ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសឹង្ហបុរី លោកវីវៀន បាឡាគ្រីស្នាន ដែលបាននិងកំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលមូយថ្ងៃ គឺថ្ងៃទី១៧ តុលានេះថា លោកសូមឲ្យសឹង្ហបុរីពិចារណានាំចូលផលិតផលកសិកម្មកម្ពុជា ចំនួនបីប្រភេទទៅកាន់ទីផ្សាររបស់ខ្លួន។ ផលិតផលកសិកម្មទាំងនោះរួចមាន ម្រេច អង្ករ និងផ្លែស្វាយ។
ជាការឆ្លើយតបលោ កវីវៀន បាឡាគ្រីស្នាន បានសន្យានឹងលើកសំណើរនេះទៅកាន់រដ្ឋាភិបាលរបស់លោកពិចារណា។ ទំហំពាណិជ្ជកម្មកម្ពុជា សឹង្ហបុរីមានទឹកប្រាក់ប្រមាណ៣លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន។