កម្ពុជា ឡាវ និង​វៀតណាម ជំរុញ​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ

0

ដោយ ម៉ា​ណេ​ត

វៀតណាមៈ មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ខាងក្រៅ​ប្រទេស មកពី​រដ្ឋសភា​វៀតណាម ឡាវ និង​កម្ពុជា​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខេត្ត Quang Ninh ភាគ​ខាងជើង​វៀតណាម​នៅ​ថ្ងៃទី ១៧ ខែសីហា ក្នុង​សន្និសីទ​លើក​ទី ៧ របស់​ពួកគេ​ដែល​ផ្តោតលើ​តួនាទី​របស់​សភា​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង ដែល​សម្រេចបាន​ដោយ​ប្រទេស​ទាំងបី នៅក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ។

ថ្លែង​ក្នុង​ពិធី​នេះ​អនុប្រធានរដ្ឋសភា​លោកស្រី Tong Thi Phong បាន​លើកឡើងថា ចំពេល​មានការ​វិវឌ្ឍន៍​ដ៏​ស្មុគស្មាញ និង​មិនអាច​មើលឃើញ​ទុកជាមុន​នៅក្នុង​តំបន់ និង​ពិភពលោក វៀតណាម ឡាវ និង​កម្ពុជា​បាន​សម្របសម្រួល​យ៉ាងសកម្ម និង​គាំទ្រ​គ្នា​ដើម្បី​ភាពជា​ដៃគូ​រឹងមាំ។

លោកស្រី​បាន​កត់សម្គាល់ថា គំនិត​ផ្តួចផ្តើម​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ដែល​ពាក់ព័ន្ធ​នឹង​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំងបី បាន​មើលឃើញ​លទ្ធផល​ជា​ផ្លែផ្កា ក្នុងការ​ទាញយក​សក្តា​នុព​ល និង​គុណសម្បត្តិ​របស់​មូលដ្ឋាន ដែល​រួមចំណែក​ដល់​កំណើន​នៅក្នុង​ប្រទេសនីមួយៗក៏ដូចជា​សហគមន៍​អាស៊ាន​ផងដែរ។

លោកស្រី Phong បាន​កោតសរសើរ​ចំពោះ​កិច្ចសហការ ក្នុងចំណោម​គណៈកម្មាធិកា​រ សម្រាប់​ទំនាក់ទំនង​ខាងក្រៅ​នៃ​រដ្ឋសភា​វៀតណាម ឡាវ និង​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ដែល​បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ របស់​រដ្ឋសភា​ទាំងបី​ក្នុងការ​ជំរុញ​ចំណងទាក់ទង​របស់​ពួកគេ ក្នុង​លក្ខណៈ​ស៊ីជម្រៅ និង​ជាក់ស្តែង។

សន្និសីទ​រយៈពេល២ថ្ងៃ ដែល​បាន​ប្រារព្ធ​ខួប​លើក​ទី២០ នៃ​គំនិត​ផ្តួចផ្តើម​នេះ​ក៏មាន​គោលបំណង​វាយតម្លៃ​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា ក្នុងចំណោម​ប្រទេស​ទាំងបី និង​បង្ហាញ​ទិសដៅ​សម្រាប់​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត។

លោក Phong បាន​គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​កន្លងមក បាន​ជួយ​បង្រួម​គម្លាត​អភិវឌ្ឍន៍ និង​ពង្រឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅក្នុង​ប្រទេស​ទាំងបី ក៏ដូចជា​ពង្រឹង​ភាពជា​អ្នកជិតខាង​ដ៏​ជិតស្និទ្ធ។

ទោះបី​ជាមាន​ទំហំ​សេដ្ឋកិច្ច​តូច​ក៏ដោយ តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ទាំង១៣បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង ក្នុងការ​កែលំអ​ការរៀប​ចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ការអប់រំ ការថែរក្សា​សុខភាព វប្បធម៌ និង​ការការពារ​បរិស្ថាន។

រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​វៀតណាម​បាន​បោះទុន​វិនិយោគ​ចំនួន ៣,៦ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​គម្រោង​ចំនួន១១៦ នៅក្នុង​ស្រុក​ឡាវ និង​កម្ពុជា​នៅ​តំបន់​នោះ។

តំណាង​មកពី​ប្រទេស​កម្ពុជា និង​ឡាវ​បាន​ឯកភាពគ្នា​លើ​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​ភាពជា​ដៃគូ​ក្នុងចំណោម​រដ្ឋសភា​នៃ​ប្រទេស​ទាំងបី។

ទោះជា​យ៉ាងណាក៏ដោយ អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ បានចង្អុលបង្ហាញ​ពី​បញ្ហា​មួយចំនួន ដែល​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នៅក្នុង​កិច្ចសហប្រតិបត្តិការ រួមមាន ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ គុណភាព​ធនធានមនុស្ស​ធនធានផ្សេងៗ និង​គោលនយោបាយ​មិន​ស្ថិតស្ថេរ​ស្ថានភាព​សន្តិ សុខ​ស្មុគស្មាញ និង​ការរត់ពន្ធ និង​ការ​ក្លែងបន្លំ​ពាណិជ្ជកម្ម។

ពួកគេ​បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់ ដើម្បី​វាយតម្លៃ​គុណសម្បត្តិ ក៏ដូចជា ការលំបាក និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​កិច្ចព្រមព្រៀង ដូច្នេះ​រៀបចំ​ផែនការ និង​ដំណោះស្រាយថ្មីៗ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ថ្មី និង​ជំរុញ​ការវិនិយោគ​កិច្ច សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់។

ជាមួយគ្នានេះដែរ គណៈកម្មាធិការ​ជាតិ​ទំនាក់ទំនង​ខាងក្រៅ​ប្រទេស នៃ​រដ្ឋសភា​ប្រទេស​ទាំងបី​គួរតែ​ចែករំលែក​បទពិសោធន៍ និង​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មាន​ជាមួយ​គណៈកម្មាធិការ​សម្របសម្រួល តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ នឹង​វៀតណាម។

តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ នឹង​វៀតណាម​មាន​ក្រុម​ចំនួន១៣តំបន់ ដែលមាន​ផ្ទៃដី​សរុប១៤៤.៣០០ ម៉ែត្រក្រឡា​ស្មើនឹង១៩,៣ ភាគរយ​នៃ​តំបន់​ធម្មជាតិ​សរុប​របស់​ប្រទេស​ទាំង៣ និង​មាន​ប្រជាជន​ជាង៧លាន​នាក់។

រហូតមកដល់​ពេលនេះ ប្រទេស​ទាំងបី​បានធ្វើ​កិច្ចប្រជុំ​កំពូល​ចំនួន១០នៅ​កម្រិត​នាយករដ្ឋមន្ត្រី​នៅលើ​តំបន់​នេះ រួមជាមួយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ចំនួន១២ ដែល​បាន​បង្កើត​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៅក្នុង​វិស័យ​ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here