រដ្ឋាភិបាល​ដាក់ចេញ​ផែនការ​ចំនួន៤​ ដើម្បី​លើកកម្ពស់​ និង​សោភ័ណភាព​ខេត្ត​ព្រះសីហនុ​

0
ខេត្ត​ព្រះសីហនុ
រូបសំណាក់រង្វង់មូលតោ២នៅខេត្តព្រះសីហនុ

ដោយ​ ៖ ​រ៉ា​ណេត​

ព្រះសីហនុ​ ៖ ​ជា​ការជំរុញ​ដើម្បី​កែ​លម្អ​ស្ថានភាព​ ​ដោះស្រាយ​បញ្ហា​ និង​លើក​កម្ពស់​សោភ័ណ្ឌភាព​ទូទាំង​ខេត្ត​ ជាពិសេស​ក្រុង​ព្រះសីហនុ​ អោយ​ល្អ​ប្រសើរ​យ៉ាង​ឆាប់រហ័ស​ រដ្ឋាភិបាល​បាន​កំណត់​ផែនការ​ចំនួន៤ក្នុង​ការអនុវត្ត​ជាចម្បង​ក្រោម​ការ​យកចិត្ត​ទុកដាក់​។

អនុរដ្ឋ​លេខាធិការ​ស្ដីទី​គណៈរដ្ឋ​មន្ត្រី​ និង​ជា​តំណាង​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ព្រះសីហនុ​ លោក​ តឹក​រ៉េ​ត ​សំរេច​ ​បាន​លើកឡើង​ថា​ ក្រុមការងារ​ និង​មន្ត្រី​មូលដ្ឋាន​ទាំងអស់​ ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ឱ្យ​បាន​ទាន់ពេល​វេលា​។ការ​លើកឡើង​ខាងលើ​នេះ​ ត្រូវ​បាន​ធ្វើឡើង​កាល​ថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០១៩​ ​ម្សិលមិញ​នេះ​ នៅក្នុង​ឱកាស​ជួបពិភាក្សា​ជាមួយ​ក្រុមការងារ​ គណបក្សប្រជាជន​សង្កាត់​លេខ១​ និង​សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ នៅ​ស្នាក់​ការ​គណបក្ស​ខេត្ត​ព្រះសីហនុ​។

លោក​ តឹក​ រ៉េ​តសំរេច​ បាន​បញ្ជាក់​ថា​ បញ្ហា​យើង​កំពុង​ជួបប្រទះ​ យើង​ត្រូវ​រួមគ្នា​បន្ត​ដោះស្រាយ​តាម​ផែនការ​រយៈពេល​វែង​ និង​បន្ត​ដោះស្រាយ​ជាបន្ទាន់​ នូវ​បញ្ហា​ជាក់ស្តែង​ចំពោះមុខ​ ដូចដែល​លោក​ សាយ​ សំ​អាល់​ បាន​ដឹកនាំ​ដោះស្រាយ​កន្លងមក​ តា​មទ​ស្ស​វិស័យ​ និង​ប្រសាសន៍​ដឹកនាំ​ ដ៏​ខ្ពង់ខ្ពស់​ របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​។

១៖ ត្រូវ​បន្ត​ស្តារ​អូរ​ដើម្បី​ រំដោះ​ជំនន់​ទឹកភ្លៀង​ ហើយ​ត្រូវ​យកចិត្ត​ទុកដាក់​ពិនិត្យ​សំណង់​ របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​អូរ​នានា​ និង​រក​វិធានការ​សមស្រប​ ដោះស្រាយ​បញ្ហា​នេះ​ ឱ្យ​បាន​ល្អ​ ។

២៖ ដោះស្រាយ​បញ្ហា​ទឹក​ស្អុយ​ នៅ​តាម​អគារ​ពាណិជ្ជកម្ម​ត្រូវ​ដាក់​ម៉ាស៊ីន​ចម្រោះ​ ដោយឡែក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​តម្រូវ​ឱ្យ​បង្ហូរ​ចូលក្នុង​លូ​សាធារណៈ​ បញ្ជូន​ទៅ​អាង​ចម្រោះ​មុន​បញ្ចេញ​ទៅ​សមុទ្រ​។

៣៖ កសាង​ផ្លូវ​ឡើងវិញ​ ដោយ​ត្រូវ​ធ្វើជា​ផ្លូវ​បេតុង​ទាំងអស់​ប្រកបដោយ​គុណភាព​មាន​ស្តង់ដារ​ ដើម្បី​ធានា​ការ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​។ គម្រោង​នេះ​ សម្តេច​តេជោ​សែន​ បានសម្រេច​ផ្តល់ ២០០លាន​ដុល្លា​ ដើម្បី​ស្តារ​ហេ​ដ្ឋា​រចបា​សម្ព័ន្ធ​ផ្លូវថ្នល់​ នៅ​ក្រុង​ព្រះសីហនុ​ និង​ ហេដ្ឋារចនាសម្ពន្ធ​ចាំបាច់​ សម្រាប់​ ខេត្ត​ព្រះសីហនុ​។

៤៖ ចំពោះ​សំរាម​ នៅ​តាម​ភូមិ​ដែល​រថយន្ត​សម្រាម​ពិបាក​ចូល​យក​, លោក​ សាយ​ សំ​អាល់​ នឹង​ផ្តល់​ជូន​ម៉ូតូ​រឺ​ម៉ក​ដឹក​សម្រាម​ ចេញពី​ភូមិ​ មកកាន់​ ផ្លូវ​ធំ​ ១ភូមិ​ ១គ្រឿង​ដើម្បី​ដឹក​ចេញ​មក​ចាក់​នៅកន្លែង​ប្រមូល​ផ្តុំ​។

លោក​បាន​បន្ថែម​ទៀត​ថា​ ខេត្ត​ព្រះសីហនុ​ មាន​សក្តា​នុ​ពល​ ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ជា​ប្រយោជន៍​ សម្រាប់​ប្រជាពលរដ្ឋ​ ខេត្ត​ព្រះសីហនុ​ទាំងមូល​ ដូចជា​ មាន​ឆ្នេរសមុទ្រ​ កោះ​ ជាគោល​ដៅ​ទេសចរណ៍​។ មាន​កំពង់ផែ​ទឹកជ្រៅ​ ដែល​ទាក់ទាញ​ដល់​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ មាន​អាកាសយាន​ដ្ឋាន​អន្តជាតិ​ ជា​ច្រក​ទ្វារ​ទៅ​កាន​ពិភព​ខាងក្រៅ​។

បន្ថែម​ពីលើ​នេះ​ ទំនាក់ទំនង​ល្អ​ដែល​កំពុង​មានស្រាប់​ជាមួយ​មិត្ត​ចិន​ រួម​ទាំង​គម្រោង​កែ​លម្អ​ទាំងឡាយ​ ដែល​កំពុង​គិតគូរ​ដោយ​ ថ្នាក់ដឹកនាំ​បក្ស​ និង​ ប្រមុខ​រាជរដ្ឋាភិបាល​នៅពេល​នេះ​ នឹង​ធ្វើ​ឱ្យ​ខេត្ត​ព្រះសីហនុ​ ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ប្រកប​ដោយសក្តានុពល​ និង​ទំនើប​ នា​ពេល​អនាគត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here