ក្រុមហ៊ុន​ស្បែកជើង​អាមេរិក​រាប់​រយ​សូម​អង្វរ​លោក​ Trump​ ឱ្យ​ដក​ពន្ធគយ​ចេញ

0

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ក្រុមហ៊ុន​ស្បែកជើង​អាមេរិក​បាន​ផ្ញើ​លិខិត​រួម​មួយ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ ដើម្បី​លុបចោល​ការ​ស្នើសុំ​ពន្ធ​លើ​ទំនិញ​ចិន​ដែល​ចូលជាធរមាន​នៅក្នុង​ខែ​ កញ្ញា​ ដោយ​និយាយ​ថា​ វា​ដំឡើងថ្លៃ​សម្រាប់​អ្នកប្រើ​ប្រាស់​ស្បែកជើង​អាមេរិក​។

ផលិតផល​ស្បែកជើង​ពី​ប្រទេស​ចិន​នឹង​ត្រូវ​ដំឡើង​ពន្ធ​ ១៥​ ភាគរយ​ចាប់ពី​ខែក្រោយ​។

លិខិត​រួម​ពី​ក្រុមហ៊ុន​ស្បែកជើង​អាមេរិក​ជាង​ ២០០​ រួម​ទាំង​អា​ឌី​ដាស​ បាន​បន្ថែម​ទៀត​ថា​ “ពន្ធ​បន្ថែម​ ១៥​ ភាគរយ​នេះ​នឹង​ធ្វើ​ឱ្យ​អ្នកការ​ចំណាយ​ប្រើប្រាស់​ស្បែកជើង​អាមេរិក​កើនឡើង​ ៤ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​”។

លិខិត​នោះ​បាន​សរសេរ​ថា​ “ការ​ដាក់​ពន្ធគយ​នៅ​ខែ​ កញ្ញា​ ភាគច្រើន​លើ​ផលិតផល​ស្បែកជើង​ទាំងអស់​ពី​ចិន​រួម​ទាំង​ស្បែកជើង​ស្បែក​ស្ទើរតែ​ទាំងអស់​នឹង​ធ្វើ​ឱ្យ​ប្រជាជន​អាមេរិក​ និង​គ្រួសារ​ដែល​ខិតខំ​ធ្វើការ​មិន​រួចផុត​ពី​ ពី​ការដំឡើង​ពន្ធ​ទាំងនេះ​”។

ប្រធានាធិបតី​អាមេរិក​លោក​ Trump​ បាន​និយាយ​ថា​ លោក​បាន​ទំនាក់ទំនង​ជាមួយ​មន្រ្តី​ពាណិជ្ជកម្ម​ចិន​ ប៉ុន្តែ​លោក​មិន​ចង់​បោះបង់ចោល​សង្គ្រាម​ពាណិជ្ជកម្ម​ទេ​ទាល់តែ​មាន​តុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ ពួកគេ​ចង់បាន​ដំណោះស្រាយ​ចរចា​ដោយសន្តិវិធី​ចំពោះ​សង្គ្រាម​ពន្ធ​នេះ​។

លោក​ Gao​ Feng​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ “យើង​បដិសេធ​យ៉ាង​ដាច់ខាត​នូវ​ការ​កើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ហើយ​យើង​មាន​ឆន្ទៈ​ក្នុង​ការចរចា​ និង​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ឥរិយាបថ​ស្ងប់ស្ងាត់​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here