ដោយ Donald Lee
វ៉ាស៊ីនតោន៖ អ្នកវិភាគសេដ្ឋកិច្ចលែងព្យាករណ៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលនឹងកើតឡើងនៅឆ្នាំនេះ។
ក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs ដែលមានមូលដ្ឋាននៅអាមេរិកបានចេញផ្សាយកំណត់ត្រាស្រាវជ្រាវមួយកាលពីថ្ងៃ ច័ន្ទ ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមើលទៅមិនមានកន្លែងណាត្រូវទំនងជាទៅរួចឡើយ។
-->
លោកប្រធានសេដ្ឋវិទូ Jan Hatzius ដែលដឹកនាំដោយក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs បានឲ្យដឹងថា “ព័ត៌មានចាប់តាំងពីការប្រកាសពន្ធរបស់លោកប្រធានាធិបតី Trump កាលពីថ្ងៃ ព្រហស្បតិ៍ សប្តាហ៍មុនបង្ហាញថា អ្នកធ្វើគោលនយោបាយរបស់អាមេរិក និងចិនកំពុងតែប្រឈមមុខដាក់កាន់តែខ្លាំង ហើយយើងមិនរំពឹងថានឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មមុនការបោះឆ្នោតឆ្នាំ ២០២០ ឡើយ។
កាលពីដើមឆ្នាំនេះ ក្រុមអ្នកសេដ្ឋវិទូ បានព្យាករណ៍ថា លោកប្រធានាធិបតីអាមេរិក Donald Trump នឹងសម្របសម្រួលជាមួយចិនដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំក្រោយ។
ក្រុមអ្នកវិភាគបានបន្ថែមថា “ខណៈដែលយើងធ្លាប់បានសន្មត់ថា លោកប្រធានាធិបតី Trump នឹងធ្វើកិច្ចព្រមព្រៀងមួយដែលមានអត្ថប្រយោជន៍ជាងចំពោះទស្សនវិស័យនៃការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០២០ របស់យើង ឥឡូវនេះយើងមិនមានការជឿជាក់ថា នេះជាទស្សនៈរបស់គាត់ទេ។
ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មបានចាប់ផ្តើម អាមេរិកបានដាក់បន្ថែមពន្ធលើទំនិញស្ទើរតែទាំងអស់ដែលមានប្រភពមកពីចិនពី ១០ ទៅ ១២ ភាគរយ។
នៅក្នុងការសងសឹក ចិនបានធ្វើឱ្យប្រាក់យ័នធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ និងលុបចោលការទិញកសិកម្មអាមេរិក។
របាយការណ៍របស់ធនាគារ Goldman បានបញ្ចប់ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មឥឡូវនេះមើលទៅនៅឆ្ងាយទៀតណាស់”៕