ដោយ Donald Lee
ភ្នំពេញៈ តម្លៃមាសកំពុងតែឡើងខ្ពស់ ខណៈការភ័យខ្លាចវិបត្តិសេដ្ឋកិច្ចពិភពលោក និងសង្គ្រាមពាណិជ្ជកម្មរវាងះអាមេរិក និងចិនកំពុងបណ្តាលឱ្យធនាគារ និងវិនិយោគិនងាកទៅរកការវិនិយោគលើមាស។
តម្លៃមាសអន្ដរជាតិបានឡើងចុះប្រហែល ១,៥០០ដុល្លារក្នុងមួយអោន (ឬប្រហែល ៣១ក្រាម) កាលពីថ្ងៃចន្ទ ដែលជាការវិវឌ្ឍដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈអ្នកវិភាគជឿជាក់ថា តម្លៃមាសនឹងមិនឡើងដល់កំរិតខ្ពស់បែបនេះនោះទេ រហូតដល់ដំណាច់ឆ្នាំនេះ។
តម្លៃមាសបានឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ដែលមិនត្រូវបានគេមើលឃើញចាប់តាំងពីឆ្នាំ២០១៣ ស្របពេលជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិនបាននិងកំពុងកើតឡើង។
ធនាគារកណ្តាលនៅជុំវិញពិភពលោក ក៏បានទទួលការយល់ព្រមលើការទិញមាស ក្នុងអត្រាមួយដែលមិនត្រូវបានគេមើលឃើញ នៅក្នុងរយៈពេលច្រើនទសវត្សមកនេះ។
យោងតាមក្រុមប្រឹក្សាមាសពិភពលោក ទុនបំរុងមាសរបស់ធនាគារកណ្តាលនៅជុំវិញពិភពលោក កាលពីឆ្នាំមុនបានកើនឡើងចំនួន៦៥១.៥តោន ដែលជាកំណើនប្រចាំឆ្នាំ៧៤ភាគរយ។
មាសត្រូវបានគេចាត់ទុកថា ជាការវិនិយោគដែលមានសុវត្ថិភាព ក្នុងពេលមានវិបត្តិសេដ្ឋកិច្ច និងនយោបាយ។
លោហៈធាតុមានតម្លៃនេះ (មាស) រក្សាតម្លៃរបស់វាបាន បើប្រៀបធៀបទៅនឹងរូបិយប័ណ្ណជាតិ ដែលមិនមានការគាំទ្រនៅជុំវិញពិភពលោក។

ធនាគារវិនិយោគអាមេរិក Goldman Sachs បាននិយាយកាលពីថ្ងៃអាទិត្យថា ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពី១០ឆ្នាំមុន៕






