ដោយ Donald Lee
ភ្នំពេញៈ រដ្ឋាភិបាលចិននឹងប្តឹងរដ្ឋាភិបាលអាមេរិក ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញពន្ធថ្មីដែលចូលជាធរមានកាលពីថ្ងៃអាទិត្យ។
រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមដំឡើងពន្ធគយថ្មីដល់១៥ភាគរយ លើការនាំចូលរបស់ចិនដែលមានតម្លៃ១១២ ពាន់លានដុល្លារកាលពីថ្ងៃទី១ ខែ កញ្ញាកន្លងមកនេះ។
-->
ក្រសួងពាណិជ្ជកម្មចិនបានឱ្យថា ខ្លួននឹងប្តឹងអាមេរិក តាមរយៈនីតិវិធីមួយនៅឯអង្គការពាណិជ្ជកម្មពិភពលោក។
សេចក្តីថ្លែងការណ៍មួយពីក្រសួងខាងលើបានឱ្យថា “ចិននឹងដាក់ពាក្យបណ្តឹងនៅក្រោមយន្តការដោះស្រាយជម្លោះរបស់អង្គការពាណិជ្ជកម្មពិភពលោក”។
ក្រសួងបានបន្ថែមថា “ចិនមិនពេញចិត្ត និងជំទាស់ដាច់ខាត។ យោងតាមវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលពាក់ព័ន្ធចិន នឹងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងរឹងមាំ និងការពារយ៉ាងម៉ឺងម៉ាត់ នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងបទបញ្ជាពាណិជ្ជកម្មអន្តរជាតិ”។

នេះនឹងជាបណ្តឹងទី៣ រដ្ឋាភិបាលចិនបានដាក់នៅអង្គការពាណិជ្ជកម្មពិភពលោកដែលប្រឈមនឹងការដំឡើងពន្ធ របស់ប្រធានាធិបតីអាមេរិកលោក President Donald ក្នុងអំឡុងពេលសង្គ្រាមពាណិជ្ជកម្មដែលមានរយៈពេលជាងមួយឆ្នាំ។
អង្គការពាណិជ្ជកម្មពិភពលោក អនុញ្ញាតឱ្យអាមេរិករយៈពេល៦០ថ្ងៃ ធ្វើការរកដំណោះស្រាយ ដើម្បីដោះស្រាយរឿងក្តីក្រោមវិធានរបស់ខ្លួន។ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានរកឃើញ រដ្ឋាភិបាលចិនអាចស្នើសុំសេចក្តីសំរេចពីអង្គការពាណិជ្ជកម្មពិភពលោកដែលអាចចំណាយពេលច្រើនឆ្នាំ៕