ដោយ Donald lee
ភ្នំពេញៈ ប្រទេសចិននឹងចាប់ផ្តើមកម្មវិធីសេវាកម្មតាក់ស៊ី តាមយន្តហោះគ្មានមនុស្សបើក ដែលនឹងអាចដឹកអតិថិជនតាមបណ្តោយផ្លូវកម្ពស់ទាប នៅទីក្រុងក្វាងចូវនៅឆ្នាំក្រោយនេះ។

ដោយ Donald lee
ភ្នំពេញៈ ប្រទេសចិននឹងចាប់ផ្តើមកម្មវិធីសេវាកម្មតាក់ស៊ី តាមយន្តហោះគ្មានមនុស្សបើក ដែលនឹងអាចដឹកអតិថិជនតាមបណ្តោយផ្លូវកម្ពស់ទាប នៅទីក្រុងក្វាងចូវនៅឆ្នាំក្រោយនេះ។

ក្រុមហ៊ុន EHang ដែលមានមូលដ្ឋាននៅប្រទេសចិន នឹងចាប់ផ្តើមកម្មវិធីសាកល្បងមួយជាមួយទីក្រុង ក្វាងចូវភាគខាងត្បូងរបស់ចិន ដើម្បីដឹកអ្នកដំណើរនៅលើផ្លូវ៣ ឬ៤ គន្លង ដោយប្រើប្រាស់យានយន្តហោះហើរស្វ័យប្រវត្តិនៅទីនោះ។
អ្នកដំណើរនឹងអាចជិះយន្តដែលគ្មានមនុស្សបើកបរ តាមរយៈផ្លូវអាកាស ហើយនេះជាអ្វីដែលក្រុមហ៊ុនលើកឡើងថា ជាជំហានបន្ទាប់ក្នុងការដឹកជញ្ជូនតាមទីក្រុង។
ក្នុងសេចក្តីប្រកាសមួយរបស់ក្រុមហ៊ុន EHang បានឲ្យដឹងថា “បេសកកម្មរបស់យើង គឺធ្វើឱ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរតាមអាកាសប្រកបដោយសុវត្ថិភាព និងស្វ័យប្រវត្តិដល់អ្នកគ្រប់គា្ន”។
ប្រសិនបើការដាក់ចេញបានជោគជ័យ ចិននឹងក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមានសេវាកម្មជិះយានយន្តហោះហើរដោយស្វ័យប្រវត្តិ។
ក្រុមហ៊ុនផលិតយន្តហោះ Airbus និងក្រុមហ៊ុន Boeing ត្រូវបានបង្ហាញថា កំពុងអភិវឌ្ឍន៍យ៉ាងសកម្មនូវយានយន្តដែលមិនមានមនុស្សបើកបរ។

មុនពេលការធ្វើតេស្តកើតឡើង ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីទីក្រុងក្វាងចូវ និងរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការសម្រាប់សេវាកម្មនេះ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិននាពេលថ្មីៗនេះ បានអនុម័តលើការសាកល្បងកម្មវិធីសាកល្បងនៅក្វាងចូវ បន្ទាប់ពីការត្រួតពិនិត្យវិញ្ញាបនប័ត្រសុវត្ថិភាព ត្រូវបានបញ្ចប់។
ក្រុមហ៊ុនបានប្រកាសនៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនថា “ក្រុមហ៊ុន EHang បានក្លាយជាក្រុមហ៊ុនដំបូងគេរបស់ពិភពលោក ដែលទទួលបានវិញ្ញាបនបត្រប្រព័ន្ធសុវត្ថិភាពយន្តហោះគ្មានមនុស្សបើក (UAS) សម្រាប់យន្តហោះ AAVs តាមរយៈការធ្វើតេស្តលើរបងUAS។ វិញ្ញាបនប័ត្រនេះ ត្រូវបានចេញដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលចិន (CAST)”។

ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនបានសាកល្បងរួចហើយ នូវយន្ដហោះស្វ័យប្រវត្តិក្នុងការហោះហើរចំនួន២,០០០ជើងរត់ ក្នុងលក្ខខណ្ឌអាកាសធាតុផ្សេងៗគ្នា ហើយមានសុវត្ថិភាពជាងយន្តហោះធម្មតា។
នៅក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍អាមេរិក លោក Derrick Xiong បានមានប្រសាសន៍ថា “ដូច្នេះយើងមានទំនុកចិត្តក្នុងការនិយាយថា វាមានសុវត្ថិភាពជាងយន្ដហោះប្រពៃណី”។

លោក Xiong បាននិយាយថា “ដោយសារតែយើងមានម៉ាស៊ីនគ្រប់គ្រងយន្តចំនួន ១៦ គ្រឿង ហើយយើងមានប្រព័ន្ធបញ្ចូនថាមពលសុវត្ថិភាព ដ៏មានប្រសិទ្ធិភាព និងទំនើប”៕