ដោយ Donald Lee
ភ្នំពេញៈ រដ្ឋាភិបាលរបស់ចិនបានជំរុញឱ្យមានដំណោះស្រាយស្ងប់ស្ងៀម ចំពោះសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនដែលមានកំដៅយ៉ាងខ្លាំងកាលពីសប្តាហ៍មុន។
លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងច្រានចោលយ៉ាងដាច់ខាត នូវការកើតឡើងសង្គ្រាមពាណិជ្ជកម្ម ហើយយើងមានឆន្ទៈក្នុងការចរចា និងសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះដោយឥរិយាបថស្ងប់ស្ងាត់”។
អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ផងដែរថា មន្រ្តីពាណិជ្ជកម្មអាមេរិក និងចិននៅតែមានទំនាក់ទំនង។
អាមេរិក និងចិនបានឆ្លើយតបគ្នាទៅវិញទៅមក នៅក្នុងសេចក្តីប្រកាសជាច្រើនចាប់តាំងពីថ្ងៃសុក្រ ដោយសន្យាថានឹងដាក់ពន្ធគយរាប់ពាន់លានដុល្លារ លើទំនិញរបស់គ្នាទៅវិញទៅមក។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបោះជំហានមួយជំហានមុន ហើយបានបញ្ជាឱ្យក្រុមហ៊ុនផលិតអាមេរិកចាកចេញពីចិន។
អ្នកនាំពាក្យមិនបានបញ្ជាក់ថា តើមានកិច្ចចរចាណាមួយ ដែលបានគ្រោងទុកនៅពេលអនាគតទេ។
សេដ្ឋវិទូអាមេរិក Jefferey Sachs បាននិយាយក្នុងបទវិចារណកថាមួយថា “លទ្ធផលសេដ្ឋកិច្ច នៃអាកប្បកិរិយាមិនចេះរីងស្ងួតរបស់លោក Trump គឺធ្វើឲ្យមានអស្ថិរភាពនៅក្នុងទីផ្សារហិរញ្ញវត្ថុអាមេរិក និងសកលលោក និងការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដែលនឹងកើតមានឡើង”។

លោក Sachs បានបន្ថែមទៀតថា “ការផ្សះផ្សារបស់លោក Trump នៅថ្ងៃនេះនឹងផ្តល់ឱ្យនូវការវាយប្រហារថ្មីមួយ ជាពិសេសនៅពេលគាត់ជឿជាក់ថា ចិននឹងធ្វើតាមយុទ្ធសាស្ត្រសម្ពាធខ្ពស់របស់គាត់ ប៉ុន្តែចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួននឹងមិនជាប់គាំងទេ”៕






