ដោយ Donald Lee
ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីបានបង្ហាញផែនការ ផ្លាស់ទីរដ្ឋធានីឥណ្ឌូណេស៊ីពីទីក្រុងហ្សាការតាសព្វថ្ងៃ ទៅតំបន់ព្រៃដែលមិនមានការអភិវឌ្ឍនៅតំបន់ Borneo ក្នុងរយៈពេល ៥ឆ្នាំ។

ដោយ Donald Lee
ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីបានបង្ហាញផែនការ ផ្លាស់ទីរដ្ឋធានីឥណ្ឌូណេស៊ីពីទីក្រុងហ្សាការតាសព្វថ្ងៃ ទៅតំបន់ព្រៃដែលមិនមានការអភិវឌ្ឍនៅតំបន់ Borneo ក្នុងរយៈពេល ៥ឆ្នាំ។

ប្រធានាធិបតី Joko Widodo បានចូលប្រជុំនៅសភាឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ ដើម្បីបង្ហាញសំណើមួយ ដែលនឹងផ្លាស់ប្តូររដ្ឋធានីពីហ្សាការតា ទៅទីតាំងដែលមិនទាន់ត្រូវបានកំណត់នៅតំបន់ Kalimantan, Borneo។
ប្រធានាធិបតី Joko Widodo បានថ្លែងនៅក្នុងសុន្ទរកថាទៅកាន់សភា កាលពីថ្ងៃ សុក្រ ថា “ខ្ញុំស្នើសុំការអនុញ្ញាត និងការគាំទ្ររបស់អ្នកសមាជិកសភា ដែលជាទីគោរព និងប្រជាជនឥណ្ឌូនេស៊ីទាំងមូល ដើម្បីប្តូរទីតាំងរដ្ឋធានីរបស់ប្រទេសនេះ ទៅកោះ Kalimantan”។
លោកបានបន្ថែមថា “រដ្ឋធានីនេះមិនត្រឹមតែជានិមិត្តរូប នៃអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតំណាងនៃការជឿនលឿនរបស់ប្រទេសជាតិផងដែរ។ នេះគឺសម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងយុត្តិធម៌សេដ្ឋកិច្ច។
ក្រុមអ្នកវិភាគជឿជាក់ថា ទីតាំងជានៃរដ្ឋធានីថ្មី ស្ថិតនៅតំបន់ Bukit Soeharto ដែលជាតំបន់ព្រៃមួយ នៅភាគខាងកើតកោះ Kalimantan ។ ទីតាំងស្ថិតនៅរវាងទីក្រុងធំៗទាំង២របស់ខេត្ត និងមានចម្ងាយ២ម៉ោងពីទីក្រុងហ្សាការតា។
តំបន់ផ្សេងទៀតដែលស្ថិតក្នុងការពិចារណា គឺរដ្ឋធានីនៃកណ្តាលកាលីម៉ានតាន់ ខេត្តផាលាំងខាកាយ៉ា។
រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីលោក Bambang Brodjonegoro បាននិយាយថា គម្រោងនិងការផ្លាស់ប្តូរភ័ស្តុភារ នឹងចំណាយពេលតែ៥ឆ្នាំប៉ុណ្ណោះដោយការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន មានរយៈពេលពីរឆ្នាំដោយចាប់ផ្តើមពីឆ្នាំ២០២០-២០២១ និងការសាងសង់ការិយាល័យរដ្ឋាភិបាល នៅឆ្នាំ២០២២-២០២៤ នៃអាណត្តិប្រធានាធិបតី។
លោក Widodo បានធ្វើសំណើជាផ្លូវការទៅកាន់សភាមួយថ្ងៃ មុនពេលប្រទេសនេះប្រារព្ធខួបឯករាជ្យលើកទី៧៤របស់ខ្លួន។
ហ្សាកាតាដែលមានប្រជាជនកណ្តាល១០លាននាក់ និងប្រជាជនប្រមាណ ៣០លាននាក់ ត្រូវបានជួបប្រទះការកកស្ទះចរាចរណ៍ និងទឹកជំនន់ជាច្រើនជំនាន់។
រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិ លោក Brodjonegoro បាននិយាយថា ការខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំ ដោយសារការកកស្ទះចរាចរណ៍មានទឹកប្រាក់ជាង៧ពាន់លានដុល្លារ នៅក្នុងរដ្ឋធានីហ្សាការតានាពេលបច្ចុប្បន្ននេះ។

លោករដ្ឋមន្ត្រីបាននិយាយកាលពីខែ មិថុនាថា ផែនការផ្លាស់ប្តូរទីលំនៅជិតរួចរាល់ហើយ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាការតាថា “ចំនុចសំខាន់នៃការសិក្សា គឺទីតាំងការរៀបចំផែនការទំហំ និងគំរូអាជីវកម្មដើម្បីអភិវឌ្ឍទីក្រុងថ្មីនេះ”៕
អានបន្ត៖ ឥណ្ឌូនេស៊ីគ្រោងសាងសង់ស្ពានឆ្លងសមុទ្រវែងជាងគេតម្លៃជាង ២៨៤លានដុល្លារ