ប្រែសម្រួលដោយ ប៊ី
សឹង្ហបូរីៈ អាស៊ានអាចនឹងក្លាយជាប៉ូលសេដ្ឋកិច្ចធំលំដាប់ទី៤ នៅលើពិភពលោកយ៉ាងងាយស្រួល ជាមួយនឹងទំហំពាណិជ្ជកម្មដែលត្រូវបានប៉ាន់ស្មានថា នឹងអាចឈានដល់ ១០ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០៥០ ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសឹង្ហបូរី (EDB)។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល EDB ជាទីភ្នាក់ងាររដ្ឋាភិបាលស្ថិតក្រោមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងតួនាទីរបស់ប្រទេសនេះ ជាច្រកពាណិជ្ជកម្ម និងការវិនិយោគនៅអាស៊ីអាគ្នេយ៍។
តាមរយៈគំនិតផ្តួចផ្តើម Smart Nation initiative របស់រដ្ឋាភិបាលសឹង្ហបូរី EDB ធានាថា អ្នកច្នៃប្រឌិត និងសហគ្រិន ត្រូវបានផ្តល់សិទ្ធិអំណាច ក្នុងការលើកឡើងនឹងតម្រូវការ ដែលមិនមានការឆ្លើយតបនៅក្នុងតំបន់អាស៊ី ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ។
លោក Beh Swan Gin ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសឹង្ហបូរី (EDB) មានប្រសាសន៍ថា “សារៈសំខាន់នៃតំបន់អាស៊ី ក្នុងនាមជាទីផ្សារមួយនឹងបន្តក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ប្រទេសសឹង្ហបូរី។ លោកបន្តថា“យើងពង្រឹងទំនាក់ទំនងរបស់យើងជាបណ្តើរៗជាមួយទីផ្សារជិតខាង ខណៈយើងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ជីវភាព និងបន្តការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការច្នៃប្រឌិត។
ក្រៅពីទីផ្សារប្រទេសសឹង្ហបូរីជាគោលដៅវិនិយោគឈានមុខគេ ដែលមានភាពរីកចម្រើនខ្លាំង EDB ក៏ជួយក្រុមហ៊ុននានា ឱ្យសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។
EDB ធ្វើការជាមួយសាជីវកម្មធំៗ ស្របពេលដែលពួកគេផ្លាស់ប្តូរ និងបង្កើតអាជីវកម្មផលិតផល និងសេវាកម្មថ្មីៗដោយសង្កត់ធ្ងន់ ទៅលើទំនាក់ទំនងឌីជីថល និងវប្បធម៌របស់ប្រទេស។
លោក Beh មានប្រសាសន៍ថា “យើងផ្តោតលើការកែលម្អតម្លៃ ការរស់នៅរបស់ប្រជាជនរបស់ទីក្រុង។ ប្រជាជនសឹង្ហបូរីមានមោទនភាព ចំពោះទីក្រុងរបស់ពួកគេ ពីព្រោះវាបើកចំហ មានសុវត្ថិភាព និងមានការផ្សារភ្ជាប់ទំនាក់ទំនងគ្នា។
ការរៀបចំសម្រាប់កំណើនសេដ្ឋកិច្ចដ៏ធំរបស់អាស៊ាន EDB កំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយធុរកិច្ចហុងកុង។
លោក Beh និយាយថា “ការសហការជាមួយហុងកុង នឹងជួយយើងពង្រឹងតួនាទីរបស់យើង ក្នុងនាមជាមជ្ឈមណ្ឌលឈានមុខគេនៅអាស៊ីអាគ្នេយ៍ និងចិន”៕






