ដោយ Donald Lee
ប៉េកាំង៖ ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងតែផ្ទុះឡើង ដែលបណ្តាលឱ្យមានការធ្លាក់ចុះ សេដ្ឋកិច្ចនៅជុំវិញពិភពលោក ចិនកំពុងដាក់ចេញនូវគោលនយោបាយដែលកំពុងចង្អុលបង្ហាញពីមហិច្ឆតារយៈពេលវែង ជាជាងការទម្លាក់ការទាមទាររយៈពេលខ្លីរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដើម្បីធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក។
ទោះយ៉ាងណាពន្ធថ្មីអាមេរិក កំពុងធ្វើឱ្យមន្ត្រីចិនមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមតាមលំដាប់លំដោយក្នុងរបៀបលើកកម្ពស់កំណើនសេដ្ឋកិច្ច ដោយមិនពឹងផ្អែកលើតម្រូវការពាណិជ្ជកម្មអាមេរិក ប៉ុន្តែផ្អែកលើសេដ្ឋកិច្ច ១៤ទ្រីលានដុល្លាររបស់ខ្លួន ដែលពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្ម។
-->
ខណៈមេដឹកនាំចិនលោក ស៊ី ជីនពីង បានឡើងកាន់អំណាចដាច់ខាតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា មហិច្ឆតារបស់ចិនគឺដើម្បីក្លាយជាមហាអំណាចលេខ១ នៅលើពិភពលោកនៅឆ្នាំ ២០៥០ ហើយនឹងមិនធ្វើឱ្យមានគោលនយោបាយសេដ្ឋកិច្ចដែលមើលឃើញខ្លីដើម្បីធ្វើឱ្យអាមេរិកមានភាពស្ងប់ស្ងាត់ឡើយ។
លោកស៊ី បានថ្លែងទៅកាន់គណៈប្រតិភូចំនួន ២.៣០០នាក់ ដែលបានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំងក្នុងឆ្នាំ ២០១៧ បានមានប្រសាសន៍ថា “ប្រទេសយើងកំពុងស្ថិតនៅកណ្តាលពិភពលោក ហើយចូលរួមវិភាគទានជាបន្តបន្ទាប់ដល់មនុស្សជាតិ។
ខណៈសេដ្ឋកិច្ចចិនលូតលាស់យឺត អាជ្ញាធរកំពុងធ្វើការផ្លាស់ប្តូរវាបន្តិចម្តងៗដើម្បីពឹងផ្អែកតិចលើការនាំចេញ និងពឹងផ្អែកកាន់តែខ្លាំងលើការប្រើប្រាស់ក្នុងស្រុក និងការច្នៃប្រឌិតបច្ចេកវិទ្យា។ ប៉ុន្តែការដំឡើងពន្ធ និងការគំរាមកំហែងរបស់លោក Trump កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបង្អាក់ផែនការឆ្នាំ ២០៥០ របស់លោកស៊ី។
មូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងកាលពីថ្ងៃសុក្រ ថា ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយមិនត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះ សេដ្ឋកិច្ចចិននឹងខូចខាតក្នុងរយៈពេលវែងដែលអាចបង្អាក់ផែនការដ៏យូរលង់ប្រកបដោយមហិច្ឆតារបស់លោក ស៊ី។
មូលនិធិរូបិយវត្ថុអន្តរជាតិ ឲ្យដឹងទៀតថា “ការចូលទៅកាន់ទីផ្សារ និងបច្ចេកវិទ្យាបរទេសរបស់ចិនអាចនឹងត្រូវកាត់បន្ថយយ៉ាងខ្លាំង។
ប៉ុន្តែអ្នកជំនាញផ្នែកពាណិជ្ជកម្មជាច្រើនជឿជាក់ថា ចិននឹងមិនប្រកាន់ខ្ជាប់នូវការទាមទារណាមួយរបស់អាមេរិកក្នុងពេលអនាគតដ៏ខ្លីខាងមុខនោះទេ ហើយថា សេដ្ឋកិច្ចអាចមានលទ្ធភាពខ្ពស់ជាងយុទ្ធសាស្ត្រសម្ពាធខ្ពស់របស់អាមេរិក។
លោក Jeff Moon អតីតជំនួយការអ្នកតំណាងពាណិជ្ជកម្មអាមេរិកទទួលបន្ទុកកិច្ចការប្រទេសចិន បានមានប្រសាសន៍ថា “សញ្ញានៃភាពទន់ខ្សោយណាមួយមិនអាចទទួលយកបានទេចំពោះមេដឹកនាំចិន។
ក្នុងការសងសឹកចំពោះពន្ធរបស់លោក Trump និងការដាក់ក្នុងបញ្ជីខ្មៅនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនអ្នកវិភាគជាច្រើនជឿជាក់ថា ប្រទេសចិនបានធ្វើឱ្យរូបិយប័ណ្ណរបស់ខ្លួនចុះខ្សោយនៅខែនេះ។
ក្រុមអ្នកជំនាញបង្ហាញថា ការទម្លាក់ថ្លៃប្រាក់យន់គឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទូទាត់ការកើនឡើងតម្លៃនាំចេញ ដោយសារតែការដំឡើងពន្ធរបស់លោក Trump។
ចិនដែលសេដ្ឋកិច្ចធំបំផុតទី ២ នៅលើពិភពលោកបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ។ នៅពេលដែលធនាគារកណ្តាលចិនទម្លាក់តម្លៃប្រាក់យ័នធៀបនឹងប្រាក់ដុល្លារ ហើយបានបន្ទាបតម្លៃការនាំចេញរបស់ខ្លួន។

លើសពីនេះទៀត នៅពេលដែលប្រាក់យ័នចុះខ្សោយ អ្នកទិញក្នុងស្រុកចិនចំណាយកាន់តែច្រើនសម្រាប់ការនាំចូល។
នេះជាការលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុកដើម្បីជំនួសការនាំចូលដែលមានតំលៃថ្លៃជាមួយផលិតផលដែលផលិតនៅប្រទេសចិនដែលនឹងត្រូវលក់ក្នុងតម្លៃទាបពោលគឺជំរុញ និងបង្កើតទីផ្សារថ្មីសម្រាប់ផលិតកម្ម និងតម្រូវការក្នុងស្រុក។
ថ្មីៗនេះសារព័ត៌មានចិនជាច្រើនបានចុះផ្សាយរបាយការណ៍ជាតិនិយម និងអត្ថាធិប្បាយដើម្បីជំរុញឱ្យមានភាពជឿជាក់លើខ្លួនឯងលើប្រជាជនចិននៅចំពោះមុខការគំរាមកំហែងផ្នែកពាណិជ្ជកម្មសហរដ្ឋអាមេរិក។
អ្នកវិភាគភាគច្រើនយល់ស្របថា សេដ្ឋកិច្ចចិនកំពុងឈានទៅរកការពិបាក ហើយនឹងត្រូវការអន្តរាគមន៍គោលនយោបាយរូបិយវត្ថុសំខាន់ៗដើម្បីការពារកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនពីការធ្លាក់ចុះក្រោម ៦ ភាគរយ។
សេដ្ឋវិទូនៅជុំវិញពិភពលោកជឿជាក់ថា ធនាគារកណ្តាលចិននឹងកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចនៅឆមាសទី ២ នៃឆ្នាំ ២០១៩ ។
ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរចិនកំពុងប្រើប្រាស់ឧស្សាហកម្មបច្ចេកវិទ្យារបស់ខ្លួនជាមួយនឹងការវិនិយោគ និងការលើកទឹកចិត្តរាប់ពាន់លានដុល្លារដើម្បីជំរុញឧស្សាហកម្មសិប្បនិម្មិត និងយានយន្តអគ្គិសនីមុនពេលគូប្រជែងនៅជុំវិញពិភពលោក។

ប៉ុន្តែការដាក់បញ្ចូលក្នុងបញ្ជីខ្មៅក្រុមហ៊ុន Huawei ដោយរដ្ឋាភិបាលអាមេរិកនឹងពន្យាពេលការកាន់កាប់បច្ចេកវិទ្យារបស់ចិន ខណៈបច្ចេកវិទ្យាផលិតបន្ទះឈីបកុំព្យួទ័ររបស់ខ្លួនមិនទាន់អាចចម្លងការរចនាបន្ទះឈីបបែបទំនើបរបស់អាមេរិកបាននៅឡើយទេ៕