“កង់” បានចោទជាបញ្ហាសំរាប់អ្នកប្រើប្រាស់នៅអាមេរិកដោយសារសង្រ្គាមពន្ធគយរវាងអាមេរិក និងចិន

0

ប្រែសម្រួល ៖ ប៊ី

អាមេរិក ៖ កម្មករនៅក្នុងឧស្សាហកម្មកង់ ត្រូវបានស្វាគមន៍ត្រឡប់មកវិញពីទិវាពលកម្ម ស្របពេលនឹងការដំឡើងពន្ធ២៥ភាគរយទៀតពីពន្ធគយ។ ប៉ុន្តែវាមិនមែនជាលើកចុងក្រោយនោះទេ សម្រាប់រយៈពេលពេញមួយឆ្នាំនេះ អ្វីគ្រប់យ៉ាងដែលដឹកជញ្ជូនពី ចិនទៅអាមេរិកនឹងរងផលប៉ះពាល់ពីពន្ធគយ។

លោក John Crandall ជាម្ចាស់ហាង Old Town Bike Shop បានប្រាប់សារព័ត៌​មាន KRDO ដែលមូលដ្ឋាននៅអាមេរិកថា “ប្រហែលជា៦ខែមុន នោះជាពេលដែលពន្ធគយដំបូងត្រូវបានដាក់ចេញ”។

ហាងរបស់លោក គឺជាហាងមួយក្នុងចំណោមហាងជាច្រើន ដែលទទួលរងផលប៉ះពាល់។ លោក Crandall បាននិងកំពុងប្តូរយុទ្ធសាស្ត្រ ដើម្បីរៀបចំផែនការជុំវិញពន្ធរបស់លោកប្រធានាធិបតី Donald Trump ប៉ុន្តែពន្ធបានដាក់បន្ទុកក្នុងការលក់កង់។

លោក Crandall បាននិយាយថា “ខ្ញុំគិតថា យើងនឹងមានការប៉ះពាល់ដល់ការលក់។ ឆ្នាំនេះគឺជាឆ្នាំល្អ ដូច្នេះយើងមិនទាន់បានឃើញនៅឡើយទេ ប៉ុន្តែខ្ញុំជឿជាក់ថា វានឹងមានចំណុចមួយ ដែលមនុស្សនិយាយថាកង់ថ្លៃពេក ឬពួកគេនឹងទិញដោយបង់រំលស់ដែលមានអាត្រាប្រាក់ទាប”។

កង់ជិត៩០ភាគរយ ដែលនាំចូលទាំងអស់មកពីចិន តែវាជារឿងល្អមួយសម្រាប់ ហាងលោក Crandall មានកង់មកពីទូទាំងពិភពលោក។

លោក Crandall បាននិយាយថា “ចិននៅតែមានភាពលេចធ្លោក្នុងវិស័យផលិត​កង់ ប៉ុន្តែតៃវ៉ាន់គឺជាចំណែកដ៏ធំមួយនៃទីផ្សារដែរ ហើយបច្ចុប្បន្ននេះប្រទេសកម្ពុជាក៏ជាចំណែកមួយដែរ។ ចិននឹងមិនប៉ះពាល់ខ្លាំងដោយសារបញ្ហានេះទេ ហើយវានឹងមានការបាត់បង់ផលិតកម្មបន្តិចបន្តួច ប៉ុន្តែអតិថិជនអាមេរិកនឹងបង់ថ្លៃសម្រាប់បញ្ហានេះ”។

ពន្ធគយ ២៥ភាគរយលើកង់ផលិតនៅប្រទេសចិន ត្រូវបានដាក់ចូលជាធរមាននៅថ្ងៃទី ១ ខែ កញ្ញា ។ ពន្ធ ១១ ភាគរយសម្រាប់កង់ភាគច្រើនត្រូវបានដាក់ពន្ធ ហើយបើសរុបនឹងមានការដំឡើងពន្ធសរុបចំនួន ៣៦ ភាគរយ។

លោក Crandall បាននិយាយថា “យើងបានដំឡើងតម្លៃកង់ប្រហែល ៥ភាគរយកាលពី៦ខែមុន ហើយយើងបានបង្កើនការលក់រាយសម្រាប់ទំនិញកង់ទាំងនោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here