ដោយ Donald Lee
ភ្នំពេញ៖ ជារៀងរាល់ថ្ងៃធនាគារកណ្តាលចិនកំណត់អត្រាប្តូរប្រាក់យ័នដើម្បីដោះដូរជាមួយនឹងប្រាក់ដុល្លារអាមេរិក។
រយៈពេលជាងដប់ឆ្នាំរហូតមកដល់សប្តាហ៍នេះ ធនាគារប្រជាជនចិន (PBOC) បានកំណត់អត្រាខ្ពស់ជាង ៧យ័នឲ្យស្មើនឹង ១ដុល្លារអាមេរិក។
-->
ប៉ុន្តែកាលពីថ្ងៃ ច័ន្ទ ធនាគារ PBOC បានអនុញ្ញាតឱ្យប្រាក់យន់ចុះខ្សោយ និងត្រូវបានផ្លាស់ប្តូរក្នុងតម្លៃទាបជាង ៧ យ័នក្នុងមួយដុល្លារអាមេរិក។
ប្រាក់ ៧ យ័ន ដែលស្មើនឹង ១ដុល្លារអាមេរិកគឺជាខ្សែបន្ទាត់ក្រហមក្រៅផ្លូវការមួយសម្រាប់សហគមន៍ពាណិជ្ជកម្មពិភពលោក ហើយអាមេរិកបានចោទប្រកាន់រដ្ឋាភិបាលចិនពីការកេងបន្លំរូបិយប័ណ្ណ នៅពេលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលនៅតែបន្តកើតឡើងនាពេលមុខទៀត។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter ថា “ប្រទេសចិនបានទម្លាក់តម្លៃរូបិយប័ណ្ណរបស់ពួកគេទៅជាកំរិតទាបជាប្រវត្តិសាស្ត្រមួយ។
លោកបានបន្ថែមថា “វាត្រូវបានគេហៅថា ការកេងចំណេញរូបិយវត្ថុ។
ការសម្រេចចិត្តរបស់ចិនក្នុងការធ្វើឱ្យប្រាក់យ័នធ្លាក់ចុះនេះត្រូវបានអ្នកជំនាញមើលឃើញថា ជាការឆ្លើយតបចំពោះកិច្ចចរចាពាណិជ្ជកម្មរបស់លោក Trump ដែលប្រកាសដំឡើងពន្ធ ១០ ភាគរយលើទំនិញចិនដែលមានតម្លៃ ៣០០ ពាន់លានដុល្លារ។
ប៉ុន្តែតើប្រាក់យ័នដែលចុះខ្សោយអាចជួយដល់សេដ្ឋកិច្ចចិនក្នុងសង្គ្រាមពាណិជ្ជកម្មយ៉ាងដូចម្តេច?
ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ២ នៅលើពិភពលោកបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ។ នៅពេលធនាគារកណ្តាលធ្វើឱ្យរូបិយប័ណ្ណធ្លាក់ថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិក ចិនអាចបន្ទាបតម្លៃនៃការនាំចេញរបស់ខ្លួន។
ក្រុមអ្នកជំនាញជឿជាក់ថា ការទម្លាក់ថ្លៃប្រាក់យ័នគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទូទាត់ការកើនឡើងតម្លៃនាំចេញ ដោយសារតែការដំឡើងពន្ធរបស់លោក Trump ។ លើសពីនេះទៀត នៅពេលដែលប្រាក់យ័នចុះខ្សោយ
អ្នកទិញក្នុងស្រុកចិនចំណាយកាន់តែច្រើនសម្រាប់ការនាំចូល។ នេះជាការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុកដើម្បីជំនួសការនាំចូលដែលមានតំលៃថ្លៃជាមួយនឹងផលិតផលដែលផលិតនៅចិនដែលនឹងត្រូវលក់ក្នុងតម្លៃទាប។
ទីផ្សារនៅអាមេរិក និងនៅជុំវិញពិភពលោកបានប្រតិកម្មភ្លាមៗចំពោះព័ត៌មាននៃការទម្លាក់តម្លៃនេះ ហើយ ថា ជាសញ្ញានៃភាពតានតឹងពាណិជ្ជកម្មកើនឡើងដែលនឹងនាំឱ្យសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះ។
កាលពីថ្ងៃ ច័ន្ទ ផ្សារហ៊ុនក្រុមហ៊ុន US Dow Jones និងក្រុមហ៊ុន S&P បានធ្លាក់ចុះជិត ៣ ភាគរយ ហើយ ក្រុមហ៊ុន Nasdaq មានការធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលមួយដល់ ៣.៥ ភាគរយ៕