ដោយ ម៉ាណេត
បាងកក៖ ថៃបានបង្ហាញពីបំណងនៃគម្រោងវិនិយោគលើស្ថានីយថាមពលធ្យូងថ្មនៅកោះកុង ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ស្របពេលខ្លួនកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានស្តីពីថាមពល (Amem) លើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងបាងកកពីថ្ងៃទី ២ ដល់៦ ខែកញ្ញានេះ។
រដ្ឋមន្រ្តីក្រសួងថាមពលអាស៊ាន Sontirat Sontijirawong បានក្រុមអ្នកកាសែតអំឡុងកិច្ចប្រជុំថា “កម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញថាមពលអគ្គីសនីពីប្រទេសថៃដែលគ្រោងវិនិយោគនៅក្នុងស្ថានីយថាមពលធ្យូងថ្មនៅកោះកុងដើម្បីផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា។ រោងចក្រថាមពលធ្យូងថ្មនឹងមានទីតាំងស្ថិតនៅជិតព្រំដែន”។
-->
លោក Sontirat បានបន្តថា គម្រោងនេះនឹងផ្តល់ឱ្យភាគីនានាមកពីប្រទេសថៃដូចជាអាជ្ញាធរអគ្គិសនីថៃនិងក្រុមហ៊ុនប្រេងនិងឧស្ម័នជាតិ PTT ឱ្យចូលរួមវិនិយោគ។ លោក បានថ្លែងថា “ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនជាមួយនឹងតម្រូវការអគ្គិសនីកើនឡើង ខណៈថៃមានការផលិតអគ្គិសនីលើស។
ប្រទេសទាំងពីរនឹងត្រូវពិភាក្សាអំពីវិធានការដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់គ្នាទៅវិញទៅមក”។នៅថ្ងៃព្រហស្បតិ៍នេះដែរ ថៃនឹងក៏ពិភាក្សាជាមួយប្រទេសកម្ពុជាអំពីបញ្ហាពាក់ព័ន្ធនឹងដែនសមុទ្រដែលត្រួតស៊ីគ្នាដោយថាមពលដែលទាមទារដោយប្រទេសទាំងពីរនៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ានដែលកំពុងបន្តនេះផងដែរ។

លោក Sontirat បានមានប្រសាសន៍ថា ក្រសួងថាមពលថៃនឹងពិភាក្សាជាមួយប្រទេសកម្ពុជាអំពីបញ្ហានេះដើម្បីរកវិធីសហការដើម្បីផលប្រយោជន៍ទៅវិញទៅមក៕