ដោយ Donald Lee
សឹង្ហបូរី៖ អ្នកវិភាគបាននិយាយថា រដ្ឋាភិបាលសឹង្ហបូរីបានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលសរុប ក្នុងស្រុករបស់ខ្លួនជាថ្មីម្តងទៀតធ្លាក់ដល់ជិតសូន្យភាគរយ ដោយសារប្រទេសទីក្រុងដ៏តូចមួយនេះបានក្លាយជាជនគ្រោះថ្នាក់មួយនៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។
យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបូរីចេញផ្សាយនៅថ្ងៃ អង្គារ បានឱ្យដឹងថា សេដ្ឋកិច្ចសឹង្ហបូរីត្រូវបានគេព្យាករណ៍ថានឹងកើនឡើងពី ០.០ ភាគរយទៅ ១ ភាគរយនៅឆ្នាំនេះ។
-->
ក្រសួងបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាមួយស្ថានភាពសេដ្ឋកិច្ចម៉ាក្រូសេដ្ឋកិច្ចខាងក្រៅដែលកំពុងប្រឈមនិងការធ្លាក់ចុះសកល សេដ្ឋកិច្ចសឹង្ហបូរីនៅតែបន្តប្រឈមនឹងសម្ពាធដ៏ខ្លាំងសម្រាប់រយៈពេលពេញមួយឆ្នាំ។
ការព្យាករណ៍ពីកំណើនទាបនេះត្រូវបានធ្វើឡើង ស្របពេលដែលសេដ្ឋកិច្ចបានធ្លាក់ចុះនៅក្នុងត្រីមាសទី ២ ដើម្បីឱ្យមានអត្រាកំណើនទាប ០,១ ភាគរយដែលជាអត្រាទាបបំផុតក្នុងរយៈពេលជិតមួយទសវត្សរ៍។
មូលហេតុភាគច្រើនបណ្តាលមកពីការធ្លាក់ចុះនៃការនាំចេញសម្ភារៈវិស្វកម្ម និងអេឡិចត្រូនិច។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបូរី។
ការនាំចេញបានធ្លាក់ចុះកាលពីខែ មិថុនា ក្នុងអត្រាទាបបំផុតដែលបានឃើញតែម្ដងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពី ១០ ឆ្នាំមុន។
ប្រធានធនាគារកណ្តាលសឹង្ហបូរីលោក Ravi Menon បាននិយាយនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយថា “ជម្លោះពាណិជ្ជកម្មដែលអូសបន្លាយរវាងអាមេរិក និងចិនធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម ពាណិជ្ជកម្ម និងការវិនិយោគសកល”៕