ដោយ ម៉ាណេត
ភ្នំពេញៈ កម្ពុជាគ្រោងនឹងចំណាយប្រមាណ២១,៣០០លានដុល្លារអាមេរិក ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។ នេះបើតាមការឱ្យដឹងរបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ការអភិវឌ្ឍប្រទេសក្នុងដំណាក់កាល ផ.យ.អ.ជ ២០១៩-២០២៣ រាជរដ្ឋាភិបាលកម្ពុជានឹងបន្ដបេ្ដជ្ញាអនុវត្ដន៍ការងារ ដើម្បីឈានទៅសម្រេចបាននូវវឌ្ឍនភាពថ្មីៗ បន្ថែម ទៀតក៏ដូចជា បញ្ចប់ឲ្យរួចរាល់នូវគោលនយោបាយ កម្មវិធី និងផែនការសកម្មភាព ដែលមិនទាន់បានដោះស្រាយនាអាណត្ដិកន្លងមក និងត្រៀមទប់ទល់និងកាត់បន្ថយបញ្ហា ប្រឈមទាំងឡាយនាពេលអនាគត រួមបញ្ចូលទាំងបញ្ហប្រឈម នៅក្នុងតំបន់និង ពិភពលោក និងការកាត់បន្ថយជំនួយ សម្បទានពីខាងក្រៅ។
-->
នៅក្នុងវដ្ដបន្ទាប់នៃការដំណើរការរៀប ចំផែនការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិគោលនយោបាយ និងសកម្ម ភាពតម្រូវឲ្យមានការគិតគូរច្បាស់លាស់ និងជំរុញអនុវត្ដនូវដំណើរការចំនួន៣គឺ (ទី១) ការបង្កើតចំណូលថរិកាជាតិ ពីប្រភពពន្ធ-គយនិងមិន មែនពន្ធ-គយ ប្រកបដោយចីរភាពនិងស៊ីជម្រៅ។ (ទី២) ការពង្រីកគុណភាពមូលធនមនុស្ស ផ្នែកឧស្សាហូបនីយ កម្ម និងសេចក្ដីសុខក្សេមក្សាន្ដរបស់ប្រជាជន។
(ទី២) ការលើកកម្ពស់សមត្ថភាព ក្នុងក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ សំដៅផ្ដល់សេវាសាធារណៈ ដល់ប្រជាជន រវាងក្រសួង ស្ថាប័ន ការធ្វើសមាហរណកម្មការងាររវាងថ្នាក់ជាតិ និងបណ្ដាល់ក្រសួងនៅ ថ្នាក់ជាតិឲ្យកាន់តែប្រសើរឡើង និងជំរុញអភិបាលកិច្ច អេឡិកត្រូនិក ក្នុងបរិបទបដិវត្ដន៍ឧស្សាហកម្មទី៤។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការរៀបចំផែនការនិងការវិនិយោគដែលមានលក្ខណៈ ទូលំទូលាយគ្រប់ជ្រុងជ្រោយ លើវិស័យដើម្បីលើកកម្ពស់មូលធន មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពសំខាន់ៗ ដែលជាកត្តាចម្បងសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានវិវត្តខ្លួនពីប្រទេសដែលខ្ទេចខ្ទាំដោយសង្គ្រាមស៊ីវិលទៅជាប្រទេសមួយ ដែលមានសក្តានុពលសេដ្ឋកិច្ច និងជាប្រទេសគោលដៅ នៃ ការវិនិយោគពីបរទេស រហូតឈានជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប។
សមិទ្ធផលទាំងអស់នេះ ស្ដែងចេញតាមរយៈសហគ្រិនភាព និងការវិនិយោកឯកជន បានកើតឡើងជាបន្ដបន្ទាប់ ដែលរួមចំណែកដល់កំណើនផ.ស.ស មធ្យមប្រចាំឆ្នាំរង្វង់ ៧% ក្នុងរយៈពេលវែងដែលផលទុនសំរាប់មនុស្សម្នាក់ (ផ.ស.ស)បានកើនលើសពី ១៥០០ដុល្លាអាមេរិក សម្រាប់ឆ្នាំ២០១៨ ហើយអត្រាភាពក្រីក្របានថយចុះមកកម្រិតទាបជាង១០% ក្នុង អាណត្តិនៃការអនុវត្តផ.យ.អ.ជ ២០១៤-២០១៨។
ក្នុងន័យនេះដែរ ទំហំវិនិយោគឯកជននាពេលបច្ចុប្បន្ន មានសមាមាត្រខ្ពស់ជាងទំហំវិនិយោគសាធារណៈ។ ការអនុវត្តប្រកប ដោយជោគជ័យនូវបណ្ដាផែកការយុទ្ធសាស្រ្ដអភិវឌ្ឍជាតិ នៅក្នុងរយៈពេលជាងពីរទស្សវត្សរ៍កន្លងមកនេះ បាននាំកម្ពុជាឲ្យចាកចេញពីប្រទេសនាំចូលស្បៀង ឈានឡើងទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង១០ ដែលបាននាំចេញអង្កទៅក្រៅប្រទេស និងក្នុងចំណោមប្រទេសទាំង១៥ ដែលបានផលិតអង្ករច្រើនជាងគេលើពិភពលោក៕