ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាសឹង្ហបូរី PLMP Fintech គ្រោងនឹងពង្រីកបច្ចេកវិទ្យា blockchain ក្នុងការគ្រប់គ្រងទីឆ្លាតវៃនៅជាយទីក្រុងភ្នំពេញ។
ក្រុមហ៊ុនបច្ចេកវិទ្យា blockchain របស់សឹង្ហបូរី PLMP Fintech នឹងនាំមកនូវក្រុមហ៊ុនសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកមួយនៅសប្តាហ៍ក្រោយ សម្រាប់ដំណើរទស្សនកិច្ចស្វែងយល់ពីបច្ចេកវិទ្យា Creatanium Blockchain Smart City ដែលនៅជាយក្រុងភ្នំពេញ។ បច្ចេកវិទ្យា blockchain មានន័យថា កំណត់ត្រាប្រតិបត្តិការក្នុងប្រពន្ធ័បណ្តាញឌីជីថលដែលគ្មានអាជ្ញាធរកណ្តាល។
-->
ទីក្រុងឆ្លាតវៃក្រុមហ៊ុន PLMP Fintech ជាការអភិវឌ្ឍដ៏ធំមួយដែលនឹងត្រូវដាក់ចេញជាបីដំណាក់កាលនៅក្នុងតំបន់រដ្ឋបាល និងសេដ្ឋកិច្ចពិសេសគងពិសី ដែលមានផ្ទៃក្រឡាជាង១លានម៉ែត្រក្រឡា ដោយបានទទួលភ្លើងខៀវពីក្រុមប្រឹក្សាភិបាលរដ្ឋាភិបាល និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាគម្រោងសហប្រតិបត្តិការកសិកម្ម និងឧស្សាហកម្មដ៏សំខាន់របស់កម្ពុជា-ចិនក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ។
ក្នុងចំណោមតំបន់ស្នូលឧស្សាហកម្ម និងពាណិជ្ជកម្ម ឧទ្យានកណ្តាល និងមូលដ្ឋានស្បៀងអាហារ និងកសិកម្មមួយភាគប្រាំ នៃផ្ទៃដីត្រូវបានបម្រុងទុកសម្រាប់ក្រុមហ៊ុន PLMP Fintech សម្រាប់ការស្ថាបនា និងគ្រប់គ្រងតំបន់ដីលំនៅដ្ឋានដែលមានខុនដូខុនដូ ផ្ទះជាប់គ្នា ផ្ទះផ្តាច់ខ្លួន និងលំនៅដ្ឋានជាច្រើនសម្រាប់អ្នកជំនាញ និងជនបរទេសនៅតំបន់សេដ្ឋកិច្ចពិសេសនេះ។
តំបន់នេះក៏នឹងរួមបញ្ចូលទាំងផ្ទះហាងលក់ទំនិញ និងផ្សារទំនើបផងដែរ ដើម្បីផ្សារអាជីវកម្មជាមួយនឹងតំបន់នេះ។
លោក Peter Lim អ្នកយុទ្ធសាស្រ្តនៃក្រុមហ៊ុម PLMP Fintech បានពន្យល់ថា “យើងមានទីក្រុង ប្រជាជន និងសកម្មភាពអាជីវកម្ម ដែលជាប់ទាក់ទងនឹងមូលដ្ឋានដ៏ល្អសម្រាប់អនុវត្តដំណោះស្រាយជាដោយបច្ចេកវិទ្យា blockchain រាប់ចាប់ពីការគ្រប់គ្រងអចលនទ្រព្យ តាមរយៈកិច្ចសន្យាឆ្លាត រហូតដល់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក”។ លោកបន្ថែមថា “សូម្បីតែបច្ចេកវិទ្យាល្អបំផុតតែឯងគឺមិនគ្រប់គ្រាន់ទេ ក្នុងការនាំចក្ខុវិស័យទៅជាការពិត។ នេះជាមូលហេតុដែលគម្រោងបែបនេះជាច្រើន បានបរាជ័យក្នុងការបង្ហាញចេញជាក្រដាស”។
នៅពេលដំណើរការសាងសង់ ក្រុមហ៊ុន PLMP Fintech កំពុងសម្លឹងមើលការពង្រីកបន្ថែមនូវបច្ចេកវិទ្យា Creatanium blockchain របស់ខ្លួនលើតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្ម ទៅដល់តំបន់សេដ្ឋកិច្ចពិសេសនេះ ដែលមានដំណើរការកែច្នៃ និងផ្ទេរផលិតផលកសិកម្មជារៀងរាល់ថ្ងៃ នឹងទទួលបានអត្ថប្រយោជន៍ពីការតាមដានសុវត្ថិភាព និងស្តង់ដារតម្លៃ ដែលទទួលបានតាមរយៈវេទិកាពាណិជ្ជកម្មទំនិញ ដែលក្រុមហ៊ុនសឹង្ហបូរីបានអភិវឌ្ឍន៍ដោយជោគជ័យសម្រាប់ប្រទេសឥណ្ឌូនេស៊ី៕