ឥណ្ឌូណេស៊ី​គ្រោង​ចំណាយ​ប្រាក់​ ៤០ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើបកម្ម​ទីក្រុង​ Jakatar​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ បាន​ប្រកាស​ពី​ការ​ចំណាយ​ប្រាក់​ប្រមាណ៤០ពាន់​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ធ្វើ​ទំនើបកម្ម​ទីក្រុង​ Jakatar​ ​និង​សង្គ្រោះ​ទីក្រុង​មួយ​នេះ​ឱ្យ​មាន​វត្តមាន​សម្រាប់១០​ ទៅ២០ឆ្នាំខាងមុខ​ទៀត​ ខណៈ​ទាន់​មាន​ទីក្រុង​ថ្មី​។

រដ្ឋមន្រ្តី​ក្រសួងផែនការ​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ Bambang​ ​Brodjonegoro​ បានឱ្យ​ដឹង​កាលពី​កន្លងមក​នេះ​ថា​ រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​ មិន​បោះបង់ចោល​ទីក្រុង​ហ្សាការតា​នោះ​ទេ​ បើ​ទោះបី​បាន​ប្រកាស​ពី​ផែនការ​រើ​ទីក្រុង​ ទៅកាន់​កន្លែង​ផ្សេង​ក៏ដោយ​ ព្រោះ​ទីក្រុង​ហ្សាកាតា​ ជា​មជ្ឈមណ្ឌល​នៃ​អ្វី​ៗគ្រប់យ៉ាង​ នៅក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ អ្វី​ដែល​នឹង​ផ្លាស់​ប្តូរ​ចេញ​គឺ​រដ្ឋបាល​ ប៉ុន្តែ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ និង​ពាណិជ្ជកម្ម​នឹង​នៅ​ដដែល​។

លោក​បន្ត​ថា​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ បច្ចុប្បន្ន​នឹង​ចំណាយ​ថវិកា​ប្រមាណ៥៧១​ ពាន់​ពាន់​លាន​រូពី​ ស្មើនឹង ៥៥.៥ពាន់​លាន​ដុល្លារ​ ក្នុង​ការបង្កើត​ទីក្រុង​ឡើងវិញ​នៅក្នុង​រយៈពេល១០ឆ្នាំខាងមុខ​ ដែល​ច្រើនជាង​ការ​រំពឹង​ទុក​ថា​ នឹង​ចំណាយ​ជាង៣៣ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​ទីក្រុង​ថ្មី​នៅ​លើ​កោះ​ Borneo​។

ទីក្រុង​ហ្សាការតា​ គឺជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ ដែល​មាន​ប្រជាជន​រស់នៅ​ជាង១០លាន​នាក់​ និង​មាន​ចំនួន៣​ ដង​ នៅពេល​ដែល​រាប់​អ្នក​ដែល​រស់នៅ​ក្នុង​ទីក្រុង​ជុំវិញ​ ដែល​ជា​អត្រាកំណើន​កើនឡើង​លឿន​បំផុត​ក្នុង​ពិភពលោក​។

លោក​ Brodjonegoro​ បន្ថែម​ថា​ ការសម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ​ត្រូវ​បាន​ធ្វើឡើង​ពីព្រោះ​រដ្ឋាភិបាល​ដឹង​ថា​ កំហាប់​ប្រជាជន​នៅ​ហ្សាកាតា​ត្រូវតែ​កាត់បន្ថយ​។ រដ្ឋាភិបាល​រំពឹង​ថា​នឹង​ចាប់ផ្តើម​ផ្លាស់​ ទៅ​ទីក្រុង​ថ្មី​នៅ​ខេត្ត​ Kalimantan​ ខាងកើត​នៅ​ឆ្នាំ​ ២០២៤​ ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ទីក្រុង​ហ្សាការតា​ ត្រូវ​បាន​ទឹក​ជន​លិច​ជាច្រើនលើក​ច្រើន​សារ​ចាប់តាំងពី​ទទួល​បាន​ឯករាជ្យ​ ពី​ប្រទេស​ហូ​ឡង់​កាលពី​ឆ្នាំ១៩៤៥​ ហើយ​បាន​ធ្វើឲ្យ​ខាតបង់​ថវិការ​ចំនួន ១០០ទ្រី​លាន​ Rupias​ ដែល​ស្មើនឹង ៦.៨ពាន់​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល​ឆ្នាំ​។

គំរោង​ផ្លាស់​ប្តូរ​ទីក្រុង​ Jakarta​ នេះ​ បន្ទាប់ពី​លោក​ Widodo​ បាន​ប្រកាស​ពី​ជ័យជំនះ​ លើ​ការបោះឆ្នោត​ថ្នាក់​ជាតិ​កាលពីដើម​ខែមុន​ តែ​លទ្ធផល​ផ្លូវការ​មិនទាន់​ប្រកាស​នៅឡើយ​ទេ​។

យោង​តាម​ការស្ទង់មតិ​កាលពី​ឆ្នាំ​ ២០១៦​ កន្លងមក​នេះ​បាន​បង្ហាញថា​ ទីក្រុង​ហ្សាការតា​ជា​កន្លែង​ ដែល​មានការ​កកស្ទះ​ចចរាចរណ៍​ខ្លាំង​បំផុត​នៅក្នុង​ពិភពលោក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here