សង្គ្រាម​ពាណិជ្ជ​កម្មបាន​ជួយ​ក្រុមហ៊ុន Samsung នាំមុខ​ក្រុមហ៊ុន Apple

0

ដោយ Donald Lee

វ៉ាស៊ីនតោនៈ លោក Tim Cook ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple Inc.អាមេរិក​បាន​និយាយថា ពន្ធ​ថ្មី​របស់​អាមេរិក​ទៅលើ​ទំនិញ​ចិន នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការលក់ iPhone និង​ជំរុញ​ការលក់​ស្មា​ត​ហ្វូ​ន​របស់​ Samsung ដែលជា​គូប្រជែង​របស់​កូរ៉េខាងត្បូង​នៅលើ​ទីផ្សារ​អាមេរិក។

លោក Trump បាន​បង្ហើប​ថា លោក​បាន​និយាយ​ទៅកាន់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple ហើយ​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ បាន​បង្កើត​ករណី​ល្អ​មួយ​ដែល​ពន្ធគយ​ថ្មី​លើ​ទំនិញ​ចិន​នឹងធ្វើ​ឱ្យ​តម្លៃ​ផលិតផល ដូចជា iPhone កើនឡើង​និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងសំខាន់​ដល់​ស្មា​ត​ហ្វូ​ន Samsung ដែលមាន​មូលដ្ឋាន​នៅ​ទីផ្សារ​អាមេរិក។

ផលិតផល​ Samsung នឹងមិន​ត្រូវបាន​ដំឡើង​ពន្ធគយ​ណាមួយ​ទេ ខណៈដែល​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម កាលពី​ឆ្នាំមុន។

កាលពី​ដើមខែ​នេះ លោក Trump បានប្រកាសថា លោក​នឹងដាក់​ពន្ធ​លើ​ទំនិញ​ចិន​ដែលមាន​តម្លៃ៣០០ពាន់​លាន​ដុល្លារ ជាមួយនឹង​ការដំឡើង​ពន្ធ១០ភាគរយ ដោយ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១ ខែកញ្ញា​ខាងមុខនេះ។

បញ្ជី​ពន្ធ​ដំបូង​នឹង​រួមបញ្ចូល​កុំព្យូទ័រ​យួរដៃ​ម៉ាក Macbook និង​អាយ​ហ្វូ​ន ប៉ុន្តែ​មន្ត្រីរដ្ឋបាល​ Trump បាន​បញ្ជាក់ថា ផលិតផល​អេ​ឡិច​ត្រូ​និ​ច ដែលមាន​ប្រជាប្រិយភាព​នឹងមិន​ត្រូវ​ចុះបញ្ជី​ពន្ធ​រហូតដល់​ថ្ងៃទី១៥ ខែ ធ្នូ​ដើម្បី​កុំ​ដាក់បន្ទុក​ដល់​អ្នកដើរ​ផ្សារ​អាមេរិក​ជាមួយនឹង​ការ​តម្លើងថ្លៃ​នៅ​រដូវ​លក់រាយ​ណូអែល​ដ៏​សំខាន់។

ទោះយ៉ាងណា​ផលិតផល​ Apple ពេញនិយម​នៅ​កន្លែង​ផ្សេងទៀត ដែល​ផលិត​នៅ​ប្រទេស​ចិន​ដូចជា Airpods Apple Watches និង Homepods នឹង​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ផលិតផល​ដែល​ត្រូវ​ដំឡើង​ពន្ធគយ​ចាប់ផ្តើម​នៅ​ថ្ងៃទី ១ ខែ កញ្ញា៕

LEAVE A REPLY

Please enter your comment!
Please enter your name here