ទីផ្សារសាកលបន្តធ្លាក់ចុះ ខណៈចិនហ៊ានឲ្យអាមេរិកអនុវត្តពន្ធគយ
ដោយ Donald Lee
ភ្នំពេញៈ ទីផ្សារពិភពលោកបានបន្តធ្លាក់ចុះយ៉ាងគំហុក ខណៈចិនបានសន្យាសងសឹកអាមេរិក ប្រសិនបើ ការដំឡើងពន្ធលើទំនិញចិននឹងចូលជាធរមាននៅក្នុងខែកញ្ញា។
ក្រសួងហិរញ្ញវត្ថុចិន បានថ្លែងនៅថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះថា ខ្លួននឹងចាត់វិធានការចាំបាច់ប្រឆាំងអាមេរិក ប្រសិនបើពន្ធចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា។
-->
សេចក្តីថ្លែងការណ៍ខ្លីពីក្រសួងហិរញ្ញវត្ថុចិន បានធ្វើឱ្យក្រុមហ៊ុនNikkei របស់ជប៉ុនធ្លាក់ចុះ១,២ភាគរយ និងក្រុមហ៊ុនអូស្ត្រាលី S&P/ASX 200 ជិត ៣ ភាគរយ។ ទីផ្សារនៅហុងកុង និងសៀងហៃបានធ្លាក់ចុះ ប៉ុន្តែទទួលបានការចាប់អារម្មណ៍នៅចុងបញ្ចប់នៃថ្ងៃជួញដូរ។
ការលក់ចេញនៅថ្ងៃព្រហស្បតិ៍នេះកើតឡើង បន្ទាប់ពីទីផ្សារអាមេរិកធ្លាក់ដល់ថ្ងៃអាក្រក់បំផុតសម្រាប់ទីផ្សារគិតមកដល់ឆ្នាំ ២០១៩ ។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានពន្យារពេលពន្ធលើទំនិញមួយចំនួននៅក្នុងបញ្ជីទំនិញចិន ដែលត្រូវរងការប៉ះពាល់ពន្ធគយ កាលពីថ្ងៃអង្គារ។ការិយាល័យ USTR បានឲ្យដឹងថា ពន្ធគយនឹងត្រូវពន្យារពេលរហូតដល់ខែ ធ្នូ។
ការិយាល័យ USTR បានឲ្យដឹងថា ការផ្លាស់ប្តូរនេះផ្តើមចេញពីស្ថានភាព និងសន្តិសុខ។
ទោះយ៉ាងណាអ្នកវិភាគជឿជាក់ថា ការផ្លាស់ប្តូរគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក Trump គឺផ្តើមចេញពីប្រតិកម្មសាធារណៈលោកអាចនឹងប្រឈម ប្រសិនបើអ្នកប្រើប្រាស់ទិញទំនិញក្នុងតម្លៃខ្ពស់ នៅតាមហាងលក់រាយក្នុងរដូវដើរទិញឥវ៉ាន់ ក្នុងឱកាសវិស្សមកាល កាលពីខែ ធ្នូ ដែលជាខែលក់រាយសំខាន់បំផុតប្រចាំឆ្នាំ សម្រាប់អ្នកលក់រាយអាមេរិក៕