រដ្ឋាភិបាល​គ្រោង​នឹង​ចំណាយ​ ១៤​,៤៨៧លាន​ដុល្លារ​លើ​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣ឆ្នាំ​រំកិល​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ កម្ពុជា​គ្រោង​នឹង​ចំណាយ ១៤​,៤៨៧លាន​ដុល្លារ​ លើ​កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​ រំកិល​ចន្លោះ​ឆ្នាំ២០២០​-២០២២​ ដើម្បីឲ្យ​បាន​ស្របតាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការប្រែប្រួល​ថ្លៃ​ទំនិញ​ និង​អតិផរណា​ហើយក៏​ផ្អែកលើ​បរិមាណ​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការដែល​ដៃគូ​អភិវឌ្ឍ​ធ្លាប់​បាន​សន្យា​។

គម្រោង​ចំណាយ​នេះ​ ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​បន្ត​ចាប់ផ្តើម​ពិភាក្សា​លើ​សេចក្តី​ព្រាង​ “កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​។ នេះ​បើ​យោង​តាម​ លោក​ ផៃ​ ស៊ី​ផាន​ អ្នកនាំពាក្យ​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Facebook ​នៅ​ថ្ងៃនេះ​។

លោក​ផៃ​ ស៊ី​ផា​នបាន​លើកឡើង​ ជាស​រុ​បបរិ​មា​ណទុន​តាម​ឆ្នាំ​របស់​កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ រួមមាន​៖ ឆ្នាំ២០២០​ ចំនួន៤៥៥៦លាន​ដុល្លារ​អាមេរិក​ ឆ្នាំ២០២១​ ចំនួន៥១០៤​ ដុល្លារ​អាមេរិក​ និង​ឆ្នាំ២០២២​ ចំនួន៤៨២៧​ លាន​ដុល្លារ​អាមេរិក​។

លោក​ បាន​បន្ត​ថា​ បរិមាណ​ទុន​សរុប១៤​,៤៨៧​ លាន​ដុល្លារ​អាមេរិក​នៃ​កម្មវិធី​វិនិយោគ​សាធារណៈ​ ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ រួមបញ្ចូល​នូវ​បរិមា​ទុន​ដែល​បាន​សន្យា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដៃគូ​អភិវឌ្ឍ​រួចហើយ​ មាន​ចំនួន៨៥៩៧​ លាន​ដុល្លារ​អាមេរិក​ (ក្នុង​នោះ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ចំនួន​ ៥២៩​,៨ លាន​ដុល្លារ​អាមេរិក​ និង​ពី​ដៃគូ​អភិវឌ្ឍន៍​ចំនួន៨០៦៧​,៥លាន​ដុល្លារ​អាមេរិក​) ដោយ​ត្រូវការ​ទុន​បន្ថែមចំនួន៥​ ៨៨៩.៧លា​នដុ​លា្ល​រអា​មេ​រិក​។

នៅក្នុង​ដំណើរការ​នៃ​ការ​នៃ​ការរៀបចំ​ កម្មវិធី​វិនិយោគ​សាធារណៈ៣ឆ្នាំ​រំកិល​ ២០២០​-២០២២​ ក្រសួងផែនការ​ បាន​អនុវត្ត​ទៅតាម​ជំហាន​នី​មួយ​ៗដូច​ធ្លាប់​បាន​អនុវត្ត​កន្លងមក​ហើយ​ ជាពិសេស​ឆ្នាំនេះ​ក្រសួងផែនការ​ បាន​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល​ជូន​ដល់​ក្រសួង​ ស្ថាប័ន​ក្នុង​ការ​បំពេញ​ ឬស្នើសុំ​គម្រោង​តាម​ប្រព័ន្ធ​អន​ឡាញ​ ហើយ​សេចក្តី​ព្រាង​នា​នេះ​ត្រូវ​បាន​ពិនិត្យ​ពិភាក្សា​ និង​កែសម្រួល​តាមរយៈ​កិច្ចប្រជុំ​តាម​ស្ថាប័ន​ និង​ក្រសួង​ពាក់​ព័ន្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here