ដោយ Donald Lee
វ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានពន្យាពេលចំពោះការអនុវត្តពន្ធថ្មីរបស់លោក ដែលគ្រោងនឹងចាប់ផ្តើមនៅខែក្រោយ លើកញ្ចប់ទំនិញចិនដែលមានតម្លៃ៣០០ពាន់លានដុល្លារ។
ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានពន្យាពេលពន្ធលើទំនិញក្នុងបញ្ជីទំនិញចិន ដែលត្រូវជាប់ពន្ធគយកាលពីថ្ងៃ អង្គារ។ USTR បានឲ្យដឹងថា ពន្ធគយនេះនឹងត្រូវពន្យារពេលរហូតដល់ខែ ធ្នូ។
-->
USTR បានឲ្យដឹងថា ការផ្លាស់ប្តូរនេះផ្តើមចេញពីកត្តាសុខភាព និងសន្តិសុខ។
ទោះយ៉ាងណាអ្នកវិភាគជឿជាក់ថា ការផ្លាស់ប្តូរគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកTrump គឺផ្តើមចេញពីប្រតិកម្មសាធារណៈជន ដែលគាត់អាចនឹងប្រឈម ប្រសិនបើអ្នកប្រើប្រាស់ទិញទំនិញក្នុងតម្លៃខ្ពស់ នៅតាមហាងលក់រាយក្នុងឱកាសវិស្សមកាលខែ ធ្នូ ដែលជាខែលក់រាយសំខាន់បំផុតប្រចាំឆ្នាំសម្រាប់អ្នកលក់រាយអាមេរិក។
នៅក្នុងបញ្ជីទំនិញថ្មីរបស់ចិន ដែលត្រូវយកពន្ធផលិតផល ដូចជា iPhones ស្បែកជើងម៉ាក Addidas និងវីដេអូហ្គេម ត្រូវបានដាក់បញ្ចូលជាមួយនឹងពន្ធគយ ហើយអ្នកលក់រាយនឹងដាក់តម្លៃខ្ពស់ដល់អ្នកប្រើប្រាស់។
USTR បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ អង្គារ ថា “វាត្រូវបានកំណត់ថា ពន្ធគួរតែត្រូវបានពន្យារពេលដល់ថ្ងៃទី ១៥ ខែធ្នូ។
USTR បានបន្ថែមថា “ផលិតផលនៅក្នុងក្រុមនេះរួមមានទូរស័ព្ទដៃ ប្រដាប់ប្រដាក្មេងលេង កំព្យូទ័រ និងរបស់របរស្បែកជើង និងសម្លៀកបំពាក់មួយចំនួន។
លោក Trump គឺងាយរងគ្រោះ ហើយត្រូវការភាពទាក់ទាញពីសាធារណជនអាមេរិក មុនការបោះឆ្នោតដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ប្រសិនបើអ្នកប្រើប្រាស់មិនសប្បាយចិត្ត ហើយឃើញថាអំណាចទិញរបស់ពួកគេត្រូវបានកាត់បន្ថយ នៅរដូវឈប់សម្រាកដើរទិញឥវ៉ាន់ណូអែល ពួកគេអាចបង្ហាញការមិនពេញចិត្តក្នុងការបោះឆ្នោត។
ទីផ្សារអាមេរិកបានរីករាយ ចំពោះព័ត៌មាននៃការពន្យាពេលពន្ធគយ ដែលប្រមូលផ្តុំរាប់រយពិន្ទុ។ មធ្យមភាគ ភាគហ៊ុនឧស្សាហកម្ម Dow Jones កើនឡើង៣៧២ ពិន្ទុ ក្រុមហ៊ុន S&P 500 បានកើនឡើង ១,៥ ភាគរយ និង ក្រុមហ៊ុនNasdaq កើនឡើងជិត ២ ភាគរយ។
ប្រធានាធិបតីអាមេរិកលោកTrump ក៏បានទទួលស្គាល់ផងដែរថា ការសម្រេចពន្យារពេលពន្ធគយ ដើម្បីចៀសវាងបង្កការប៉ះពាល់ដល់ប្រជាជន ក្នុងរដូវទិញទំនិញថ្ងៃឈប់សម្រាក ហើយការពន្យារពេលពន្ធគយនេះនឹងជួយដល់ប្រជាជនជាច្រើន៕