ដោយ Donald Lee
ប៉េកាំងៈ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន បាននិយាយថា ការឆ្លើយតបរបស់ចិន ចំពោះការដំឡើងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺស្មើនឹងការទះកំផ្លៀងមេដឹកនាំអាមេរិក។
ទីក្រុងប៉េកាំងបានទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន ទៅនឹងប្រាក់ដុល្លារដល់កម្រិតទាបបំផុត ដែលមានធ្លាប់កើតឡើងក្នុងរយៈពេល១១ឆ្នាំ បន្ទាប់ពីការបញ្ចប់នៃកិច្ចពិភាក្សាពាណិជ្ជកម្មកាលពីសប្តាហ៍មុន និងការប្រកាសរបស់លោក Trump ថា លោកនឹងតំឡើងពន្ធលើទំនិញចិន ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ៣០០ពាន់លានដុល្លារ។
-->
អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន Max Baucus បាននិយាយថា “វាពិតជាការទះកំផ្លៀង ចំពោះលោកប្រធានាធិបតី Trump [សម្រាប់ប្រទេសចិន] ក្នុងការអនុវត្តពន្ធគយទាំងនោះ បន្ទាប់ពីកិច្ចពិភាក្សាក្រុងសៀងហៃ។
អតីតឯកអគ្គរដ្ឋទូត ដែលបានបំពេញភារកិច្ច ក្នុងអំឡុងរដ្ឋបាលប្រធានាធិបតីអាមេរិក Barack Obama បានបន្ថែមថា “ប្រទេសចិនគិតថាការធ្វើរបស់ Trump គឺមិនត្រឹមត្រូវ ដូច្នេះយើងនឹងធ្វើការទម្លាក់តម្លៃរូបិយប័ណ្ណ ដើម្បីឆ្លើយតបនឹងលោក Trump”។
លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងផងដែរថា វិធីសាស្ត្រមិនចេះអត់ធ្មត់របស់លោក Trump មិនឱ្យតម្លៃខ្ពស់ចំពោះការចរចាពាណិជ្ជកម្មរបស់ចិនទេ។
លោក Baucus បាននិយាយថា “គន្លឹះនៅទីនេះ គឺដើម្បីឱ្យយើងទទួលបានស្ថេរភាព និងអាចព្យាករណ៍បានកាន់តែច្រើន និងវិធីធ្វើនោះគឺត្រូវអត់ធ្មត់បន្តិច។

លោកបានពន្យល់ថា “នេះជាវិធីមួយដែលកំពុងបង្កើនល្បឿន រវាងប្រទេសយើងទាំងពីរ។ យើងត្រូវការមនុស្សពេញវ័យទាំងសងខាង ដើម្បីបញ្ឈប់ភាពមិនសមហេតុសមផលនេះ”៕