ដោយ វុត្ថា
ប្រទេសចិនៈ បច្ចេកវិទ្យា 5G ត្រូវបានគេព្យាករណ៍ថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន ក្នុងទំហំទឹកប្រាក់រហូតដល់ ១៥,២ ទ្រីលានយ័ន ស្មើនឹង ២,១ ទ្រីលានដុល្លារ ដោយចាប់ពីឆ្នាំ២០២០ ដល់២០២៥ខាងមុខ។
លោក Wang Zhiqin នាយករងបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ចិន (CAICT) បានឱ្យដឹងនៅក្នុងសន្និសីទសិប្បនិម្មិតពិភពលោកឆ្នាំ ២០១៩ (2019 World Artificial Intelligence Conference ) នៅទីក្រុងសៀងហៃ កាលពីចុងសប្តាហ៍កន្លងមកនេះថា បច្ចេកវិទ្យា5G ត្រូវបានគេរំពឹងថា នឹងជួយបង្កើនតម្លៃបន្ថែមនៃឧស្សាហកម្មព័ត៌មានរបស់ប្រទេសចិនចំនួន៣,៣ទ្រីលានយ័ន ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត។
លោកបន្តថា ទន្ទឹមនឹងនេះដែរវានឹងរួមចំណែក ដល់កំណើនសេដ្ឋកិច្ចចំនួន ១១,៩ទ្រីលានយ័ន នៅក្នុងតម្លៃបន្ថែមនៃឧស្សាហកម្មរួមមានអ៊ិនធើណេត យានយន្ត ផលិតកម្ម និងថែទាំសុខភាព។ បច្ចេកវិទ្យា 5G នឹងផ្តល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន ហើយការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា 5G ជាមួយនឹងបច្ចេកវិទ្យាផ្សេងទៀត នឹងធ្វើបដិវត្តនូវទម្រង់ឌីជីថលនៃសេដ្ឋកិច្ចឌីជីថល។

ប្រទេសចិនចាប់ផ្តើមដាក់ឱ្យដំណើរការ 5G ថ្នាក់ជាតិ នៅក្នុងខែតុលា ឆ្នាំ២០១៨ កន្លងមកនេះ នៅក្នុងទីក្រុងសៀងហៃ ដែលបានក្លាយជាទីក្រុងដំបូងគេ ដែលមានបណ្តាញពាណិជ្ជកម្ម 5G៕






