ដោយ ម៉ាណេត
ភ្នំពេញ៖ ការដេញថ្លៃថាមពល ៦០ មេហ្គាវ៉ាត់នៃថាមពលពន្លឺព្រះអាទិត្យ (solar) ដែលធ្វើឡើងដោយអគ្គិសនីកម្ពុជា និងជាថាមពលអគ្គីសនីជាតិបានធ្វើឱ្យមានការដេញថ្លៃទាបបំផុត ៣,៨សេន ដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោងទទួលបានដោយក្រុមហ៊ុន Prime Road Option។ នេះបើយោងតាមរបាយការណ៍ ADB ចេញផ្សាយនៅថ្ងៃនេះ។
គម្រោងនេះដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទាក់ទាញអ្នកដេញថ្លៃចំនួន ២៦ នាក់រួមទាំងក្រុមហ៊ុនអន្តរជាតិជាច្រើនផងដែរ ហើយបានទទួលនូវថ្លៃទិញថាមពលទាបបំផុតសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យដែលបានកត់ត្រាមួយនៅក្នុងអាស៊ីអាគ្នេយ៍។
-->
គម្រោង ៦០ មេហ្កាវ៉ាត់គឺជាផ្នែកមួយនៃគម្រោងថាមពល ១០០ មេហ្គាវ៉ាត់ និងត្រូវបានរៀបចំឡើងជាភាពជាដៃគូឯកជនសាធារណៈ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តប្រាក់កម្ចីចំនួន៧,៦៤លានដុល្លារ ដែលបានដាក់បញ្ចូលក្នុងកញ្ចប់ហិរញ្ញវត្ថុ ដើម្បីសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពបង្កើតថាមពលអគ្គសនី១០០ មេហ្គាវ៉ាត់នៅក្នុងខេត្តកំពង់ឆ្នាំង។
អគ្គិសនីកម្ពុជាកំពុងផ្តល់ដី និងការបញ្ជូនអគ្គិសនី ខណៈដែលវិស័យឯកជននឹងផ្តល់សមត្ថភាពផលិតថាមពលដោយផ្អែកលើកិច្ចព្រមព្រៀងទិញថាមពលរយៈពេលវែងជាមួយអគ្គិសនីកម្ពុជា។
ធនាគារអភិវឌ្ឍន៍អាស៊ីបានបម្រើការងារជាអ្នកប្រឹក្សាប្រតិបត្តិការសម្រាប់គម្រោងនេះតាមរយៈការិយាល័យភាពជាដៃគូឯកជនសាធារណៈ និងការិយាល័យ ស្របពេលបានផ្តល់ប្រាក់កម្ចីជាកម្មសិទ្ធិរួមជាមួយមូលនិធិហិរញ្ញវត្ថុអាកាសធាតុដើម្បីផ្តល់ហិរញ្ញប្បទានដល់បណ្តាញបញ្ជូន និងកន្លែងរងសម្រាប់សួនផលិតថាមពលពន្លឺព្រះអាទិត្យ។
ការងាររៀបចំគម្រោងត្រូវបានអនុវត្តដោយធនាគារអភិវឌ្ឍន៍អាស៊ីដោយមានការគាំទ្រពីរដ្ឋាភិបាលកាណាដា និងសឹង្ហបូរី។លោក Siddharta Shah ប្រធានការិយាល័យភាពជាដៃគូសាធារណៈ – ឯកជនរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា “តម្លៃទាបបំផុតបង្ហាញពីអំណាចនៃការប្រកួតប្រជែង។ នេះគឺជាយុគសម័យថ្មីមួយសម្រាប់ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ និងជាពិសេសសម្រាប់ការបង្កើតថាមពលពន្លឺព្រះអាទិត្យ។ នេះជាដំណឹងល្អសម្រាប់អគ្គិសនីកម្ពុជានិងប្រជាជនកម្ពុជា”។
លោក Siddharta Shah បានបន្តថា “យើងជឿជាក់ថា រដ្ឋាភិបាលជាច្រើនទៀតនៅក្នុងតំបន់នឹងទទួលយកការដេញថ្លៃជាយុទ្ធសាស្ត្រដើម្បីទទួលបានសមត្ថភាពផលិតថាមពលកកើតឡើងវិញ ហើយរចនាសម្ព័ន្ធ និងពន្ធនេះនឹងដើរតួនាទីជាគោលសម្រាប់គម្រោងអនាគត។
លោក Pradeep Tharakan អ្នកឯកទេសខាងបំរែបំរួលអាកាសធាតុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា “ការពង្រីកការផលិតថាមពលពន្លឺព្រះអាទិត្យគឺស្របទៅនឹងគោលដៅរបស់ប្រទេសក្នុងការបង្កើនលទ្ធភាពទទួលបានប្រភពអគ្គិសនីដែលមានតំលៃសមរម្យ និងអាចទុកចិត្តបាន។
ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងនាមជាដៃគូអភិវឌ្ឍន៍គួរឱ្យទុកចិត្តរបស់រដ្ឋាភិបាលកំពុងធ្វើការឆ្ពោះទៅរកការអភិវឌ្ឍរយៈពេលវែងនៃវិស័យថាមពលនៅក្នុងប្រទេស”។
ការគាំទ្រជាបន្តរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់វិស័យថាមពលរបស់ប្រទេសនេះរួមមានហិរញ្ញប្បទានសម្រាប់ការពង្រីក និងពង្រឹងបណ្តាញអគ្គិសនី។ ការអភិវឌ្ឍផែនការអភិវឌ្ឍថាមពលដ៏ទូលំទូលាយរហូតដល់ឆ្នាំ ២០៤០ និងការសាកល្បងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរួមទាំងប្រព័ន្ធផ្ទុកថាមពល៕