​ជាហេតុ នៃ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក និង​ជម្លោះ​ពាណិជ្ជកម្ម​អន្តរជាតិ​រីក​រាលដាល​ក្តី។

លោក​ Adul នៅតែមាន​សុទិដ្ឋិនិយម​ថា សកម្មភាព​ពាណិជ្ជកម្ម​តាម​ព្រំដែន​វិជ្ជមាន​នៅក្នុង​ឆមាស​ទី២នៃ​ឆ្នាំនេះ ដោយ​ផ្អែកលើ​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម Jurin Laksanawisit ក្នុងការ​បង្កើន​ពាណិជ្ជកម្ម​តាម​ព្រំដែន ដែលជា​អាទិភាព​កំពូល​មួយ​របស់លោក។

នាយកដ្ឋាន​នេះ​ក៏​ប្តេជ្ញា​បន្តសកម្មភាព ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​តាម​ព្រំដែន​រួមទាំង​កម្មវិធី​អភិវឌ្ឍន៍​បណ្តាញ​សហគ្រិន​វ័យក្មេង​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល។

បានចាប់ផ្តើម​នៅ​ឆ្នាំ២០១៥ ដើម្បី​លើកទឹកចិត្ត​ដល់​សហគ្រិន​ថៃ ឱ្យ​វិនិយោគ​នៅ​ប្រទេសជិតខាង គម្រោង​អភិវឌ្ឍន៍​បណ្តាញ​សហគ្រិន​វ័យក្មេង មាន​លក្ខណៈពិសេស​នៃ​ដំណើរ​កម្សាន្ត​បែប​អាជីវកម្ម និង​វគ្គ​បណ្តុះបណ្តាល ពិសេស​សម្រាប់​ពាណិជ្ជករ​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ថៃ​ដើម្បី​ស្វែងយល់​ពី​វប្បធម៌ និង​បទ​ប្បញ្ញត្តិ​គ្នា​ទៅវិញទៅមក។

កាលពី​ថ្ងៃទី២២ មេសា​កន្លងមកនេះ អញ្ជើញ​ជា​អ​ធិ​ត​បី​ក្នុង​ពិធី​ចាក់​បេតុង​ជា​និម្មិត​រូប​នៅ​ស្ពាន​ស្ទឹង​បត់ និង​ពិធី​ចុះហត្ថលេខា​ត​ភ្ជាប់​ផ្លូវដែក​រវាង​ប្រទេស​ទាំងពីរ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុ​ទ្ឋ ចាន់​អូ​ចា  និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ដល់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា​ឲ្យ​មាន​ការបើក​ច្រកព្រំដែន​ចំនួន៤កន្លែង​ទៀត​រវាង​ប្រទេស​ទាំងពីរ។

ការបើក​ច្រកព្រំដែន​ចំនួន៤កន្លែង​នេះ រួមមាន​ច្រកព្រំដែន ទាំង​បួន​កន្លែង​នោះ រួមមាន ទី១ ច្រក អានសេះ ខេត្តព្រះវិហារ – និង​ច្រក​អាន ម៉ា ខេត្ត​កេ​ត វ័ន​ឡា​សុថា​នី ប្រទេស​ថៃ។ ទី២ ច្រក​ភ្នំ​ដី ក្នុង​ខេត្តបាត់ដំបង និង​ច្រក​ខោ​ឌី​ន ក្នុង​ខេត្ត ស្រះកែវ។ ទី៣ ច្រក​ថ្មដា​ក្នុង​ខេត្តពោធិ៍សាត់ និង ច្រក ថា​សេន ក្នុង​ខេត្ត​ស្រះកែវ និង​ទី៤ ច្រករបៀង​ជប់​គគីរ ក្នុង​ខេត្ត ឧ​ត្ត​រ​មានជ័យ និង​ខេត្ត បូរី​រ៉ាំ។

សម្តេច​ថា​ការ “បើក​ច្រកព្រំដែន​នេះ គឺជា​យុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការ​សន្តិភាព ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ប្រទេស​ជាប់​ព្រុំដែន​របស់​កម្ពុជា។ សម្តេច​បន្ថែមថា “ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ថៃ​នាពេល​បច្ចុប្បន្ននេះ កើន​ដល់៦ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here